គន្លឹះសម្រាប់ការបង្វិលការងារប្រកបដោយភាពជោគជ័យ
ការបង្វិលការងារ អាចឱ្យបុគ្គលម្នាក់ៗសាកល្បងជំនាញរបស់ពួកគេនៅក្នុងនាយកដ្ឋានផ្សេងទៀត ក៏ដូចជាទទួលបានជំនាញពីមិត្តរួមការងាររបស់ពួកគេផងដែរ។ មិនមែនបុគ្គលគ្រប់រូបបើកចំហចំពោះគំនិតនៃការបង្វិលការងារនោះទេ ហើយគេមានអារម្មណ៍ថាវាគ្រាន់តែជាការខ្ជះខ្ជាយពេលវេលាមួយផ្សេងទៀតប៉ុណ្ណោះ។ ពួកគេសប្បាយចិត្តនឹងការងារដដែលជាច្រើនឆ្នាំ ដរាបណាពួកគេទទួលបានប្រាក់ខែ ហើយមិនខ្វល់ពីនាយកដ្ឋានផ្សេងទៀតឡើយ។
តោះយើងសាកមកមើលគន្លឹះមួយចំនួនសម្រាប់ការបង្វិលការងារឱ្យជោគជ័យ៖
និយោជិតមិនយល់ព្រមចំពោះការបង្វិលការងារទេ ដោយសារពួកគេមិនយល់អំពីដំណើរការនេះ ហើយសំខាន់បំផុតគឺសារៈសំខាន់នៃការបង្វិលការងារ។ ពួកគេសប្បាយរីករាយណាស់ក្នុងការធ្វើការងារប្រភេទដូចគ្នាអស់រយៈពេលជាច្រើនឆ្នាំ ដែលពួកគេមានការលំបាកខ្លាំងណាស់ក្នុងការចេញពីតំបន់សុខស្រួលរបស់ពួកគេ។ ដោយសារពួកគេមានមិត្តភក្តិនៅក្នុងក្រុម ពួកគេមិនចូលចិត្តគំនិតនៃការធ្វើការជាមួយមនុស្សថ្មីនៅក្នុងផ្នែកផ្សេងនោះទេ។ អ្នកជំនាញផ្នែកទីផ្សារ នឹងមិនដែលចាប់ផ្តើមដោយខ្លួនឯងដើម្បីធ្វើការពិនិត្យមើលពីរបៀបដែលក្រុម IT ធ្វើការនោះទេ ហើយនឹងតែងតែពឹងពាក់លើពួកគេពេញមួយជីវិតរបស់គាត់។
គំនិតនៃការបង្វិលការងារ នឹងត្រូវបានទទួលយកបានលុះត្រាតែបុគ្គលិកយល់ថាចំណេះដឹងដែលទទួលបាននៅពេលណាមួយមិនក្លាយទៅជាការខ្ជះខ្ជាយ។ អ្នកត្រូវតែយល់ថា វាពិតជានឹងជួយអ្នកនៅពេលខ្លះក្នុងអាជីពរបស់អ្នក ប្រសិនបើមិនមែនឥឡូវនេះទេ។ ប្រសិនបើអ្នកគ្រាន់តែសុំឱ្យមន្រ្តីប្រតិបត្តិផ្នែកលក់របស់អ្នកផ្លាស់ប្តូរនាយកដ្ឋានរបស់គាត់ជាមួយនឹងអ្នកជំនាញគណនេយ្យ គាត់នឹងមិនយល់ព្រមនោះទេ។ ក្រុមធនធានមនុស្ស និងប្រធានផ្នែកមុខងារមួយចំនួន ចាំបាច់ត្រូវធ្វើឱ្យបុគ្គលិកដឹងពីសារៈសំខាន់នៃការបង្វិលការងារ និងរបៀបដែលវានឹងធ្វើឱ្យពួកគេក្លាយជាអ្នកជំនាញពេញលេញ។ នៅក្នុងសាលារបស់យើង ទោះបីជាយើងបានសម្រេចចិត្តថាយើងចង់ក្លាយជាអ្វីនៅក្នុងជីវិត ប៉ុន្តែនៅតែត្រូវសិក្សា និងត្រូវឆ្លងកាត់មុខវិជ្ជាដែលពាក់ព័ន្ធផ្សេងៗទៀតផងដែរ។ ទោះបីជាអ្នកចង់ក្លាយជាអ្នកជំនាញផ្នែកទីផ្សារក្នុងជីវិតក៏ដោយ អ្នកនៅតែត្រូវសិក្សាប្រវត្តិសាស្រ្ត ឬភូមិសាស្ត្រ ឬមុខវិជ្ជាផ្សេងៗទៀតដែលបានបញ្ចូលក្នុងកម្មវិធីសិក្សារបស់អ្នក។ រឿងដូចគ្នានេះ កើតឡើងនៅពេលដែលយើងចាប់ផ្តើមជីវិតអាជីពរបស់យើងផងដែរ។
