គន្លឹះសំខាន់ៗចំនួន ៨ ដើម្បីជួយឲ្យជំនាញស្វាគមន៍បុគ្គលិកក្នុងថ្ងៃដំបូងកាន់តែប្រសើរជាងមុន
ការងារគឺជា៖
- ន័យចង្អៀត៖ ការងារ គឺជាសកម្មភាពទំាងឡាយណាដែលមនុស្ស ធ្វើដើម្បីរកប្រាក់។
- ការងារ គឺជាការបង្កើតទំនិញ ឬសេវាកម្មដែលបង្កើតឡើងឬធ្វើអ្វីៗដោយខ្លួនឯងផ្ទាល់ឬក៏លក់កម្លាំងពលកម្មទៅឲ្យនរណាម្នាក់
- បើនិយាយជាប្រយោជន៍រួម ការងារ គឺសំដៅលើការអនុវត្តកាតព្វកិច្ចទាំងឡាយដែលអាចឲ្យមនុស្សរស់បាននៅក្នុងបរិបទសេដ្ឋកិច្ច និងសង្គមទៅតាមតំបន់ ឬទីកន្លែងដែលគេរស់នៅ។
ចំណាប់អារម្មណ៍ដំបូង គឺជារឿងមួយដែលអាចឥទ្ធិពលរយៈពេលវែង។ ការចូលបម្រើការថ្ងៃដំបូង គឺជាឱកាសដ៏ល្អមួយក្នុងការបង្កើតចំណាប់អារម្មណ៍ដំបូងសម្រាប់បុគ្គលិកថ្មី។ ដំណើរការនេះ គឺអំពីការធ្វើយ៉ាងណាឲ្យបុគ្គលិកថ្មីមានអារម្មណ៍កក់ក្តៅ មានតម្លៃ និងមានភាពជោគជ័យសម្រាប់ការងារថ្មីមួយនេះ។ ហើយក៏មានការសិក្សាថាបុគ្គលិកម្នាក់ក្នុងចំណោម ២៥ នាក់ ចាកចេញពីការងារថ្មីរបស់គាត់ដោយសារតែបទពិសោធន៍ក្នុងថ្ងៃចូលរូមដំបូងមិនល្អ។
ការស្វាគមន៍ក្នុងថ្ងៃដំបូងដែលមិនមានប្រសិទ្ធភាព អាចធ្វើឲ្យមានការប៉ះពាល់ខ្លាំង វាអាចធ្វើឲ្យបុគ្គលិកបរាជ័យ រារាំងប្រសិទ្ធភាពការងារ និងផ្លាស់ប្តូរផ្នត់គំនិតរបស់បុគ្គលិកចំពោះក្រុមហ៊ុន។ លទ្ធផល គឺក្រុមហ៊ុនអាចនឹងចំណាយច្រើន ឬឧស្សាហ៍ផ្លាស់ប្តូរបុគ្គលិក។
ទាំងនេះគឺជាគន្លឹះសំខាន់ៗចំនួន៨ ដើម្បីជួយឲ្យជំនាញស្វាគមន៍បុគ្គលិកក្នុងថ្ងៃដំបូងកាន់តែប្រសើរជាងមុន។
១. រៀបចំបុគ្គលិកសម្រាប់ទទួលបុគ្គលិកថ្មី
មុនពេលដែលបុគ្គលិកថ្មីចូលមកដល់ ធ្វើការប្រកាសដំណឹងនេះទៅកាន់បុគ្គលិកទាំងអស់ មិនថាទៅជួបផ្ទាល់ ឬតាមរយៈអ៊ីម៉ែលនោះទេ ដើម្បីឲ្យពួកគេត្រៀមខ្លួនស្វាគមន៍បុគ្គលិកថ្មី។ ក្នុងការប្រកាសគួរតែប្រាប់អ្នកទាំងអស់គ្នាពីមុខងាររបស់បុគ្គលិកថ្មី និយាយពីបទពិសោធន៍របស់គាត់ខ្លះៗ និងអ្វីដែលគេត្រូវធ្វើនៅក្នុងក្រុមហ៊ុនរបស់អ្នកនិងលើកទឹកចិត្តបុគ្គលិកទាំងអស់អោយស្វាគមន៍បុគ្គលិកថ្មី។
២. រៀបចំតុ និងសម្ភារៈឲ្យបានរួចរាល់
ការរៀបចំទុកជាមុន និងរួចស្រេចសម្រាប់បុគ្គលិកថ្មី គឺជារឿងមួយដ៏សំខាន់ដែលធ្វើអោយគេមានអារម្មណ៍ល្អ។ ក្នុងនាមជាបុគ្គលិកថ្មី គ្មានអ្វីដែលអាក្រក់ជាងគ្មានសម្ភារៈគ្រប់គ្រាន់ ឬទីកន្លែងសម្រាប់អង្គុយធ្វើការនោះទេ។ សូមរៀបចំកុំព្យូទ័រសម្រាប់បុគ្គលិកថ្មីអ្នក បង្កើតអ៊ីម៉ែល និងទូរស័ព្ទឲ្យបានមុន ព្រមទាំងផ្តល់នូវសម្ភារៈការិយាល័យចាំបាច់ វាអាចជួយឲ្យបុគ្គលិករបស់អ្នកយល់ថាក្រុមហ៊ុនឲ្យតម្លៃបុគ្គលិកតាំងពីថ្ងៃដំបូង។
៣. ធ្វើទស្សនៈកិច្ចក្រុមហ៊ុនជាលើកដំបូង
សូមធ្វើការបង្ហាញពីទីតាំងដែលបុគ្គលិកថ្មីត្រូវអង្គុយធ្វើការ និងឧបករណ៍ដែលពួកគេត្រូវប្រើប្រាស់ដើម្បីបំពេញការងារ។
