តើអ្នកគ្រប់គ្រងត្រូវធ្វើបែបណា នៅពេលមានបុគ្គលិកមិនឯកភាពពីរបៀបគ្រប់គ្រងរបស់អ្នក?

អ្នកមិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាបានទេ ប៉ុន្តែអ្នកអាចរកវិធីគ្រប់គ្រងការងារដែលពួកគេធ្វើបាន។

បុគ្គលិកដែលធ្វើការក្រោមបង្គាប់របស់អ្នក ក៏មានគំនិតផ្ទាល់ខ្លួនដែរ។ ជួនកាលអ្វីដែលអ្នកធ្វើ អាចប៉ះពាល់ដល់ផ្នែកណាមួយក្នុងស្ថាប័ន ដែលមិនអ្នកមិនបានដឹង។ បុគ្គលិកអាចមើលឃើញ ហើយបញ្ចេញយោបល់មិនពេញចិត្តនឹងការគ្រប់គ្រងរបស់អ្នក។

អ្នកអាចនឹងគិតថា ហៅបុគ្គលិកនោះមកស្តីឲ្យ និងប្រាប់ឲ្យគេឈប់និយាយ ប៉ុន្តែនេះមិនមែនជាដំណោះស្រាយទេ។

បុគ្គលិក ជាអ្នកដែលជួយធ្វើឲ្យទស្សនវិស័យរបស់ស្ថាប័ន ក្លាយជាការពិត ហើយតួនាទីរបស់អ្នកគ្រប់គ្រង​ គឺត្រូវជួយបុគ្គលិកឲ្យធ្វើរឿងទាំងនោះបានងាយស្រួល។

Jayson DeMers

អ្នកត្រូវចាំថា បុគ្គលិក ជាអ្នកដែលជួយធ្វើឲ្យទស្សនវិស័យរបស់ស្ថាប័ន ក្លាយជាការពិត ហើយតួនាទីរបស់អ្នកគ្រប់គ្រង​ គឺត្រូវជួយបុគ្គលិកឲ្យធ្វើរឿងទាំងនោះបានងាយស្រួល។ ការបិទមាត់បុគ្គលិក មិនឲ្យបញ្ចេញយោបល់ ជារឿងផ្ទុយពីតួនាទីរបស់អ្នកគ្រប់គ្រង។

ជំហានទី៣ខាងក្រោមនេះ ជាអ្វីដែលអ្នកគ្រប់គ្រងត្រូវធ្វើ?

១ ស្តាប់ឲ្យចប់ចុងចប់ដើម

អ្នកត្រូវហៅបុគ្គលិកដែលមិនពេញចិត្តនោះមកនិយាយជាមួយអ្នក ដោយស្តាប់គ្រប់យ៉ាងដែលគេនិយាយដោយយកចិត្តទុកចិត្តដាក់បំផុត។ អ្នកត្រូវគិតថា អ្វីដែលគេនិយាយមិនមែនជាការវាយប្រហារអ្នកទេ តែជាការស្វែងរកផ្លូវដែលល្អប្រសើរសម្រាប់ស្ថាប័ន។

២ សួរក្រុមការងារទាំងមូល

ដើម្បីច្បាស់ថា អ្វីដែលបុគ្គលិកនោះមើលឃើញ ជាបញ្ហាពិតប្រាកដ អ្នកត្រូវសួរក្រុមការងាររបស់អ្នកទាំងមូល។ យោបល់អ្នកដទៃ ជួយឲ្យអ្នកបែងចែកច្បាស់លាស់ និងអាចដកខ្លួនពីការគិតដែលលំអៀងមកលើខ្លួនឯង។

៣ ធ្វើការរួមគ្នា

ពេលទទួលចម្លើយគ្រប់គ្រាន់ហើយ អ្នកត្រូវសូមឲ្យក្រុមការងារទាំងមូល ធ្វើការរួមគ្នាដើម្បីកែប្រែបញ្ហានោះ។ កុំធ្វើម្នាក់ឯង និងកុំទម្លាក់កំហុសទៅលើអ្នកណាម្នាក់។​

អ្វីដែលគេខ្លាច មិនមែនការបញ្ចេញយោបល់របស់បុគ្គលិកទេ ប៉ុន្តែគេខ្លាចបុគ្គលិកមិនខ្វល់ពីការបញ្ចេញយោបល់ជួយស្ថាប័នខ្លួនឯង។ គេខ្លាចតែ បុគ្គលិក ដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួន។

អ្នកត្រូវលើកទឹកចិត្ត ការបញ្ចេញយោបល់ ដែលអាចជួយឲ្យការងាររីកចម្រើន។ អ្នកក៏ត្រូវធ្វើជាមនុស្សដែលបើកចិត្តទទួលបានយកការរិះគន់ និងមិនឯកភាពពីបុគ្គលិកដែរ។

បើមិនទាន់ចេះបើកចិត្តទេ អានអត្ថបទខាងក្រោមនេះមួយទៀតចុះ

Leave a Reply

Your email address will not be published. Required fields are marked *