តើអ្វីទៅភាពជាអ្នកដឹកនាំ?

ភាពជាអ្នកដឹកនាំ អាចត្រូវបានគេពន្យល់ និងឲ្យនិយមន័យជាច្រើនផ្សេងៗគ្នា។ ថ្ងៃនេះ យើងសូមលើកយកនិយមន័យមួយចំនួនរបស់ភាពជាអ្នកដឹកនាំមកជូនលោកអ្នកដូចខាងក្រោម៖

  • ភាពជាអ្នកដឹកនាំ គឺជាការដាក់បញ្ចូលគ្នារវាងការបញ្ចុះបញ្ចូល និងចំណង់ ដែលលទ្ឋផលកើតចេញមកពីមនុស្សធ្វើកិច្ចការ ឬពួកគេអាចមិនធ្វើកិច្ចការនោះ។
  • ភាពជាអ្នកដឹកនាំ គឺជាឥទ្ឋិពលរបស់អន្តរបុគ្គល ដឹកនាំ និងសម្រេចគោលដៅតាមរយៈការប្រាស្រ័យទាក់ទង។ ការប្រាស្រ័យទាក់ទង សំដៅទៅលើការបញ្ជូន និងទទួលសារទាំងឡាយ។ យោងតាមនិយមន័យនេះ អ្នកដឹកនាំម្នាក់អាចបញ្ឈប់ភាពចង្អៀតចង្អល់ ហើយផ្តល់នូវពាក្យពេជន៍លោកទឹកចិត្ត អំពីការកើនឡើងចំនួននៃទស្សនៈរបស់គេ សម្រាប់អ្នកដឹកនាំដ៍មានឥទ្ឋិពលទាំងឡាយ។

លោក Nortouse (២០០៤) បានកំណត់អត្តសញ្ញាណ៤យ៉ាងរបស់ភាពជាអ្នកដឹកនាំ៖

  • ភាពជាអ្នកដឹកនាំ គឺជាដំណើរការ។
  • ភាពជាអ្នកដឹកនាំ ទាក់ទងនឹងឥទ្ឋិពល។
  • ភាពជាអ្នកដឹកនាំ កើតឡើងក្នុងបរិបទក្រុមមួយ។
  • ភាពជាអ្នកដឹកនាំ ទាក់ទងទៅនឹងការសម្រេចគោលដៅ។

ដូច្នេះ លោក Nortouse បានកំណត់និយមន័យថា “ភាពជាអ្នកដឹកនាំ គឺជាដំណើរការដែលបុគ្គលម្នាក់មានឥទ្ឋិពលទៅលើក្រុមមួយ ដើម្បីសម្រេចគោលដៅមួយ។”

លោក Grint (២០០៤) បានកំណត់លើអត្តសញ្ញាណលើបញ្ហា៤ ដែលធ្វើឲ្យមានការយល់ឃើញទូទៅមួយ របស់និយមន័យនៃភាពជាអ្នកដឹកនាំ មិនគួរឲ្យជឿទុកចិត្ត គឺ៖

  • បញ្ហាដំណើរការ (Process Problem)៖ កង្វះខាតនៃការព្រមព្រៀងថា តើអ្នកដឹកនាំត្រូវបានផ្លាស់ប្តូរពីគុណភាពបុគ្គល (លក្ខណៈសម្បត្តិ) របស់អ្នកដឹកនាំ ឬថាតើអ្នកដឹកនាំ បានបញ្ចុះបញ្ចូលភាពជាអ្នកត្រូវគេដឹកនាំតាមអ្វីដែលគេធ្វើដែរឬទេ?
  • បញ្ហាតួនាទី (Position Problem)៖ តើអ្នកដឹកនាំទទួលខុសត្រូវ ឬនាំមុខដែរឬទេ? ទទួលខុសត្រូវសំដៅលើការបែងចែកអំណាច និងផ្តល់សិទ្ឋិទៅឲ្យអ្នកក្រោមបង្គាប់ ស្របតាមឋានានុក្រមរបស់រចនាសម្ព័ន្ឋចាត់តាំងនៅក្នុងអង្គភាពទាំងមូល។ នាំមុខ សំដៅទៅលើភាពមានឥទ្ឋិពលទៅលើអ្នកក្រោមបង្គាប់ ឬក្រោមឱវាទ ដើម្បីសម្រេចតាមគោលដៅ។
  • បញ្ហាទស្សនៈវីជ្ជា (Philosophy Problem)៖ តើភាពជាអ្នកដឹកនាំតំណាងឲ្យបុគ្គលទាំងឡាយ ឬក្រុមទាំងឡាយដែរឬទេ?

អត្ថបទផ្សេងទៀតអំពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ

Leave a Reply