រឿងខ្លី៖ “វិស្វករជួសជុលកប៉ាល់” បង្កប់អត្ថន័យអំពីតម្លៃនៃ​ចំណេះដឹង និងជំនាញ

ថ្ងៃមួយមានកប៉ាល់មួយគ្រឿងមានបញ្ហា ដោយម៉ាស៊ីនកប៉ាល់នោះខូច ហើយគ្មាននរណាម្នាក់អាចជួសជុលវាបានទេ។

មួយសប្តាហ៍ក្រោយមក គេបាននាំវិស្វករមេកានិកម្នាក់ មកពិនិត្យ និងជួសជុលវា។ គាត់បានត្រួតពិនិត្យម៉ាស៊ីនយ៉ាងប្រុងប្រយ័ត្នបំផុតតាំងពីលើដល់ក្រោម គ្រប់ក្រឡុកក្រលាតទាំងអស់។ បន្ទាប់ពីពិនិត្យគ្រប់សព្វអស់ហើយ វិស្វករនោះបានទាញយកញញួរតូចមួយចេញពីកាបូបរបស់គាត់ មកគោះម៉ាស៊ីនកប៉ាល់ ហើយម៉ាស៊ីនក៏ចាប់ដំណើការវិញភ្លាម។ ម៉ាស៊ីនត្រូវបានជួសជុល!

៧ថ្ងៃ ក្រោយមកម្ចាស់កប៉ាល់ទទួលបានវិក័យប័ត្រពីវិស្វករម្នាក់នោះ ដោយគិតថ្លៃឈ្លួលចំនួន ១០,០០០ ដុល្លារ។

“ស្អី?!” ម្ចាស់កប៉ាល់បាននិយាយ “គោះមួយញញួរ យក១ម៉ឺនដុល្លារ?!! ផ្ញើវិក័យប័ត្រដែលមានរ៉ាយរ៉ាប់តម្លៃគ្រឿងបន្លាស់ និងថ្លៃឈ្លួលមក!”

វិស្វករនោះឆ្លើយតបថា៖

– គោះមួយញញួរគិតថ្លៃ ២ ដុល្លារ!

– ដឹងពីកន្លែងដែលត្រូវគោះធ្វើឱ្យម៉ាស៊ីនដំណើការគិតថ្លៃ ៩,៩៩៨ ដុល្លារ!

(រូបតំណាង)


អត្ថបទទាក់ទង

រឿងខ្លី៖ “ម្ជុលមួយដើម” បានធ្វើឲ្យនារីម្នាក់ជាប់ក្នុងការសម្ភាសន៏ការងារ

 

Leave a Reply

Your email address will not be published. Required fields are marked *