តោះ! មកស្វែងយល់អំពីអ្នកជំនាញ និងភាពក្លាហានជាពិសេស

ភាពក្លាហានមានច្រើនបែប ជួនកាលកត្តាដែលសំខាន់បំផុត គឺក្លាហានក្នុងការអត់ទ្រាំ អត់ធ្មត់នៅក្នុងការព្យាយាមមិនដកថយ មិនដកខ្លួនចេញពីខណៈពេលដែលមានការសង្ស័យមិនទៀងទាត់ និងការរិះគន់ពីអ្នកដទៃ។

បង្វិកភាពអត់ធ្មត់ក្នុងខណៈពេលដែលមានឧបសគ្គកើតឡើង ៖ ទង្វើនេះហៅថា ភាពអត់ធ្មត់យ៉ាងក្លាហាន អាចស្ថិតនៅក្នុងក្រឹត្យក្រមក្នុងខណៈពេលប្រឈមជាមួយនឹងភាពមិនទៀងទាត់ ការសង្ស័យ និងរងការរិះគន់ពីផ្នែកជាច្រើន។           

ស្ថិតនៅក្នុងក្រឹត្យក្រម ៖ ពេលដែលមានការព្រួយបារម្ភបំផុត គឺជាអំឡុងពេលបើកមុខជំនួញថ្មី និងលទ្ឋផលក្នុងមុខជំនួញក្នុងអំឡុងពេលនៃការរង់ចាំនេះ ធ្វើឲ្យមនុស្សភាគច្រើនចាប់ផ្តើមឈឺក្បាល ខ្វល់ខ្វាយ ពួកគេមិនអាចចំពោះការមិនដឹងចម្លើយ ឬភាពបរាជ័យដែលនឹងអាចកើតឡើងនោះទេ និងស្របក្នុងចន្លោះពេលដែលធ្វើដំណើរការបានធ្វើឲ្យអ្នកខ្លះខ្លាច  រួចក៍បញ្ឈប់អាជីវកម្មរបស់គេតែម្តង។           

ភាពជាអ្នកដឹកនាំពិតប្រាកដ ៖ គឺជាបុគ្គលដែលមានភាពជឿជាក់ទៅលើដំណើរការអាជីវកម្មយ៉ាងរឹងមាំ និងបដិសេធចំពោះភាពបរាជ័យ ហើយការសម្រេចចិត្ត ក៍អាចនឹងកែប្រែប្រវត្តិសាស្រ្តរបស់មនុស្ស។ ភាពអត់ទ្រាំយ៉ាងក្លាហាន គឺជាគុណសម្បត្តិមួយផ្នែករបស់ភាពជាអ្នកដឹកនាំ និងការគាំទ្រផ្តល់កម្លាំងចិត្តដល់អ្នកដទៃនោះ គឺជាការដាំភាពជឿជាក់ចូលទៅក្នុងខ្លួនរបស់ពួកគេ ជួយឲ្យពួកគេបានបង្ហាញនូវសមត្ថភាព ប៉ុន្តែសំខាន់បំផុតអ្នកត្រូវតែធ្វើជាគម្រូទៅដល់ពួកគេជាមុនសិន។           

ចូរលើកលែងចំពោះកំហុសឆ្គងដែលមានភាពស្មោះត្រង់ ៖ អ្វីដែលអ្នកអាចធ្វើបានដើម្បីជួយកម្ចាត់ភាពបរាជ័យ និងការខ្លាចក្នុងការអនុវត្តរបស់អ្នកដទៃ គឺអ្នកត្រូវគាំទ្រ ហើយផ្តល់កម្លាំងចិត្តដល់ពួកគេក្នុងការប្រថុយប្រថាន ដោយត្រិះរិះពិចារណា និងព្រមទាំងការទទួលយកនូវកំហុសឆ្គង ដែលនឹងកើតមានឡើងដោយសារតែទង្វើដែលត្រង់ទៅត្រង់មក។           

បង្កើតមនុស្សឡើងមក ៖ និយាយសរសើរ និងបង្ហាញការទទួលស្គាល់មនុស្សទាំងឡាយដែលបានជឿជាក់ចំពោះខ្លួនអ្នកផ្ទាល់ ហើយជប់លៀងអបអរចំពោះការព្យាយាម ឬួមទាំងការទទួលបានភាពជោគជ័យមិនថា តូច ឬធំ ដើម្បីបង្កើតបរិយាកាស ផ្តល់អារម្មណ៍សុវត្ថិភាពទៅដល់ពួកគេឲ្យផុតពីការរិះគន់ ការតិះដៀល ហើយធ្វើអ្វីដែលអាចធ្វើឲ្យពួកគេមានអារម្មណ័អស្ចារ្យចំពោះនឹងខ្លួនរបស់ពួកគេ។            ចូរក្លាយទៅជាមនុស្សដែលគ្មានអ្នកណាអាចបញ្ឈប់បាន ភាពក្លាហាន គឺអាចបណ្តុះបានតាមរយៈទង្វើប្រចាំថ្ងៃរបស់អ្នក ហើយគោលដៅនៅក្នុងការបណ្តុះភាពក្លាហាន គឺដើម្បីហ្វឹកហាត់កុំឲ្យខ្លាចអ្វី រហូតទាល់តែអ្នកក្លាយទៅជាមនុស្ស ដែលគ្មានអ្នកណាអាចបញ្ឈប់បាន ទាំងការគិត និងចិត្តរបស់អ្នក។

អាថ៍កំបាំងសម្រាប់អ្នកជំនាញ ដែលអាចយកមកធ្វើការអភិវឌ្ឈឲ្យមានភាពក្លាហានបាន គឺមាន២ចំណុច ដូចជា៖

  • ត្រៀមខ្លួនទុកជាមនុស្សសម្រាប់ក្តីខកបំណង និងការរារែកចិត្ត ដែលនឹងកើតមានឡើងជាមួយនឹងការឆ្ពោះទៅកាន់គោលដៅរបស់អ្នក ហើយចូរកុំមានការចម្លែកចិត្ត តក់ស្លុតនៅពេលដែលវាកើតមានឡើង។
  • សម្រេចចិត្តយ៉ាងមុតមាំថា អ្នកនឹងធ្វើការកែប្រែកំហុសឆ្គង ជាជាងមានភាពរឹងទទឹង ហើយផ្តល់ជាកម្លាំងចិត្តទៅដល់អ្នកដទៃឲ្យចេះគិត និងអនុវត្តន៍ដូចគ្នានឹងអ្នកដែរ។

អត្ថបទទាក់ទង

តើទំនាក់ទំនងនៃការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ទៅនឹងការអនុវត្តការងារមានលក្ខណៈដូចម្តេច?

 

Leave a Reply