រៀនបង្កើតទម្លាប់ល្អ បោះចោលទម្លាប់អាក្រក់

( កិ. ) ធ្វើ​ឲ្យ​ធ្លាប់, ឲ្យ​ថ្នឹក : ទម្លាប់​ខ្លួន, ទម្លាប់​ចិត្ត, ទម្លាប់​ដៃ, ទម្លាប់​មាត់ ។ល។

( ន. ) ការ​ដែល​ធ្លាប់, លំអាន​ដែល​ធ្លាប់​តែ​មាន​មក : ទម្លាប់​ចាស់​បុរាណ; ធ្វើ​តាម​ទម្លាប់​ពី​មុន​មក; មាន​ទម្លាប់​ពី​នាយ​មក ។ល។

បុគ្គល​ជោគជ័យ​​​​​​​មួយ​ចំនួន​​ចំណាយ​ពេល​វេលា​ច្រើន ​​​​​​ដើម្បី​រៀន​សូត្រ​ពី​បទពិសោធន៍​​បរាជ័យ​​របស់​​ខ្លួន​ ​តែ​​ខ្លះ​ទៀត​​រៀន​​​​ពី​​​​​​​​​ភាព​ជោគ​ជ័យ​​​របស់​អ្នក​ដទៃ​​ តែ​សម្រេច​​ទៅ​​​​ដល់​គោល​ដៅ​តែ​មួយ។ ភាព​ជោគជ័យ​ គឺ​មិន​មែន​កើត​ឡើង​​ដោយ​ចៃដន្យ​ទេ ​​​​តែ​​ជា​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​មនុស្ស​ម្នាក់​​​​ៗ​។ 

ទម្លាប់មួយចំនួនអាចឲ្យអ្នកសម្រេចគោលដៅជីវិតអ្នកបានដូចជា៖

១. សិក្សា

ទម្លាប់​ដំបូង​ដែល​សំខាន់​បំផុត​ក្នុង​ការ​ប្តូរជីវិត គឺ​ការ​រៀនសូត្រ​ជាប់​ជា​និច្ច និង​គ្មាន​ថ្ងៃ​បញ្ចប់ ។ ការ​រៀនសូត្រ​អាច​កើតឡើង​បាន​គ្រប​រូបភាព​ទាំងអស់ ។ អ្នក​ទទួល​បាន​ជោគជ័យ គឺ​ពួក​គេ​មាន​ពេលវេលា​សិក្សា​យ៉ាងតិច ក៏​១​ម៉ោង​ដែរ​ក្នុង​១​ថ្ងៃ មិន​ថា​ការ​អាន​សៀវភៅ និង​មើល​វី​ដេ​អូ​ជាដើម ។ អ្នក​អាច​ចាប់ផ្តើម​ដោយ​ងាយ​ៗ​ដោយ​ការ​អាន​សៀវភៅ​ខ្លះ​ៗ​ដែល​ចាប់អារម្មណ៍​នៅ​ពេល​នេះ ។

២. ​កំណត់​គោលដៅ

ជា​រៀងរាល់ថ្ងៃ អ្នក​គួរតែ​ធ្វើ​កិច្ចការ​តាម​គោលដៅ​ដែល​បាន​កំណត់​ទុក ។ អ្នក​ទទួល​បាន​ជោគជ័យ គឺ​ត្រូវ​តែ​មាន​គោលដៅ ក្រៅពី​នោះ ក៏​ត្រូវ​កំណត់​ពី​ភារកិច្ច និង​សន្សំ​ភាព​ជោគជ័យ​តាំងពី​តូចតាច​ឡើង​ទៅ​ជា​រៀងរាល់ថ្ងៃ បន្ទាប់​មក​ជាស​ប្តា​ហ៍ ជា​ខែ ជា​ឆ្នាំ រហូត​ដល់​ក្លាយជា​ទម្លាប់​ជាប់​ខ្លួន វា​នឹង​ធ្វើ​ឱ្យ​អ្នក​ស្គាល់​នូវ​ការ​ធ្វើ​ផែនការ ការ​គិត​រឿង​ធំ​ៗ និង​ហ៊ាន​ប្រឈម​មុខ​នឹង​បញ្ហា​ក្នុង​ជីវិត ។