គោលដៅ និងគោលបំណងនៃការបង្វិលការងារ ត្រូវមានភាពច្បាស់លាស់ និងកំណត់បានល្អ (The purpose and objective of job rotation need to be clear and well defined)៖ មនុស្សម្នាក់ត្រូវរកមើលថាតើបុគ្គលជាក់លាក់ណាមួយនឹងពិតជាទទួលបានផលកើនឡើងពីវា ឬវាគ្រាន់តែជាដំណើរការមួយផ្សេងទៀតដែលយើងត្រូវធ្វើតាមដោយងងឹតងងុល? ការបង្វិលការងារ ត្រូវតែផ្តល់ប្រយោជន៍ដល់បុគ្គលម្នាក់ៗនៅចុងបញ្ចប់នៃថ្ងៃ។ វាមិនគួរគ្រាន់តែជាទម្រង់បែបបទទេនោះទេ។ វាជារឿងល្ងង់ខ្លៅក្នុងការផ្លាស់ប្តូរបុគ្គលិកទៅនាយកដ្ឋានថ្មី ដោយសារតែគាត់ធុញទ្រាន់នឹងការងារធម្មតារបស់គាត់។
បណ្តុះបណ្តាលបុគ្គលិកមុនពេលផ្លាស់ប្តូរពួកគេទៅនាយកដ្ឋានថ្មី (Train employees before shifting them to new departments)៖ សូមធ្វើឱ្យពួកគេយល់ច្បាស់ថាហេតុអ្វីបានជាការផ្លាស់ប្តូរក្នុងនាយកដ្ឋានមានភាពចាំបាច់ ហើយទីបំផុតនឹងជួយពួកគេក្នុងអាជីពរបស់ពួកគេ។ សូមស្វែងយល់ថាតើអង្គភាពនឹងទទួលបានអត្ថប្រយោជន៍ពីការបង្វិលការងារឬអត់?
ត្រួតពិនិត្យដោយប្រុងប្រយ័ត្ននូវការអនុវត្តការងាររបស់បុគ្គលិកគ្រប់រូប (Carefully monitor the performance of every employee)៖ សូមបែងចែកបុគ្គលិកជាក្រុម ហើយចាត់តាំងអ្នកណែនាំសម្រាប់ពួកគេ ដែលពិតជាអាចណែនាំ និងជួយពួកគេនៅគ្រប់ជំហាន។ សូមកែតម្រូវពួកគេនៅពេលណាដែលអ្នកមានអារម្មណ៍ថាពួកគេកំពុងខុសឆ្គង ហើយកំពុងងាកចេញពីគោលបំណងជាក់ស្តែងនៃការបង្វិលការងារ។
ផ្តល់មតិកែលម្អដល់ពួកគេនៅគ្រប់ជំហាន (Give them feedbacks at every step)៖ សូមកុំភ្លេចសួរនូវបទពិសោធន៍របស់ពួកគេផងដែរ។ តើការបង្វិលការងារមានគោលបំណងអ្វី បើបុគ្គលមិនសប្បាយចិត្តនឹងការងារ? វានឹងធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗ។ ប្រសិនបើអ្នកមិនមានអារម្មណ៍ថាបុគ្គលនោះសុខស្រួលជាមួយការផ្លាស់ប្តូរផ្នែកទេ សូមកុំបង្ខំគាត់ឱ្យធ្វើដូច្នេះ។ ការបង្វិលការងារ មិនគួរជាការបង្ខិតបង្ខំទេ ប៉ុន្តែជាជម្រើសសម្រាប់បុគ្គលិក។ សូមអនុញ្ញាតឱ្យបុគ្គលស្ម័គ្រចិត្តដោយឆន្ទៈដូចគ្នា។ ជឿខ្ញុំចុះ ប្រសិនបើអ្នកបង្ខំពួកគេសម្រាប់ការបង្វិលការងារ ពួកគេមិនយល់ពីសារៈសំខាន់ ក៏ដូចជាគិតថាវាជារឿងធ្ងន់ធ្ងរ។ សូមអនុញ្ញាតឱ្យពួកគេដឹងពីសារៈសំខាន់ និងស្ម័គ្រចិត្តទទួលយកគំនិតផ្តួចផ្តើម។
អត្ថបទទាក់ទង