តើអ្នកដឹងទេ “ឆ្មាស ឬ ឆ្មាខ្មៅ ឲ្យតែចាប់កណ្តុរបាន ចាត់ទុកជាឆ្មាល្អ” មានអត្ថន័យយ៉ាងណា?

មិនថាជាឆ្មាពណ៌ស ឬឆ្មាពណ៌ខ្មៅ ទាល់តែចេះចាប់កណ្តុរ ទើបចាត់ទុកបានថាជាឆ្មាល្អបាន។ ឆ្មាជាសត្រូវដោយធម្មជាតិជាមួយកណ្តុរ ហើយការដែលឆ្មាចាប់កណ្តុរហ្នឹងគឺជាសភាវគតិ និងជាតួនាទីដែលគប្បីធ្វើ តែនៅក្នុងសភាពពិត ដោយសារបរិស្ថានដែលឆ្មាអាស្រ័យនៅមានភាពផ្សេងពីគ្នា ដូច្នេះព្រឹត្តិកម្មក្នុងរឿងចាប់កណ្តុររបស់ឆ្មាក៏មានភាពផ្សេងគ្នាផងដែរ។ ឆ្មាខ្លះបំពេញតួនាទីបានល្អ ជាអ្នកជំនាញក្នុងការចាប់កណ្តុរបានយ៉ាងពិតប្រាកដ តែឆ្មាខ្លះសូម្បីមានកណ្តុររត់ឆ្លងកាត់មុខក៏បានតែមើលធ្វើព្រងើយ។

យើងធ្លាប់ឃើញឆ្មាចាប់កណ្តុរជាញយៗ មើលហើយគួរឲ្យចម្លែកអារម្មណ៍ ពេលឆ្មាចាប់កណ្តុរតូចៗបាន ក៏យកមាត់ពាំមក មិនប្រញាប់ប្រញាល់ក្នុងរឿងចាត់ការកណ្តុរនោះ តែវាដាក់ចុះលើដីរង់ចាំឲ្យកណ្តុររត់គេចក៏តាមទៅសង្រ្គប់ចាប់ត្រឡប់មកវិញ រហូតទាល់តែកណ្តុរអស់កម្លាំង គេងដកដង្ហើមចង្រិតផ្ទេតៗ ឆ្មាក៏ពាំកណ្តុរទៅពួននៅទីមុំណាមួយហើយក៏ចាត់ការអាហារដ៏មានឳជារសរបស់ខ្លួននោះតែម្តងទៅ។

សុភាសិតមួយបទនេះ នាំយកមកប្រើពេលត្រូវការចង្អុលឲ្យឃើញថា រឿងដែលសំខាន់បំផុតក្នុងការធ្វើការងារ គឺផលនៃការងារ ដោយមើលថាតើការងារនោះទទួលជោគជ័យឫក៏អត់ បើមិនបន្លុះដល់គោលដៅដែលកំណត់ទុកទេ ទោះបីជាអាងហេតុផលគួរឲ្យស្តាប់ប៉ុណ្ណា ប្រើមធ្យោបាយដំណើរការបានយ៉ាងអច្ឆរិយប៉ុណ្ណា ក៏គ្មានប្រយោជន៍រកខ្លឹមសារអ្វីមិនបានឡើយ។

បន្ទាប់ពីអានសុភាសិតមួយបទនេះ ធ្វើឲ្យយើងសង្កេតឃើញបានថា ការនឹងកាត់សេចក្តីថាឆ្មាមួយណាល្អឫអត់នោះ មិនអាចមើលតែលើពណ៌សម្បុរនោះទេ តែគួរមើលថាវាចេះចាប់កណ្តុរឫក៏អត់ ចាត់ទុកបានថាជាការណែនាំដ៏មានសារៈប្រយោជន៍ក្នុងការជ្រើសរើសប្រើមនុស្ស សុំត្រឹមធ្វើការងារដែលបានទទួលភារៈនាទីបានយ៉ាងល្អ ក៏ចាត់ទុកថាប្រើការបានហើយ។


អត្ថបទទាក់ទង

រឿងខ្លីនៃគតិលោក៖ កណ្តុរផ្ទះ និងកណ្តុរព្រៃ

 

Leave a Reply