៣. ​ធ្វើ​ផែនការ

ការ​ធ្វើ​ផែនការ​នេះ ព្រោះ​ចង់​ធ្វើ​ឱ្យ​គ្រប់​គោលដៅ​ដែល​កំណត់​ទុក​បាន​ជោគជ័យ ចាំបាច់​ត្រូវ​មាន​ផែនការ​ដើម្បី​នាំ​ផ្លូវ​ទៅ​សម្រេច​រឿង​ដែល​តាំងចិត្ត​ធ្វើ ហើយ​វា​អាច​ជួយ​ឱ្យ​ជីវិត​អ្នកមាន​ទិស​ដៅ​ច្បាស់លាស់ ដូច្នេះ គួរ​ព្យាយាម​បង្កើត​ទម្លាប់​ជាមួយ​ផែនការ​នេះ ។

៤. ​បង្កើត​ឱកាស

ក្នុង​សម័យនេះ វា​ងាយស្រួល​ក្នុង​ការ​ស្វែងរក​ចំណេះដឹង​ថ្មី​ៗ ឬ​អ្នក​ទទួល​បាន​ជោគជ័យ​អាច​ទាក់ទង​គ្នា​បាន ហើយ​ការ​ទាក់ទង​នោះ​ជា​ការ​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព ។ នៅ​ទីបំផុត វា​អាច​ប្តូរជីវិត និង​បង្កើត​ទម្លាប់​ដល់​អ្នក​ឱ្យ​ខិត​ទៅ​ជិត​ចំណុច​ជោគជ័យ ។ អ្នក​នឹង​មាន​ទម្លាប់​បង្កើត​ច្រើន​ជាង​ប្រើប្រាស់ គឺ​ហ៊ាន​ធ្វើ ហ៊ាន​គិត ហ៊ាន​បង្កើត​ឱកាស​ច្រើន​ជាង​ការ​រង់ចាំ​ឱកាស ។

៥. ​សន្សំទុក​នូវ​គំនិត

មនុស្ស​គ្រប់​រូប​ត្រូវការ​ពេលវេលា​ដើម្បី​បង្កើត​គំនិត ។ អ្នក​ទទួល​បាន​ជោគជ័យ​តែង​ធ្វើ​រហូត​ក្លាយទៅជា​ទម្លាប់​ដោយ​មិនដឹង​ខ្លួន គឺ​ការ​កត់ត្រា ការ​សន្សំ​នូវ​ទុក​ទិន្នន័យ​ផ្សេង​ៗ ឬអ្វី​ដែល​ចាប់អារម្មណ៍ មិន​ថា​ជា​រឿងរ៉ាវ គំនិត រឿង​អស់សំណើច មេរៀន ពាក្យ​សម្តី ភាព​ជោគជ័យ និង​បរាជ័យ ។​ល​។ អ្នក​អាច​ដកស្រង់​ពី​សៀវភៅ ឬ​មនុស្ស ឬ​កន្លែង​ផ្សេង​ៗ​ដែល​ធ្លាប់​បាន​ទៅ បន្ទាប់​មក​នៅ​ពេល​វា​មាន​ច្រើន​គ្រប់គ្រាន់ និង​ដល់​ពេល​សម​ស្រប​ហើយ ការ​សន្សំ​នោះ​នឹង​អាច​បណ្តុះ​គំនិត​ឡើង​ចេញពី​ក្នុង​ខ្លួន​តែ​ម្តង ។

៦. ​ហាត់ប្រាណ

ប្រសិនបើ​អ្នក​ចង់​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត អ្នក​ត្រូវ​ត្រៀមខ្លួន​ជា​និច្ច​តាម​អ្វី​ដែល​បាន​គិត​គ្រប់ពេលវេលា ពេល​ខ្លះ​គំនិត​ទាំងនោះ​អាច​នឹង​ឱ្យ​រាង​កាយ​របស់​អ្នក​ធ្វើ​រឿង​ដែល​លើស​ពី​ការ​រំពឹង​ទុក​ក៏​មាន មាន​ន័យ​ថា អ្នក​ត្រូវ​មាន​រូប​កាយ​ដែល​គាំទ្រ​ដល់​គំនិត​ជា​និច្ច ហើយ​វិធី​ល្អ​បំផុត​ក្នុង​ការ​ត្រៀមខ្លួន គឺ​ការ​ហាត់ប្រាណ ។ អ្នក​នឹង​ឃើញ​ថា អ្នក​ជោគជ័យ គឺ​ចូល​ចិត្ត​ហាត់ប្រាណ ព្រោះ​អាច​ជួយ​បំបាត់​ភាព​តានតឹង បង្កើត​គំនិតល្អ​ៗ និង​មាន​សុខភាព​ល្អ​ផង​ដែរ ។

