គោលការណ៏៨ចំណុច ពីសាស្រ្តាចារ្យ ភីតធឺ ដ្រាក់ឃឺ អំពីការគ្រប់គ្រងទេពកោសល្យ និងសេចក្តីសុខនៅកន្លែងធ្វើការ

លោកសាស្រ្តាចារ្យ ភីតថឺ ដ្រាក់ឃឺ (Peter Drucker) គឺជាសាស្រ្តាចារ្យខាងផ្នែកអភិវឌ្ឈមនុស្ស និងអង្គភាព ដោយគាត់បានសរុបកត្តាដែលធ្វើឲ្យអ្នកគ្រប់គ្រងទទួលបាននូវប្រសិទ្ឋភាព នោះមានគោលការណ៍៨ចំណុចដែលគួរឲ្យចាប់អារម្មណ៍៖

១. អ្នកគ្រប់គ្រងត្រូវតែសួរថា តើត្រូវធ្វើឲ្យបានសម្រេចអ្វីខ្លះ? មិនមែនខ្ញុំចង់ធ្វើអ្វីនោះទេ។ ហើយចម្លើយនេះនឹងអាចបានដឹងថា មានការងារអ្វីដែលត្រូវធ្វើបន្ទាន់។

២. អ្នកគ្រប់គ្រងត្រូវតែសួរថា តើអង្គភាពរំពឹងនឹងមានចំណែករួមនៅក្នុងការបង្កើតលទ្ឋផលការងារអ្វីខ្លះក្នុងរយៈពេលមួយ? ផែនការសកម្មភាព គឺជាការបង្ហាញអំពីការតាំងចិត្ត ដោយត្រូវតែចាត់ចែងពេលវេលាចុងក្រោយ គឺជាការធ្វើទៅតាមផែនការ។

៣. អ្នកគ្រប់គ្រងត្រូវតែសួរថា តើអ្វីដែលសាកសមជាមួយនឹងអង្គភាព? អ្នកគ្រប់គ្រងបង្កើតសំណួរគ្រប់ពេលវេលាថា តើមានអ្វីខ្លះទៀតទៅដែលសមរម្យជាមួយនឹងអង្គភាពរបស់ខ្លួន?

៤. អ្នកគ្រប់គ្រងត្រូវតែទន្ទេញថា ត្រូវតែមានការទទួលខុសត្រូវនៅក្នុងការសម្រេចចិត្ត។

៥. អ្នកគ្រប់គ្រងត្រូវតែទទួលខុសត្រូវនៅក្នុងការទំនាក់ទំនង ដោយអ្នកគ្រប់គ្រងគ្មានសិទ្ឋក្នុងការសម្រេចចិត្ត រហូតទាល់តែអ្នកគ្រប់គ្នាបានដឹងលម្អិតនៃផែនការការងារ ឬអ្វីផ្សេងៗដែលខ្លួនសម្រេចចិត្តនោះ។

៦. អ្នកគ្រប់គ្រងត្រូវតែសង្កត់ទៅលើឱកាស មិនមែនទៅលើបញ្ហានោះទេ ពីព្រោះបញ្ហាទុកសម្រាប់ដោះស្រាយ មិនមែនអង្គុយបង្កើតបញ្ហាថែមនោះទេ ហើយយើងត្រូវប្រើប្រាស់ឱកាសឲ្យសាកសមនឹងក្រុមហ៊ុន។

៧. អ្នកគ្រប់គ្រងត្រូវតែបង្កើតការប្រជុំឲ្យមានប្រសិទ្ឋភាព ដោយអ្វីដែលសំខាន់មុននឹងប្រជុំ គឺត្រូវតែគិតជាមុនថា​ ប្រជុំពីអ្វី? ពីព្រោះតែការប្រជុំមានគោលដៅ និងបំណងមិនដូចគ្នានោះទេ ហើយបែបបទ និងការត្រៀមខ្លួនក៍ខុសគ្នាផងដែរ។

៨. អ្នកគ្រប់គ្រងត្រូវតែនិយាយថា ពួកយើង ដោយជំនួសពាក្យថា ខ្ញុំ ពីព្រោះអ្នកគ្រប់គ្រងដែលមានប្រសិទ្ឋភាពបំផុត គឺមិនគិត ឬនិយាយថា ខ្ញុំ នោះទ។ គេតែងតែនិយាយថា ពួកយើង ហើយរឿងដែលសំខាន់មួយទៀតគឺ ស្តាប់សិន ចាំនិយាយតាមក្រោយ ដោយអ្នកគ្រប់គ្រងមិនល្អច្រើនតែនិយាយច្រើនជាងស្តាប់ ដូចនេះហើយបានជាមិនបានលឺសម្លេងពិតរបស់អង្គភាព។

 

One thought on “គោលការណ៏៨ចំណុច ពីសាស្រ្តាចារ្យ ភីតធឺ ដ្រាក់ឃឺ អំពីការគ្រប់គ្រងទេពកោសល្យ និងសេចក្តីសុខនៅកន្លែងធ្វើការ

Leave a Reply