ស្ថាប័នចង់បានអ្នកគ្រប់គ្រងដែលធ្លាប់ធ្វើការក្នុងស្ថាប័នចម្រុះ

បទពិសោធន៍ដែលអ្នកគ្រប់គ្រងមាន អាចបញ្ជាក់បានជាមុនថា ពួកគេនឹងធ្វើការបានល្អប៉ុណ្ណាក្នុងស្ថាប័នមួយ។ បទពិសោធន៍ដែលកើតចេញតែពីមួយកន្លែង នឹងធ្វើឲ្យអ្នកពិបាកបត់បែន។ ហេតុនេះហើយទើបស្ថាប័នចង់បានអ្នកគ្រប់គ្រងដែលធ្លាប់ធ្វើការក្នុងស្ថាប័នតូចផង និង​ធំផង។

ក្នុងនាមអ្នកជា អ្នកគ្រប់គ្រង អ្នកអាចនឹងគិតថា ការធ្វើការក្នុងស្ថាប័នតែមួយរាប់ឆ្នាំ អាចបង្ហាញពីភាពស្មោះត្រង់ និងការតាំងចិត្តរបស់អ្នក។ អ្នកក៏បង្ហាញឲ្យឃើញដែរថា អ្នកអាចរក្សាការងារខ្លួនឯងបានយូរជាងអ្នកដទៃ។

អ្វីដែលអ្នកភ្លេចគិត គឺបទពិសោធន៍ចម្រុះស្ថាប័ន។

អ្នកដឹងកាន់តែច្រើន អ្នកធ្វើខុសកាន់តែតិច ហើយស្ថាប័នក៏ខាតតិចដែរ។ កំហុសមួយរបស់អ្នកគ្រប់គ្រង អាចធ្វើឲ្យយឺតការមនុស្សមួយក្រុម ឬមួយស្ថាប័ន។ ការធ្វើការច្រើនកន្លែង អាចជួយឲ្យអ្នកដឹងច្រើនជាងអ្នកគ្រប់គ្រងដទៃ។

អ្នកដឹងកាន់តែច្រើន អ្នកធ្វើខុសកាន់តែតិច។

ស្ថាប័នខុសគ្នា ផ្តល់បទពិសោធន៍ខុសគ្នា។ បើអ្នកជាមនុស្សដែលមានភាពច្នៃប្រឌិត ចេះផ្សំបទពិសោធន៍នោះចូលគ្នាទៀត អ្នកនឹងអាចរកឃើញដំណោះស្រាយល្អៗជាងច្រើន។ អ្នកក៏បានធ្វើការជាមួយបុគ្គលិកខុសគ្នាដែរ។ ពួកគេអាចនឹងបង្រៀនអ្នកពីរឿងរ៉ាវផ្សេងៗ។

John C Maxwell បាននិយាយថាអ្នកដឹកនាំ ក៏មានអារម្មណ៍ខ្លាចដែរ ហេតុនេះទើបពួកគាត់ចូលចិត្តបុគ្គលិកដែលមានដំណោះស្រាយច្រើន។ ពេលពួកគាត់គាំងគំនិត បុគ្គលិកអាចជួយរំដោះគាត់បាន។

បទពិសោធន៍ច្រើនកន្លែង អាចយកឈ្នះបទពិសោធន៍តែមួយកន្លែង នៅពេលដោះស្រាយបញ្ហា។ ដើម្បីធានាបានថា អ្នកធ្វើការច្រើនកន្លែងមិនខកខ្លួន អ្នកចាំបាច់ត្រូវធ្វើការឲ្យអស់ពីសមត្ថភាពនៅគ្រប់កន្លែងទាំងអស់។ អ្នកធ្វើការលេងៗ មិនអាចមានបទពិសោធន៍ល្អក្នុងការងារទេ។

អ្នកធ្វើការលេងៗ

Leave a Reply