៧-. សម្រាក

មនុស្ស​ម្នាក់​ៗ​ត្រូវការ​សម្រាក​ដើម្បី​ឱ្យ​មាន​កម្លាំង​ធ្វើ​ការងារ​បន្ត ព្រោះ​នៅ​ពេល​ហត់នឿយ ហើយ​នៅ​តែ​ធ្វើ​ការងារ​បន្ត​ទៀត អ្នក​នឹង​មាន​អារម្មណ៍​ស្ត្រេ​ស ឬ​បាត់បង់​ការ​ផ្តោតអារម្មណ៍ ហើយ​លទ្ធផល​ការងារ​ចេញ​មក​ក៏​មិនល្អ​ដែរ ។ អ្នក​ដែល​មិន​រៀនសូត្រ​ពី​ការ​សម្រាក​នោះ អាច​នឹង​បញ្ចប់​ដោយ​ការ​ខាតបង់​ពេលវេលា​ដ៏​មាន​តម្លៃ និង​ប្រសិទ្ធភាព​ការងារ​។ ដូច្នេះ ការ​បង្កើត​ទម្លាប់​ដើម្បី​ទទួល​បាន​ជោគជ័យ អាច​កំណត់​ពេលវេលា​ជាស​ប្តា​ហ៍ ឬ​ជា​ខែ ដើម្បី​ឱ្យ​ពេលវេលា និង​រាង​កាយ​ស្រស់ថ្លា​ឡើង​ដូច​ជា ការ​ដើរ​កម្សាន្ត ការ​ធ្វើ​ម្ហូប​ជាមួយ​គ្រួសារ​ជាដើម ។

៨. ដាស់តឿន ក្រើនរំឭក​ខ្លួនឯង

ចំណុច​នេះ​អ្នក​អាច​ដាស់តឿន​ខ្លួនឯង​ឲ្យ​បាន​ច្រើន​ដង ។ ជា​មធ្យម​អ្នក​ជោគជ័យ​ដាស់តឿន​ខ្លួនឯង​យ៉ាងតិច​ណាស់​ក៏​១២.០០០​ដង​ក្នុង​១​ថ្ងៃ​ដែរ គិត​ជា​មធ្យម ។

៩. ​ការងារ​សិប្បកម្ម

អាច​សាកល្បង​ធ្វើ​ការងារ​ដោយ​ដៃ​ខ្លះ​ៗ មនុស្ស​ម្នាក់​ៗ​មាន​ទេព​កោសល្យ​ខុស​ៗ​គ្នា ប្រសិនបើ​អ្នក​មិន​សាកល្បង​ស្វែងរក និង​ប្រើ​វា​ទេ អ្នក​នឹង​បាត់បង់​ទៅ​វិញ​។ ចំណុច​ល្អ​នៃ​ការងារ​ធ្វើ​ដោយ​ដៃ គឺ​ការ​ហាត់​ផ្ចង់អារម្មណ៍ ទើប​អាច​ធ្វើ​ការងារ​នោះ​បាន ។ វា​នឹង​ជួយ​អ្នក​ឱ្យ​ស្គាល់​នូវ​គោលដៅ ចេះ​អត់ធ្មត់​ធ្វើ​រហូត​ដល់​សម្រេច និង​ជម្នះ​នូវ​ភាព​ធុញទ្រាន់ នេះ​ហើយ​ជា​គោលការណ៍​បង្កើត​ទម្លាប់​ទទួល​បាន​ជោគជ័យ ។

១០. ទំនាក់ទំនង

អ្នក​ទទួល​ជោគជ័យ​បាន​រៀនសូត្រ​ពី​ការ​រៀបចំ​ទំនាក់ទំនង​ដែល​ត្រឹមត្រូវ​ក្នុង​ជីវិត មាន​ន័យ​ថា អ្នក​ដែល​ជិត​ស្និទ្ធ​ជាមួយ​គ្នា នឹង​មានចិត្ត​គំនិត អារម្មណ៍ ឬអ្វី​ដែល​ស្រ​ដៀង​គ្នា ។ វា​អាច​កើតឡើង​បាន​តាម​ធម្មជាតិ និង​ដោយ​ការ​បង្កើត​ទម្លាប់​ជា​ថ្មី ។ ចូរ​ព្យាយាម​នាំ​ខ្លួនឯង​ចូល​ទៅ​កន្លែង​ដែល​ខ្លួន​ត្រូវការ ឬ​ចង់​ក្លាយជា​អ្នក​ណា​ម្នាក់ ។ អ្នក​អាច​ប្រើ​ពេលវេលា​ក្នុង​ការ​រក​អ្នក​ដែល​ស័ក្តិសម​ដើម្បី​បង្កើត​ទំនាក់ទំនង និង​ចាប់ផ្តើម​រៀនសូត្រ​ពី​វិធី​គិត និង​វិធី​ធ្វើ​របស់​គេ។

