អាថ៍កំបាំងក្នុងការបង្កើតអង្គភាពអ្នកជំនាញ

នៅក្នុងវិស័យពាណិជ្ជកម្ម អ្នកគ្រប់គ្រង ឬអ្នកដឹកនាំពូកែៗ តែងតែយកចំណេះដឹងពីគ្រប់ទីកន្លែង ដោយទាំងទស្សនវិជ្ជាតាមប្រទេសលោកខាងលិច និងតាមលោកខាងកើត មករួមបញ្ចូលគ្នាឲ្យក្លាយជាក្បួនច្បាប់ដ៍សាកសមសម្រាប់ក្រុមហ៊ុនខ្លួនឯង ហើយពីមួយថ្ងៃទៅមួយថ្ងៃ ពួកគេចាប់បន្ថែមចំនួនប្រើប្រាស់កាន់តែខ្លាំង និងបង្កើតលទ្ឋផលកាន់តែច្រើនឡើងៗ។

ទោះបីជាបណ្ឌិតខាងផ្នែកអភិវឌ្ឍអង្គភាព និងទាំងសាស្រ្តាចារ្យ ភីតធឺ ដ្រាក់ឃឺ (Peter Drucker) សាស្ត្រាចារ្យ ដេវ អុលរីច (Dave Ulrich) ដែលគេបានទទួលស្គាល់ថា ជាលេខមួយគ្មានពីរ ក្នុងការចាត់ចែងទៅតាមបែបប្រទេសលោកខាងលិច ក៍ពួកគាត់នៅតែមកធ្វើការសិក្សាស្រាវជ្រាវនូវចំណេះដឹងរបស់ប្រទេសលោកខាងកើតដែរ។

ជាពិសេសនោះ លោកសាស្រ្តាចារ្យ ភីតថឺ ដ្រាក់ឃឺ ក្រៅពីទទួលបានរហ័សនាមជា កំពូលសាស្រ្តាចារ្យ ហើយនោះ ថែមទាំងទទួលរហ័សនាមមួយទៀតថា ខុងជឺបារាំង ពីព្រោះគាត់បានអានវិថីជីវិតរបស់ខុងជឺអស់គ្មានសល់ ហើយគាត់បានយកគោលការណ៍ទស្សនវិជ្ជាដែលថា ភាពខ្ពស់បំផុតវិលទៅរកភាពសាមញ្ញ យកមកប្រើប្រាស់ ហើយជាពិសេសនោះ គឺគំនិតដើម្បីបង្កើតសេចក្តីសុខរបស់សង្គមរួម។

លោកសាស្រ្តាចារ្យ ភីតថឺ ដ្រាក់ឃឺ បានអានសៀវភៅដែលអ្នកគ្រប់គ្រងជំនាន់ថ្មីមិនបានអាន ដូចជា ស៊ុនជឺ ប៉ិងហ្វា ក្បួនឈ្នះសង្រ្គាមរបស់ ស៊ុន វូ ស៊ុន ជឺ ក្បួនសេន ទស្សនវិជ្ជារបស់ សូក្រាត គោលការណ៍ចរិយាធម៍របស់ខុងជឺ ឡៅជឺ រួមទាំងទស្សនវិទូប្រទេសលោកខាងលិចជាច្រើននាក់ផ្សេងទៀត។

គាត់តែងតែនិយាយប្រាប់ទៅមនុស្សគ្រប់ៗគ្នាជានិច្ចថា គាត់មិនមែនជាសាស្រ្តាចារ្យអ្វីនោះទេ គឺគាត់នៅតែជាសិស្សដែលត្រូវការសិក្សាឈ្វេងយល់គ្រប់ពេលវេលា។

តាមការពិតនោះការគ្រប់គ្រងការងារ និងការគ្រប់គ្រងមនុស្ស គឺគ្មានព្រំដែនខណ្ឌចែកគ្នានោះឡើយ ហើយក៍មានអ្នកប្រាជ្ញ អ្នកស្រាវជ្រាវ ពាណិជ្ជករ និងអ្នកគ្រប់គ្រងជាច្រើននាក់ក្នុងយុគសម័យថ្មីនេះ ក៍បានដឹងពីចំណុចនេះដែរ ហើយពួកគេក៍បានខិតខំសិក្សាស្រាវជ្រាវទ្រឹស្តីទាំងពីរផ្នែកនៃពិភពលោកមួយនេះ ដើម្បីយកមកប្រើប្រាស់ ហើយក៍បានទទួលជោគជ័យជាច្រើនពិតមែន។

Leave a Reply

Your email address will not be published. Required fields are marked *