ការអភិវឌ្ឈធនធានដ៍មានតម្លៃបំផុតរបស់អ្នកដឹកនាំធនធានមនុស្ស

មនុស្សដែលមានឥទ្ធិពលធ្វើឲ្យអ្នកដទៃ ឬអ្នកដើរតាម គឺត្រឹមតែជាអ្នកដឹកនាំដែលមានដែនកំណត់ម្នាក់ប៉ុណ្ណោះ។ មនុស្សដែលមានឥទ្ធិពលចំពោះអ្នកដទៃ ហើយដឹកនាំអ្នកដទៃទើបជាអ្នកដឹកនាំដែលគ្មានដែនកំណត់។

អ៊ែនឌ្រូ កានេហ្ស៊ី (Andrew Carnegie) និយាយថា “មនុស្សដែលចង់បានអ្វីគ្រប់យ៉ាង ឬចង់ទទួលបានការលើកតម្កើងក្នុងរឿងដែលខ្លួនបានធ្វើ នឹងគ្មានផ្លូវជាអ្នកដឹកនាំឆ្នើមឡើយ។

អត្ថបទនេះ និយាយផ្តោតសំខាន់ទៅលើ “ការអភិវឌ្ឍមនុស្ស” ដើម្បីធ្វើឲ្យក្តីស្រមៃចង់ធ្វើជាអ្នកដឹកនាំក្លាយជាការពិត។ ខ្លឹមសារគឺថា អ្នកកាន់តែអភិវឌ្ឍមនុស្សបានច្រើនប៉ុនណា ការស្រមៃរបស់អ្នកក៏កាន់តែពង្រីកព្រំដែនបានធំទូលាយប៉ុណ្ណោះដែរ។

មនុស្សដែលត្រូវគេដាក់ឲ្យនៅក្នុងតំណែងអ្នកដឹកនាំ តែខំព្យាយាមធ្វើអ្វីគ្រប់យ៉ាងតែម្នាក់ឯង ថ្ងៃណាមួយនឹងជួបមេរៀន ដូចក្នុងរឿងមួយដែល ជាងរៀបឥដ្ឋដែលខំជញ្ជូនឥដ្ឋ ៥០០ ផោនដ៍ពីដំបូលអាគារជាន់ទី៤ ចុះមកជាន់ផ្ទាល់ដីដូច្នោះដែរ។ ជាងម្នាក់នោះរៀបរាប់រឿងដែលកើតឡើងក្នុងលិខិតទទួលប្រាក់ធានាថា “ការជញ្ជូនឥដ្ឋចុះមកដោយដៃចំណាយពេលយូរពេក ទើបខ្ញុំសម្រេចចិត្តយកឥដ្ឋទាំងអស់ដាក់នៅក្នុងធុងឈើ ហើយប្រើកៅឡាក់ដែលខ្ញុំចងនៅខាងលើអគារទម្លាក់ចុះមកក្រោមនោះ។ ដោយចងខ្សែរពួរនៅឯដីមាំល្អហើយ ខ្ញុំក៏ឡើងទៅចងនៅចុងខ្សែពួរម្ខាងទៀតភ្ជាប់នឹងធុងឈើដែលដាក់ឥដ្ឋពេញ សំយ៉ុងចុះមកជាន់ផ្ទាល់ដីត្រៀមបង្ហូតចុះទៅក្រោម។ រួចខ្ញុំក៏ចុះទៅជាន់ផ្ទាល់ដី ស្រាយចំណងដែលចងជាប់ ចាប់វាយ៉ាងណែនដើម្បីបង្ហូតខ្សែឲ្យធុងឈើធ្លាក់ចុះមកតិចៗ តែដោយសារតែខ្ញុំមានទម្ងន់ត្រឹមតែ ១៤០ ផោនដ៍ ទើបទម្ងន់ ៥០០ ផោនដ៍នៃឥដ្ឋទាញកន្រ្តាក់ខ្ញុំផុតជើងពីដីយ៉ាងលឿនរហូតដល់គ្មានពេលគិតថាត្រូវប្រលែងខ្សែ។ ពេលដែលទាញខ្ញុំឡើងដល់រវាងជាន់ទីពីរជាន់ទីបី ខ្ញុំក៏ប្រទះនឹងធុងឈើដែលកំពុងធ្លាក់ចុះមកដែរ ជាហេតុធ្វើឲ្យមានស្នាមជាំខៀវ និងស្នាមរលាត់នៅលើខ្លូនផ្នែកខាងលើរបស់ខ្ញុំ”។

ខ្ញុំចាប់ខ្សែពួរយ៉ាងណែនរហូតដល់កំពូល ដៃក៏ទៅជាប់នឹងកៅឡាក់ធ្វើឲ្យមេដៃបាក់ ហើយក្នុងពេលតែមួយនោះ ធុងឈើក៏ធ្លាក់ផ្ទប់នឹងដីយ៉ាងខ្លាំងគូទធុងឈើប្រហែល ៤០ផោនដ៍ ដូច្នេះខ្លួនខ្ញុំដែលមានទម្ងន់ ១៤០ផោនដ៍ ក៏ចាប់ផ្តើមធ្លាក់មកវិញយ៉ាងលឿន… ខណៈពេលដែលធ្លាក់មកក៏ប្រទះនឹងធុងឈើដែលកំពុងឡើងទៅម្តងទៀតជាហេតុធ្វើឲ្យបាក់កជើង ហើយខ្ញុំធ្លាក់មកយឺតជាងមុនបន្តិច ដោយធ្លាក់មកត្រូវនឹងគំនរឥដ្ឋធ្វើឲ្យគ្រេចខ្នង និងបាក់ឆ្អឹងស្មា។ មកដល់ត្រង់នេះលែងដឹងខ្លួនអ្វីទាំងអស់ ខ្ញុំព្រលែងខ្សែពួរពីដៃ ធុងឈើក៏ធ្លាក់មកត្រូវខ្លួនខ្ញុំម្តងទៀត ធ្វើឲ្យមានរបួសត្រង់ក្បាលមួយកន្លែងទៀត។

