ការប្រើប្រាស់មនុស្ស​ ៤ប្រភេទ

ឆ្លាត (Intelligent) ឧស្សាហ៍ (Diligent) ល្ងង់ខ្លៅ (Ignorant) ខ្ជិលច្រអូស (Lazy)

ជាការពិតណាស់ នៅក្នុងអង្គភាព ឬស្ថាប័ននីមួយៗ តែងតែជួបប្រទះនូវមនុស្សដែលមាន​លក្ខណៈបែបនេះ តើយើងគួរតែរៀបចំដោយរបៀបណា? បើតាមចិត្តវិទ្យាវិញបានណែនាំទុកយ៉ាងនេះគឺ៖

១. មនុស្សឆ្លាត ហើយឧស្សាហ៍ បង្រៀនឲ្យមានការទុកចិត្ត​ និងជួយជ្រោមជ្រែង

២. មនុស្សឆ្លាត​ តែខ្ជិលច្រអូស លុះបង្រៀនឬអភិវឌ្ឍន៍បាន​ ប៉ុន្តែត្រូវមានការជម្រុញជារយៈ​ៗ

៣. មនុស្សល្ងង់ខ្លៅតែឧស្សាហ៍ ជួនកាលមានសេចក្តីអន្តរាយ ព្រោះការឧស្សាហ៍ព្យាយាម អាចបង្កឲ្យកើតការខូចខាតបាន ប្រសិនបើមាននៅក្នុងអង្គភាព ឬស្ថាប័ន គួរឲ្យធ្វើការមិនសូវសំខាន់ ហើយថែមទាំងរងចាំ​សង្កេតមើលជាពិសេស។

៤. មនុស្សទាំងល្ងង់ខ្លៅទាំងខ្ជិលច្រអូស ជាក្រុមដែលមានការអភិវឌ្ឍន៍ខ្លួនក្នុងការធ្វើការងារ​ ហើយថែមទាំងមិនមានប្រយោជន៍​​ដល់អង្គភាព​ទៀតផង។

តើមនុស្សបែបណាដែលគួរកំចាត់មុន?​

សម្រាប់អង្គការដែលមានតំណែងកំណត់ ហើយមិនអាចសម្រេចចិត្តបានថា​ នឹងជ្រើសរើស យកនរណា។មានគោលគំនិតមួយដែលគួរឲចាប់អារម្មណ៍គឺគោលគំនិងតរបស់ ហ៊ីទ្លែរ បានពោលទុកថា៖

“ខ្ញុំបែងចែកមនុស្សទុកជា ៤​ ប្រភេទគឺ ៖ មនុស្សឆ្លាត (The Clever) មនុស្សឧស្សាហ៍ (The Industrious) មនុស្សល្ងង់ខ្លៅ (The Stupid) និងមនុស្សខ្ជិលច្រអូស (The Lazy) ដោយភាគច្រើនមនុស្ស ២ប្រភេទ ក្នុងបណ្តា​ទាំង ៤ប្រភេទ ខាងលើនេះ រមែងមាននៅលាយឡំគ្នាគ្រប់ទីកន្លែង។

មនុស្សឆ្លាតហើយឧស្សាហ៍ គួរឲ្យឋានៈជាបុគ្គលិកជាន់ខ្ពស់​។ មនុស្សល្ងង់តែខ្ជិលច្រអូសមាន​ប្រហែល ៩០ ភាគរយ  ក្នុងជួរកងទ័ព គួរឲ្យតំណែងជាបុគ្គលិកប្រចាំការ។

ចំណែកមនុស្សឆ្លាត​តែខ្ជិលច្រអូស ទោះបីយ៉ាងណាក៏ដោយ គួរឲ្យតំណែងជាមេបញ្ជាការជាន់ខ្ពស់ ព្រោះពួកគេជាមនុស្សឆេវឆាវ ចូលចិត្តធ្វើអ្វីតាមអារម្មណ៍ខ្លួនឯង មិនខ្វល់ពីស្ថានការណ៍។ ប៉ុន្តែ មនុស្សល្ងង់​តែព្យាយាមនោះ ជាមនុស្សមានគ្រោះថ្នាក់ណាស់ ត្រូវប្រញាប់កំចាត់ចោលឲ្យឆាប់​ជា​ទីបំផុត​។​

ចំណែកឯ ខុងជឺ បានពោលទុកថា “មនុស្សឆ្លាតនិងឧស្សាហ៍ គួរជួយជ្រាមជ្រែងឲ្យបានជាធំ។​ មនុស្សឆ្លាត​តែខ្ជិលច្រអូស គួរទំនុកបម្រុងទុកជាទីប្រឹក្សា។ មនុស្សល្ងង់តែខ្ជិលច្រអូស រក្សាទុកប្រើប្រាស់ឲ្យធ្វើការងារជាប្រយោ​ជន៍ដល់អង្គភាព ឬស្ថាប័នបាន​។ ចំណែកឯ មនុស្សល្ងង់​តែឧស្សាហ៍ព្យាយាម ត្រូវយកទៅប្រហារជីវិតចោល ព្រោះអាចធ្វើឲ្យខូចកិច្ចការ។”​


បុគ្គលិកលក្ខណៈទាំង៥របស់បុគ្គលិក និងកត្តាដែលអ្នកគ្រប់គ្រងគួរប្រតិបត្តិ

 

Leave a Reply