បុគ្គល​ជោគជ័យ​​​​​​ក៏បោះ​បង់​ចោល​​​​ទម្លាប់មិនល្អផងដែរ​ ​​ដើម្បី​​​​អភិវឌ្ឍ​ខ្លួនពួកគេដូចជា៖

១. ពួក​គេ​​​​មិន​ធ្វើការ​​​​នៅ​កន្លែង​ស្រួល​ៗ ឬ​ដដែលៗ (Comfort Zone)

ធ្វើការ​ក្នុង ​​Comfort Zone​ ​សំដៅ​​​​ការ​ធ្វើ​ការដដែល​​​​​​​​​ជា​ប្រចាំ ដោយ​​គេ​គិត​ថា​ស្រួល​​​។ ​ពួកគេ​​​គិត​ថា​​​​​​​​​ ការ​ធ្វើ​ការ​​​បែប​នេះ​​ដូច​​​​​ជា​សត្វ​​​​​​​កណ្ដុរ​​ក្នុង​​​កង់​រទេះ​​អីចឹង​​​ គឺ​មិន​​អាច​ទទួល​បាន​​​អ្វី​ថ្មី​ ប្លែក​ ​​តែ​​ផ្ទុយ​ទៅ​វិញ​​​ពួក​គេ​ចូល​ចិត្ត​​ដើរ​ចេញ​​ទៅ​ក្រៅ​​​​មើល​​ស្ថាន​ភាព​ជុំវិញ​ខ្លួន។​​​​​​​​​​​​​

២. ​ពួក​​គេ​​​មិន​ធ្វើ​កិច្ចការ​ ដោយ​មិន​ស្វែង​យល់​​ជាមុន

​ការ​​​ស្វែង​យល់​​​​​ជា​មុន​​ជា​កិច្ច​ការ​សំខាន់​​ ​​ដើម្បី​​​​​ឲ្យ​ដឹង​ថា​​ការ​សម្រេច​ចិត្ត​របស់​​ខ្លួន​​​​​នឹង​មាន​ប្រយោជន៍​​​​​ដល់​​សង្គម​​​​កម្រិត​ណា។ ​ទោះ​បី​​ជំនួញ​អាជីវកម្ម​​​​​​​​របស់​​ពួក​គេ​​​កំពុង​ដើរ​រលូន​​ទៅ​មុខ​​យ៉ាង​ណា​ក្ដី​ ​ក៏​ពួក​គេ​​​នៅ​បន្ត​​​ស្វែង​យល់​​ ​រៀន​សូត្រ​​ ​​និង​​តាម​ដាន​​ស្ថាន​​កាល​​​​បច្ចុប្បន្ន​ដែរ។​​

៣. ​ពួក​​គេ​មិន​ខ្លាច​ ​​សុំ​ដំបូន្មាន​ពី​អ្នកដទៃ

​​​​ការ​​សុំ​​​យោបល់​​​​​​​​អ្នកដទៃ​​មិន​មែន​ជា​រឿង​ងាយ​ស្រួល​​ទេ ​ព្រោះ​​​គេ​​​​​​​​​​​​​​​អាច​ច្រណែន​​ ឬ​​​​គំនិត​​ខុស​​គោល​ដៅ​របស់​យើង​ចង់​បាន​។​​​​​

៤. ពួក​គេ​មិន​ចង់​ដឹង ​​​ព័ត៌មាន​​មិន​ផ្ដល់​​ប្រយោជន៍

​​​ដំណឹង​​​មិន​​​ផ្ដល់​អត្ថប្រយោជន៍​​​​ ​​​ពួកគេ​​តែង​តែ​ធ្វើ​មិន​ដឹង​​ ​ឬ​មិន​ឮ​​​ ព្រោះ​​វា​អាច​​ធ្វើ​​ឲ្យ​ខូច​អារម្មណ៍​​​​​ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​​​លើ​កិច្ច​ការ​​​​ធំ។
​​​
៥. ពួក​គេ​មិន​ធ្វើ​កិច្ចការ​​ច្រើន​​ប្រភេទ

