តើអ្វីទៅជាការប្រាស្រ័យទាក់ទងជាអន្តរបុគ្គល? តើវាប្រព្រឹត្តទៅយ៉ាងដូចម្តេច?

ការប្រាស្រ័យទាក់ទង គឺជាការចែកចាយ ឬការផ្លាស់ប្តូរព័ត៌មាន ដោយការនិយាយ សរសេរ ឬប្រើឧបករណ៍ផ្ទុកផ្សេងៗទៀត។ ការប្រាស្រ័យទាក់ទងជាអន្តរបុគ្គល គឺជាសិល្បៈនៃការនិយាយ ពិភាក្សា ឬជាការបញ្ជូនការយល់ដឹង រវាងមនុស្សម្នាក់ ទៅកាន់មនុស្សម្នាក់ទៀត ឬច្រើននាក់។

ការប្រាស្រ័យទាក់ទង កើតឡើងជា ៣ដំណាក់កាល ៖

១. ដំណាក់កាលចាប់ផ្តើមទំនាក់ទំនង

  • ការស្វាគមន៍
  • ស្វែងរកកន្លែងសមរម្យដើម្បីចាប់ផ្តើមទំនាក់ទំនង
  • ណែនាំឈ្មោះ តួនាទី ការទទួលខុសត្រូវ និងលទ្ធភាពដែលខ្លួនអាចធ្វើបាន
  • ប្រាប់ពីគោលបំណងនិងពេលវេលានៃការធ្វើទំនាក់ទំនង
  • ការរក្សាការសំងាត់
  • ការកត់ត្រាអាចប្រព្រិត្តទៅបានដោយការសុំអនុញាតិពីគាត់ ឬ ប្រាប់ពីហេតុផលច្បាស់លាស់ថា ហេតុទើបមានការកត់ត្រានេះ
  • នៅក្នុងការធ្វើទំនាក់ទំនងត្រូវស្វែងយល់ថា ហេតុអ្វីបានជាគាត់ស្វែងរកជំនួយ ឬត្រូវការអោយយើងជួយ ?
  • តើការស្វែងរកជំនួយនេះដោយស្មាក់ចិត្តដែរឬទេ?
  • បង្កើតការសន្ទនា និង​បង្កើតបរិយាកាសទុកចិត្ត និងយល់ចិត្តគ្នាទៅវិញទៅមក

២. ដំណាក់កាលធ្វើការជាមួយគ្នា

  • ការស្វែងយល់​ និងការបញ្ចេញបញ្ហា ដែលមាននៅក្នុងចិត្ត
    ការផ្តោះប្តូយោបល់ដើម្បីស្វែងរកដំណោះស្រាយសមស្រប

៣. ដំណាក់កាលចុងក្រោយនៃការធ្វើទំនាក់ទំនង

  • គាត់អាចមានអារម្មណ៍ធូស្រាល ឬអាចនៅតឹងតែង តែក៏មានដំណោះស្រាយថ្មីៗសម្រាប់យកទៅវិភាគពិចារណា
  • ប្រើវិធីដោះស្រាយថ្មីទៅនឹងបញ្ហាដែលមាន
  • គាត់បានទទួលការថែរទាំ ព្យាបាល ឬអន្តរាគមន៍តាមគោលបំណង និងផែនការ
  • ការណាត់ជួបនៅពេលក្រោយទៀតបើសិនជាមាន
  • ការថ្លែងអំណរគុណចំពោះការសហការណ៍របស់គាត់

