៤ចំណុច ដើម្បីធ្វើខ្លួនជាអ្នកដឹកនាំដែលបង្កើតកម្លាំងជម្រុញចិត្ត

ដើម្បីធ្វើឲ្យអ្នកក្លាយជាអ្នកដឹកនាំដែលបង្កើតនូវកម្លាំងជម្រុញចិត្ត គឺអ្នកត្រូវចាប់ផ្តើមបង្កើតកម្លាំងជម្រុញចិត្តដល់ខ្លួនឯងជាមុនសិន ដោយត្រូវរំញោចខ្លួនរបស់អ្នកជាមួយនឹងទស្សនៈវិស័យ ឬក៍រូបភាពស្រមៃដ៍អស្ចារ្យមួយ ហើយខណៈពេលដែលអ្នកកំពុងរំកិលទៅមុខនោះ អ្នកក៍ត្រូវបង្កើតនូវកម្លាំងជម្រុញចិត្តដល់មនុស្សដទៃ និងត្រូវជម្រុញអ្នកដទៃឲ្យកើតមាននូវភាពខ្នះខ្នែងជាមួយនឹងអ្នក ដើម្បីធ្វើឲ្យទស្សនៈវិស័យក្លាយជាការពិត។

១. បង្កើតស្តង់ដារ

អ្នកត្រូវតែបង្ហាញនូវភាពស្មោះត្រង់ និងមានមោទនភាពចំពោះមនុស្សគ្រប់គ្នាជាមួយនឹងអ្វីៗដែលអ្នកបានធ្វើ និងចូរធ្វើខ្លួនជាបុគ្គលដូចនឹងមនុស្សដទៃ ដែលមានកម្លាំងជម្រុញចិត្តក្នុងការធ្វើកិច្ចការឲ្យអ្នក។ អ្នកក៍ត្រូវតែរស់នៅជាមួយនឹងការពិតជាក់ស្តែងទាំងខ្លួនរបស់អ្នកផ្ទាល់ និងអ្នកផ្សេងដើម្បីឲ្យពួកគេមានភាពជឿជាក់ក្នុងការផ្តល់ការគាំទ្រ និងលះបង់ដើម្បីអ្នក។

២. ជម្រុញខ្លួនឯងឲ្យចេញពីកន្លែងសុខស្រួល

អ្នកត្រូវបង្ហាញភាពក្លាហានឲ្យមនុស្សផ្សេងៗបានឃើញ ដោយត្រូវប្រឈមមុខជាមួយនឹងការសង្ស័យ ភាពងឿងឆ្ងល់ និងភាពមិនទៀងទាត់ ហើយអ្នកត្រូវធ្វើរឿងល្អៗចេញមក ទោះបីជាក្នុងពេលដែលអ្នកមានការព្រួយបារម្ភក៍ដោយ អ្នកក៍មិនត្រូវបង្កើតបន្ទុកដោយភាពភ័យខ្លាច និងអ្វីដែលអ្នកខ្វះខាត ដោយអ្នកលាក់ទុកក្នុងខ្លួនរបស់អ្នកឡើយ។ អ្នកត្រូវជម្រុញខ្លួនឯងគ្រប់ពេលវេលា ឲ្យចេញពីកន្លែងសុខស្រួលទៅរកគោលដៅរបស់អ្នក ហើយទោះបីស្ថានការណ៍មិនល្អយ៉ាងណាក៍ដោយ អ្នកក៍ត្រូវញញឹមស្រស់ស្រាយគ្រប់ពេលវេលា។

៣. ផ្តល់ជាកម្លាំងចិត្តដល់អ្នកដទៃ

អ្នកត្រូវឈរលើការពិតជាក់ស្តែង កុំមានការស្រមើស្រមៃ ឬបោកប្រាស់ខ្លួនឯង អ្នកត្រូវផ្តល់ជាកម្លាំងចិត្តដល់អ្នកដទៃផ្សេងៗឲ្យពួកគេឈរលើការពិត។ អ្នកផ្តល់កម្លាំងចិត្តដល់ពួកគេ ដើម្បីឲ្យពួគគេបានដឹង និងមានភាពជ្រួតជ្រាបចំពោះអ្នក ហើយពួកគេក៍មាននូវចំណុចខ្សោយផ្សេងៗដែលអ្នកត្រូវយកឈ្នះឲ្យបាន ដោយពួគគេមានកម្រិតមួយដែលពួកគេត្រូវធ្វើ បើសិនជាពួកគេចង់រួចខ្លួន និងចង់នៅក្នុងទីផ្សារដែលមានភាពប្រកួតប្រជែងខ្ពស់។ អ្នកក៍ត្រូវតែមានទំនួលខុសត្រូវចំពោះលទ្ឋផល ចូរកុំបង្កើតលេស ឬក៍រិះគន់អ្នកដទៃ និងគុំគួនដល់អ្នកដទៃដោយគិតថា គេបានធ្វើខុសចំពោះអ្នក ហើយចូរនិយាយថា អ្វីៗដែលកើតមានឡើង វាអាស្រ័យលើខ្ញុំ ហើយអ្នកត្រូវនិយាយយ៉ាងយឺតថា ខ្ញុំ គឺជាអ្នកទទួលខុសត្រូវ។

៤. ចាប់ផ្តើមធ្វើការអនុវត្ត

នៅចុងបញ្ចប់ពេលដែលអ្នកចាប់ផ្តើមធ្វើ គឺអ្នកនឹងបានដឹងថា ការត្រៀមខ្លួនខាងផ្នែកគំនិត និងការបង្កើតលក្ខណៈប្រចាំខ្លួន វាគ្រាន់តែជារឿងត្រូវធ្វើមុនអនុវត្ត ហើយអ្វីដែលអ្នកនិយាយ គឺមានសារៈសំខាន់ ប៉ុន្តែអ្វីដែលអ្នកបានធ្វើទៅវិញនោះទេ ដែលបានហុចផលសំខាន់ដល់អ្នក។ គុណសម្បត្តិរបស់ភាពជាដឹកនាំដ៍ពិតប្រាកដ គឺគេត្រូវដឹកនាំដោយទង្វើ គេត្រូវពេញចិត្ត និងមានការតាំងចិត្តដើរទៅមុខជាមុនសិន ហើយគេត្រូវតែធ្វើជាគម្រូ និងប្រតិបត្តិទៅតាមគម្រូរបស់មនុស្សផ្សេងៗ ដោយធ្វើតាមនូវអ្វីៗដែលសង្ឃឹមឲ្យអ្នកដទៃធ្វើតាម។ 

 

អត្ថបទទាក់ទង

គោលការណ៏៨ចំណុច ពីសាស្រ្តាចារ្យ ភីតធឺ ដ្រាក់ឃឺ អំពីការគ្រប់គ្រងទេពកោសល្យ និងសេចក្តីសុខនៅកន្លែងធ្វើការ

 

One thought on “៤ចំណុច ដើម្បីធ្វើខ្លួនជាអ្នកដឹកនាំដែលបង្កើតកម្លាំងជម្រុញចិត្ត

Leave a Reply