​មាន​​កិច្ច​ការ​ច្រើន​​​​ក្នុង​ពេល​​តែ​មួយ​​ ​គឺ​ធ្វើ​​ឲ្យ​មនុស្ស​ម្នាក់​​ៗ​​​ ​មិន​អាច​​ប្រឹង​​ប្រែង​​​បាន​​ល្អ​​ទាំង​អស់​នោះ​ទេ ​បើ​ធ្វេស​ប្រហែស​បន្តិច​ ​​​​វា​​​​នឹង​ទាញ​ទម្លាក់​​​​​​​​ប្រសិទ្ធភាព​កិច្ចការ​​​ទាំង​​អស់​​​ឲ្យ​​​​​ចុះ​ថមថយ​​បាន។​​​
​​​​
៦. ​ពួក​គេ​មិន​កុហក​ អ្នក​ដទៃ

​​ការ​កុហក​​អ្នក​ដទៃ​​​ថ្ងៃ​​នេះ ​​ថ្ងៃ​ខាង​មុខ​​​ពួក​គេ​នឹង​កុហក​ខ្លួន​ឯង​​​ ​កុហក​​ការ​​តាំង​ចិត្ត​។​

៧. ​ពួក​គេ​មិន​រួញរា​នឹង​​​សុំ​​​​​មតិយោបល់​​

​​​​​​​ការ​ផ្ដល់​មតិយោបល់​ ​គឺ​​​ជា​រឿង​សំខាន់​​មួយ​​សម្រាប់​​ជួយ​​ស្វែង​រក​​​ភាព​ខ្វះ​​​ចន្លោះ​​​​របស់​ពួក​គេ ដើម្បី​​កែ​តម្រូវ​ឲ្យ​បាន​ប្រសើរ​​​ឡើង​វិញ។ ​យើង​​ខ្លួន​ឯង​​គិត​ថា​​​ល្អ​ ​តែ​​អ្នក​​ដទៃ​​គិត​ថា​​ធ្វើ​ពុំ​ត្រឹម​ត្រូវ​ ​ដូច្នេះ​​ក្រោយ​បាន​​មតិយោបល់​​ ​​អ្នក​​​អាច​ថ្លឹង​ថ្លែង​​រក​​ចំណុច​រួម​បាន។​
​​​​​​​​​​​​​​​
៨. ​ពួក​គេ​មិន​​ដើរ​តាម ​តែ​​​​​ពួកគេ​ដឹក​នាំ​​រក​អ្វី​ថ្មី​

​​ក្នុង​​សង្គម​​បច្ចុប្បន្ន​​​មាន​មនុស្ស​​ពីរ​ប្រភេទ​​​គឺ​ជា​​​​​អ្នក​ដឹក​នាំ​ និង​​អ្នក​ចាំ​គាំទ្រ។ បុគ្គល​ដែល​ទទួល​បាន​​​ជោគជ័យ​​​​​​​ ​ជា​​​​អ្នក​​ដឹក​នាំ ​ព្រោះ​​គេ​បាន​​រក​ឃើញ​​ផ្លូវ​​​​ដើរ​​​​ថ្មី​ ​និង​មុន​គេ។​

៩. ពួក​គេ​​មិន​​​​ឲ្យ​ស្រមោល​អតីតកាល​ ​​​​​​បំផ្លាញ​​អនាគត

​​​ទោះ​បី​ជា​អតីតកាល​​​ធ្លាប់​​បរាជ័យ​ ជួប​ឧបសគ្គ​​​​​ច្រើន​រាប់​ជំពូក​​យ៉ាង​ណា​ក្ដី​ ​​ពួក​គេ​​​​​តែង​តែ​​​ក្រឡេក​​​ទៅ​មើល​​អនាគត​​​​ដ៏​ប្រសើរ​ជា​និច្ច ​ដោយ​​យក​​​អតីតកាល​​ជា​​មេរៀន​​។​​​

១០. ​ពួក​​គេ​មិន​ដើរ​​​​ក្នុង​ចំណោម​​​ អ្នក​គិត​អវិជ្ជមាន​ឡើយ

​ការ​ជ្រើស​​រើស​​​មនុស្ស​​​​ដើរ​ជាមួយ​ ​គឺ​ជា​រឿង​សំខាន់​​​​​​​​ ព្រោះ​ពួក​គេ​អាច​ជា​ទី​ប្រឹក្សា​​ ​អ្នក​ណែនាំ​​ទៅ​រក​​ផ្លូវ​​​​ប្រសើរ​​ដូច​ពួកគេ។ បើ​សេព​​​​​​មនុស្ស​​​​បំផ្លាញ​ ​ពួក​គេ​​នឹង​​ទាញ​​​​​ទម្លាក់​​​បន្តិច​ម្ដង​​ៗ​​ឲ្យ​បរាជ័យ​​​តែ​ម្ដង​។

 

 

 

Leave a Reply