“ចំពោះសំណួរចុងក្រោយនៅក្នុងលិខិតសុំប្រាក់ថ្លៃធានារ៉ាប់រង ដែលថា “បើកើតហេតុការណ៍បែបនេះម្តងទៀត តើអ្នកនឹងធ្វើយ៉ាងណា?” សូមចាំថា ខ្ញុំឈប់ព្យាយាមធ្វើការតែម្នាក់ឯងទៀតហើយ។”

យើងសង្កេតឃើញមានជំនាញធ្វើការនិងជំនាញទំនាក់ទំនងមនុស្ស៣កម្រិតគឺ៖

  • កម្រិតទី ១ : មនុស្សដែលធ្វើការបានល្អពេលរួមការងារជាមួយអ្នកដទៃ គឺជាអ្នកដើរតាម។
  • កម្រិតទី ២ : មនុស្សដែលជួយឲ្យអ្នកដទៃធ្វើការបានល្អប្រសើរឡើង គឺជាអ្នកគ្រប់គ្រង។
  • កម្រិតទី ៣ : មនុស្សដែលអភិវឌ្ឍមនុស្សឲ្យល្អប្រសើរឡើងដើម្បីធ្វើការ គឺជាអ្នកដឹកនាំ។

គោលការណ៍នៃការអភិវឌ្ឍធនធានមនុស្ស

ជោគជ័យរបស់អ្នកក្នុងការអភិវឌ្ឍអ្នកដទៃ គឺអាស្រ័យលើអ្នកសម្រេចផលនៅក្នុងប្រការនីមួយៗបានច្រើនប៉ុនណា ដូចតទៅនេះ ៖

  • គុណតម្លៃរបស់ធនធានមនុស្ស ជារឿងទាកទងនឹងឥរិយាបថរបស់អ្នក
  • ការបូជាខ្លួនដល់ធនធានមនុស្ស ជាប់ទាក់ទងនឹងពេលវេលារបស់អ្នក
  • ស្មោះត្រង់ មានគុណធម៌នឹងមនុស្ស ជារឿងទាក់ទងនឹងចរិតរបស់អ្នក
  • បទដ្ឋានកំណត់ធនធានមនុស្ស ជារឿងទាក់ទងនឹងចក្ខុវិស័យរបស់អ្នក
  • ឥដ្ឋិពលចំពោះអ្នកដទៃ ជារឿងទាក់ទងនឹងភាពជាអ្នកដឹកនាំរបស់អ្នក

មនុស្សដែលទទួលជោគជ័យក្នុងការអភិវឌ្ឍធនធានមនុស្សខុសពីមនុស្សដែលធ្វើមិនសម្រេចលើរឿងបីប្រការ គឺមនុស្សដែលទទួលជោគជ័យក្នុងការអភិវឌ្ឍធនធានមនុស្សគេនឹង ៖

  • បង្កើតសម្មតិកម្មដែលត្រឹមត្រូវទាក់ទងនឹងធនធានមនុស្ស
  • សួរសំណួរដែលត្រឹមត្រូវទាក់ទងនឹងធនធានមនុស្ស
  • ផ្តល់ការជួយទំនុងបម្រុងដល់ធនធានមនុស្សយ៉ាងត្រឹមត្រូវ

អ្នកដែលទទួលជោគជ័យក្នុងការអភិវឌ្ឍធនធានមនុស្ស បង្កើតសម្មតិកម្មអំពីមនុស្សឲ្យបានត្រឹមត្រូវ

ការសាងកម្លាំងចិត្តឲ្យអ្នកដទៃ ជារឿងដែលអ្នកធ្វើបានយ៉ាងងាយ។ បើមានសំណួរសួរថា “តើអ្នកសាងកម្លាំងជម្រុញចិត្តដល់អ្នកដទៃបានយ៉ាងដូចម្តេច?”

ចម្លើយនោះ គឺ “ការស្ទុះស្ទាជាប្រចាំ” “ការផ្តល់កម្លាំងចិត្ដល់តអ្នកដទៃ” “នាំផ្លូវគេ” និង “ជឿជាក់លើគេ”។

អ្នកអាចសង្កេតមើលអ្នកដទៃធ្វើតាមការណែនាំរបស់នរណាម្នាក់ ហើយទទួលជោគជ័យបានមួយរយៈ តែមិនយូរប៉ុន្មានក៏ចូលមកទម្លាប់ដើមវិញ គឺជះឥទ្ឋិពឲ្យមានកម្លាំងចិត្តទាប។

អ្នកដឹកនាំល្អ គឺជាបុគ្គលដែលមានភាពទទួលខុសត្រូវខ្ពស់ ដោយដឹកនាំក្រុមឲ្យបំពេញការងារមួយប្រកបដោយភាពជោគជ័យ និងរីកចម្រើន។ អ្នកដឹកនាំល្អ តែងយឹតយោងជ្រោមជ្រែងសមាជិកក្រុមទាំងអស់ឲ្យរីកចម្រើនជាមួយគ្នា ដោយមិនមើលបំណាំ មិនទម្លាក់កំហុស និងទាញយកផលប្រយោជន៍តែម្នាក់ឯង ប៉ុន្តែអ្វីដែលអ្នកដឹកនាំល្អគិត គឺលទ្ធផលរួមចេញពីស្នាដៃរួមទាំងអស់គ្នា។

Leave a Reply