ហេតុផលសំខាន់ៗចំនួន៤ ដែលអ្នកត្រូវធ្វើការបណ្ដុះបណ្តាលបុគ្គលិករបស់អ្នក

ការបណ្ដុះបណ្តាលបុគ្គលិកជារឿងមួយចាំបាច់ដែលអង្គភាព អាជីវកម្ម ឬស្ថាប័នមួយត្រូវធ្វើដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងលើទីផ្សារ ហើយខាងក្រោមនេះជាហេតុផលសំខាន់ៗចំនួន៤ ដែលអ្នកត្រូវធ្វើការបណ្ដុះបណ្តាលបុគ្គលិករបស់អ្នក៖

១. ជាឱកាសដែលអង្គភាព ឬស្ថាប័នបង្កើនផលិតភាពការងារ៖ ចាប់ផ្តើមការងារនៅក្រុមហ៊ុនថ្មីមួយ អ្វីដែលបុគ្គលិក កម្មករ និយោជិក ត្រូវធ្វើ គឺចំណាយពេលដើម្បីសិក្សាពីការងារនៅកន្លែងថ្មី បើទោះបីអ្នកធ្លាប់មានបទពិសោធន៍ការងារនោះពីមុនក៏ដោយ ព្រោះកន្លែងថ្មីអ្វីៗមិនអាចដូចកន្លែងចាស់បានទេ។ ស្របពេលជាមួយគ្នានោះផងដែរសហគ្រិនដែលជួលបុគ្គលិកឲ្យមកបម្រើការងារ ឬអ្នកគ្រប់គ្រងចាំបាច់ត្រូវធ្វើការបណ្ដុះបណ្តាលចំណេះដឹងដល់បុគ្គលិក ដើម្បីឲ្យគេអាចស្គាល់ក្រុមហ៊ុនបានកាន់តែច្បាស់។ ដោយឡែកបុគ្គលិកចាស់ ការចណ្ដុះបណ្តាលមានសារសំខាន់ណាស់ ព្រោះពួកគេចាំបាច់ត្រូវទទួលបានចំណេះដឹងថ្មីៗ ជំនាញថ្មីៗ ការវិវត្តិថ្មីៗដើម្បីបន្តការដំណើរការអភិវឌ្ឍជីវិតអាជីវកម្ម។

២. ការបណ្ដុះបណ្តាលជួយឲ្យបុគ្គលិកនៅបម្រើការងារក្នុងក្រុមហ៊ុនបានយូរ៖ លោកស្រី Tamara Rosin ជា Managing Editor Walk Me បានឲ្យដឹងថា “ឥទ្ធិពលនៃការបណ្ដុះបណ្ដាលបុគ្គលិក គឺត្រូវបានផ្សារភ្ជាប់ដោយផ្ទាល់ទៅនឹងកម្រិតនៃការចូលរួមរបស់ពួកគេ។” បើពួកគេធ្វើការងាររយៈពេលយូរហើយ តែនៅបន្តធ្វើការងារដោយភ្ជាប់ជាមួយចំណេះដឹងដដែលគ្មានអ្វីរីកចម្រើន នោះមិនយូរមិនឆាប់ពួកគេនឹងលាឈប់ ហើយទៅរកកន្លែងថ្មីដែលមានឱកាសរៀនសូត្របានច្រើនជាងនេះ។

៣. វារួមចំណែកក្នុងការរក្សា និងឲ្យតម្លៃបុគ្គលិក៖ នៅពេលដែលបុគ្គលិកអាចសិក្សារៀនសូត្រចំណេះដឹងបន្ថែមថ្មីៗកាន់តែច្រើន បុគ្គលិកកាន់តែមានអារម្មណ៍ថាស្រលាញ់ស្ថាប័ន ព្រោះស្ថាប័នឲ្យតម្លៃពួកគេ ផ្ដល់ចំណេះដឹងយ៉ាងច្រើនដល់ពួកគេ ហើយគេនឹងបន្តដំណើរ ក៏ដូចជាបន្តបេសកកម្មជាមួយក្រុមហ៊ុនបានយូរអង្វែង។

៤. ក្រុមហ៊ុននឹងទទួលបានលទ្ធផលយូរអង្វែង៖ នៅពេលអ្នកចំណាយពេល និងចំណាយធនធានក្នុងការបណ្ដុះបណ្ដាលបុគ្គលិក អ្នកនឹងទទួលបានអត្ថប្រយោជន៍រយៈពេលវែង ព្រោះបុគ្គលិកអ្នកសុទ្ធតែជាធនធានដ៏ប្រសើរសម្រាប់ក្រុមហ៊ុន ពួកគេជាធនធានក្នុងការអភិវឌ្ឍក្រុមហ៊ុនអ្នកឲ្យដើរទៅរកគោលដៅដែលបានកំណត់ ហើយការដើរទៅរកគោលដៅនោះ គឺឆាប់រហ័សទៀត។ ក្រោយពេលបុគ្គលិកមានចំណេះដឹងពួកគេអាចបង្កើនផលិតភាពការងារបានច្រើនជាងមុន ពួកគេពេញចិត្តនឹងចូលរួមគ្រប់សកម្មភាពក្រុមហ៊ុន ដើម្បីអាចរីកចម្រើនទាំងអស់គ្នា។ កាលណាគេអាចមានឱកាសរីកចម្រើនពួកគេយល់ថា ពួកគេទទួលបានអត្ថប្រយោជន៍ច្រើនលើសពីប្រាក់ខែ វាជាកត្តានាំឲ្យគេខិតខំបន្ថែមក្នុងការព្យាយាមអភិវឌ្ឍន៏ក្រុមហ៊ុន និងបន្តនៅជាមួយក្រុមហ៊ុនបានយូរ ពេលនោះដែរអ្នកនឹងមិនសូវខ្វាយខ្វល់ច្រើនលើការជ្រើសរើសបុគ្គលិកថ្មី ដែលវាចំណាយពេល និងចំណាយធនធានច្រើន។

តើការបណ្តុះបណ្តាល និងអភិវឌ្ឈន៏គឺជាអ្វី?

 

Leave a Reply