បន្ទាប់មក ធ្វើការបង្ហាញពីក្រុមហ៊ុនរបសអ្នកម្តងមួយផ្នែកៗ ផ្តល់ឱកាសឲ្យពួកគេសួរសំណួរ បែបនេះគេនឹងគ្មានអ្វីលាក់បាំងនោះទេ។ ណែនាំគេទៅកាន់មនុស្សគ្រប់រូបដែលអ្នកបានដើរជួប។ បង្ហាញពួកគេពីទីកន្លែងដែលពួកគេមិនចាប់អារម្មណ៍ តែជាកន្លែងដែលគេត្រូវប្រើប្រាស់ជាប្រចាំដូចជា កន្លែងចតឡាន បន្ទប់ទឹក ជណ្តើរយន្ត និងបន្ទប់ដាក់ឥវ៉ាន់។
៤. ប្រាកដថាបុគ្គលិករបស់អ្នកទទួលបានការសិទ្ធចូលក្នុងកម្មវិធីដែលចាំបាច់
ដើម្បីឲ្យការងាររបស់បុគ្គលិកថ្មីកាន់តែមានភាពរលូន ត្រូវប្រាដកថាពួកគេទទួលបានសិទ្ធប្រើប្រាស់រាល់កម្មវិធីប្រូក្រាមដែលចាំបាច់ពាក់ព័ន្ធជាមួយការងាររបស់ពួកគេទាំងអស់។ ការដែលរំលងជំហានមួយនេះ អាចធ្វើឲ្យបុគ្គលិកថ្មីមានលំបាកក្នុងការចាប់ផ្តើមការងាររបស់គេ។
៥. បង្កើតការហ្វឹកហាត់ការងារដល់បុគ្គលិកថ្មីឲ្យបានច្រើន
ក្នុងមួយអាទិត្យ ឬមួយខែដំបូង អ្វីដែលបុគ្គលិកថ្មីត្រូវផ្តោតទៅលើ គឺការហ្វឹកហាត់ ទោះបីជាគេធ្លាប់មានបទពិសោធន៍ការងារមួយនេះក៏ដោយ តែវាតែងតែមានភាពខុសគ្នារវាងក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ។ ការដែលអ្នកបង្កើតការហ្វឹកហាត់ដល់បុគ្គលិកថ្មី គឺជាផ្នែកមួយដ៏សំខាន់ក្នុងការជួយឲ្យគេស្វែងរកចំណុចដែលសាកសមជាមួយក្រុមហ៊ុន។ ការហ្វឹកហាត់ គួរតែរួមបញ្ចូលទាំងច្បាប់របស់ក្រុមហ៊ុន ដំណើរការ និតិវិធី និងក្តីរំពឹង។
៦. ធ្វើឲ្យបុគ្គលិកមានការចូលរួម និងធ្វើឲ្យក្រុមរឹងមាំ
សូមផ្តល់ឱកាសឲ្យបុគ្គលិកថ្មីបង្កើនភាពស្និទស្នាល នៅពេលដែលអ្នកមិនអាចចូលរួមក្នុងការទំនាក់ទនងសម្រាប់បុគ្គលិកថ្មីរបស់អ្នក តែអ្នកអាចបង្កើតឱកាសគ្រប់គ្រាន់សម្រាប់គេដើម្បីបង្កើតទំនាក់ទំនងជាមួយបុគ្គលិកទាំងអស់ក្នុងការិយាល័យ។
៧. កុំភ្លេចធ្វើការ Follow up
ជំហានមួយនេះ គឺសំខាន់បំផុត។ សូមធ្វើការកំណត់កាលវិភាគក្នុងការសាកសួរ ក្នុងរយៈពេល ៣០ថ្ងៃ ៦០ថ្ងៃ និង ៩០ថ្ងៃម្តង ជាមួយនឹងបុគ្គលិកថ្មី។ ទោះបីជាពួកគេធ្វើការងារបានល្អក៏ដោយ ក៏អ្នកត្រូវធ្វើការសាកសួរទៅកាន់គេផ្ទាល់ ឬតាមរយៈអ៊ីម៉ែល។ នេះគឺជាឱកាសសម្រាប់អ្នកក្នុងការសិក្សាពីដំណើរការស្វាគមន៍របស់ក្រុមហ៊ុនអ្នក។ សូមស្វែងរកថាតើគេចូលចិត្តអ្វី ឬមិនចូលចិត្តអ្វីពាក់ព័ន្ធជាដំណើរការនេះ ហើយអ្នកអាចធ្វើការផ្លាស់ប្តូរបានប្រសិនជាវាសាកសម។
ដំណើការស្វាគមន៍បុគ្គលិកដែលទើបតែចូលថ្មី គឺឆ្លុះបញ្ចាំងពីពេលវេលា និងកម្លាំងចិត្តដែលអ្នកបានផ្តល់ឲ្យពួកគេ។ សូមធ្វើការពិចារណា និងថាតើអ្នកគួរកែប្រែវាបែបណាដើម្បីឲ្យវាកាន់តែមានភាពជោគជ័យ។ អាទិត្យដំបូង គឺជាពេលវេលាដែលមានឥទ្ធិពលបំផុតសម្រាប់ការគិតសម្រាប់ក្រុមហ៊ុនរបស់អ្នក ថាវិជ្ជមាន ឬអវជ្ជមាន និងធ្វើឲ្យគេចង់បន្តធ្វើការរយៈពេលយូរ ឬក៏មិនចង់បន្ត។
អត្ថបទទាក់ទង