តើអ្វីជាអត្ថប្រយោជន៏នៃការបណ្តុះបណ្តាល និងអភិវឌ្ឈន៏?

ជាញឹកញាប់ យើងគិតថាអត្ថប្រយោជន៍ដ៏ធំបំផុតនៃការសិក្សា គឺថាយើងទទួលបានសញ្ញាប័ត្រ ឬលិខិតបញ្ជាក់។ ដល់តែពេលយើងធំដឹងក្តី មានចំណេះដឹង និងប្រាជ្ញាច្រើនជាងមុន ទើបយើងដឹងថាវាមានអត្ថប្រយោជន៍ផ្សេងៗច្រើនជាងនេះ។ ការដឹងពីអត្ថប្រយោជន៍នឹងជួយជំរុញអ្នកឱ្យរៀបចំកម្មវិធី និងផែនការការបណ្តុះបណ្តាលសម្រាប់ខ្លួនអ្នក ហើយក៍ដើម្បីជាការលើកទឹកចិត្តដល់អ្នកដទៃឱ្យចូលរួមផងដែរ។ ប្រហែលជាអត្ថប្រយោជន៍ដ៏ធំបំផុតមួយនោះ គឺជាការសរសើរដែលអ្នកអាចរៀនបានគ្រប់ពេលវេលា គ្រប់ទីកន្លែង បើទោះបីជាអ្នកមិនស្ថិតនៅក្នុងកម្មវិធីបណ្ដុះបណ្ដាលជាផ្លូវការក៏ដោយ។

អង្គភាពដែលជោគជ័យជាច្រើនតែងតែផ្តោតការយកចិត្តទុកដាក់លើការបណ្តុះបណ្តាលបុគ្គលិករបស់ខ្លួនជាប្រចាំ។ នេះគឺជាផ្នែកមួយនៃការសម្របសម្រួលទៅនឹងការផ្លាស់ប្តូរដូចជា បច្ចេកវិទ្យា យុទ្ឋសាស្រ្តគូប្រកួតប្រជែង សំណូមពរអតិថិជន ក៍ដូចជាការរក្សានូវឧត្តមភាពរបស់អង្គភាពខ្លួនងផ្ទាល់នៅលើទីផ្សារផងដែរ។ ការបណ្តុះបណ្តាល អាចធ្វើឡើងដោយសារតែសារៈសំខាន់របស់វាដូចខាងក្រោម៖

  • តម្រូវការលើកកម្ពស់ការយល់ដឹង និងសមត្ថភាពរបស់បុគ្គលិកដែលនាំទៅដល់ការបង្កើនគុណភាពផលិតផល ឬសេវាកម្ម
  • សម្រេចបាននូវស្តង់ដារសេវាកម្ម ឬផលិតផលកម្រិតខ្ពស់
  • ទទួលបានចំណេះដឹងថ្មីៗពីបច្ចេកវិទ្យា ផលិតផល សេវាកម្ម
  • បង្កើនប្រសិទ្ឋភាព និងផលិតភាពការងារ កាត់បន្ថយកំហុស និងអាចបន្ទាបថ្លៃដើម ។ល។

ការបណ្តុះបណ្តាល គឺមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍអង្គភាព និងភាពជោគជ័យរបស់ខ្លួន ហើយមិនតែប៉ុណ្ណោះក៍មានផ្លែផ្កាល្អចំពោះនិយោជក និងនិយោជិករបស់អង្គភាពផងដែរ។ ការបណ្តុះបណ្តាល នាំមកនូវអត្ថប្រយោជន៍ដូចខាងក្រោម៖

  • ការពេញចិត្តនឹងការងារ ក៍ដូចជាការលើកទឹកចិត្តបុគ្គលិក ដោយសារការបណ្តុះបណ្តាល គឺជាការផ្តល់កាលានុវត្តភាពដល់ការរីកចម្រើនខាងចំណេះដឹង និងសមត្ថភាពបុគ្គល ដែលធ្វើឲ្យពួកគេខិតខំបំពេញការងារសកម្មជាងមុន
  • ផ្តល់ឱកាសដល់បុគ្គលិក ទទួលបានចំណេះដឹង និងការអភិវឌ្ឍជំនាញថ្មីៗ
  • កាត់បន្ថយការចំណាយ និងការខាតបង់លើការត្រួតពិនិត្យ ការជ្រើសរើស និងការបញ្ឈប់បុគ្គលិក ។ល។

ក្នុងដំណើរការអាជីវកម្មមួយ ការជ្រើសរើសបុគ្គលិកមកជួយបំពេញការងារឲ្យអង្គភាពជារឿងសំខាន់ព្រោះអ្នកមិនអាចដំណើរការអ្វីៗដោយខ្លួនឯងបានសព្វគ្រប់ទាំងអស់ឡើយ។ ជាមួយគ្នានេះដែរ បើអ្នកចង់សម្រេចបានលទ្ធផលការងារអាជីវកម្មរបស់អ្នកល្អ នោះអ្នកត្រូវបង្កើនការពង្រឹងសមត្ថភាពបុគ្គលិកអ្នកឲ្យបានកាន់តែខ្លាំងដែរ។

 

តើការបណ្តុះបណ្តាល និងអភិវឌ្ឈន៏គឺជាអ្វី?

2 thoughts on “តើអ្វីជាអត្ថប្រយោជន៏នៃការបណ្តុះបណ្តាល និងអភិវឌ្ឈន៏?

Leave a Reply