ឧបសគ្គក្នុងការធ្វើទំនាក់ទំនង

  • ភាសា រួមបញ្ចូលទាំងភាសាបច្ចេកទេស ដែលអ្នកទទួលមិនយល់
  • ស្ថានភាព ឬឋានៈ
  • ទីកន្លែងពិបាក ឧទាហណ៍៖ អ៊ូរអរ បញ្ហាសុវត្ថិភាព…
  • មិនមានពេលវេលាគ្រប់គ្រាន់
  • បញ្ហាភេទ (មានការពិបាកសម្រាប់នារី ឬបុរសក្នុងការពិភាក្សារឿងរ៉ាវផ្សេងៗ
  • បរិយាកាសមិនអំណោយផល
  • ប្រពៃណីផ្សេងគ្នា
  • មិនមានមធ្យោបាយទំនាក់ទំនង ឬមិនសមស្រប ឧទាហរណ៍៖ ទូរស័ព្ទ វិទ្យុទាក់ទង…
  • សំពាធនយោបាយ
  • ឥរិយាបទមិនល្អ
  • មិនយកចិត្តទុកដាក់
  • គ្មានចិត្តចង់
  • ព័ត៌មានមិនច្បាស់លាស់
  • មិនមែនជាប្រធានបទដែលគាត់ចង់ពិភាក្សា
  • គោលបំណាង និងការសង្ឃឹម ឬរំពឹងទុកមិនត្រូវគ្នា
  • ភាសាកាយវិការ
  • មិនមានលទ្ធភាពក្នុងការនិយាយ
  • ទទួលព័ត៌មានដោយមានជម្រើស
  • ស្ថានភាពនៃការអប់រំ ឬចំណេះដឹង
  • ស្ថានភាពអារម្មណ៍
  • ស្ថានភាពសុខភាព
  • ការនិយាយកាត់

ចំណុចសំខាន់​ ៖ គិតសិន មុនពេលនិយាយ

1. អ្នកបញ្ជូនគួរអនុវត្តន៍ ៖

  • គិតពីអ្វីដែលយើងចង់ប្រាស្រ័យទាក់ទង
  • ផ្តល់សារ/ពត៌មានខ្លី ហើយច្បាស់
  • ពិនិត្យឡើងវិញថាតើអ្នកទទួលបានយល់ហើយឬនៅ
  • មិនត្រូវធ្វើការសន្និដ្ឋាន

2. អ្នកទទួលគួរអនុវត្តន៍ ៖

  • ផ្តោតអារម្មណ៍
  • មិនត្រូវសរុបសេចក្តីភ្លាមៗ
  • សួរសំណួរ ដើម្បីបញ្ជាក់រឿងដែលពុំទាន់យល់ច្បាស់
  • ត្រួតពិនិត្យឡើងវិញថាតើយល់គ្រប់គ្នាហើយឬនៅ

3. ប្រភេទនៃទំនាក់ទំនង ៖

  • ទំនាក់ទំនងដោយប្រើពាក្យសំដី
  • ទំនាក់ទំនងដោយមិនប្រើពាក្យសំដី

4. ចំណុចសំខាន់ៗដែលត្រូវការ សម្រាប់ប្រាស្រ័យទាក់ទងឲ្យមានប្រសិទ្ធភាពគឺ

  • ទំនាក់ទំងល្អ
  • ភាពបើកចំហរ និងជំនឿ
  • រួមចំណែកការយល់ចិត្ត ឬឆន្ទៈ និងសមត្ថភាពក្នុងការពិនិត្យរឿងរ៉ាវឡើងវិញ
  • សមត្ថភាពលើការយល់នូវព័ត៌មានទាំងអស់ដែលត្រូវបានបញ្ជូន មិនមែនយល់តែពាក្យពេចន៍ទេ

5. ទំនាក់ទំនងដោយប្រើពាក្យសំដី ៖

  • ប្រើភាសាសាមញ្ញ
  • មានការលើកទឹកចិត្ត
  • និយាយពីចំនុចសំខាន់ៗឡើង
  • ការស្វែងរកបញ្ហា និងផ្តល់នូវដំណោះស្រាយ
  • សង្ខេបសាច់រឿងឡើងវិញ
  • ការសាកសួរសំនួរ ៖ ដោយប្រើសំណួរបិទ / ដោយប្រើសំណួរបើក

6. ទំនាក់ទំនងដោយមិនប្រើពាក្យសំដី ៖

  • ស្តាប់ដោយយកចិត្តទុកដាក់
  • ប្រើកែវភែ្នកសំឡឹង
  • ប្រើកាយវិការ
  • ប្រើជំហរនៃរាងកាយ (ស្ថានភាព ឈរ…..អង្គុយ….)
  • សភាពនៃសំលេង
  • ភាពស្ងៀមស្ងាត់
  • ការបង្ហាញតាមរយៈទឹកមុខ
  • ការប៉ះ

Leave a Reply