ស្រមោច ខិតខំធ្វើការហើយមានស្នាដៃក្នុងការងារច្រើនសន្ធឹកសន្ធាប់ តែចុងក្រោយហេតុអ្វីត្រូវបានបណ្តេញចេញពីការងារ?

ស្រមោច មួយក្បាលមានសេចក្តីសុខនឹងការងារទើបឧស្សហ៍ធ្វើការងារតាំងតែពីព្រលឹម ហើយមានស្នាដៃក្នុងការការធ្វើការងារច្រើនសន្ធឹកសន្ធាប់។ តោ ជាប្រធានធំលាន់មាត់ថា “ការងារមិនមានប្រធានមើលការខុសត្រូវ ធ្វើការបានល្អដល់កម្រិតនេះ ប្រសិនជាមានប្រធានវិញ ច្បាស់ជាធ្វើការបានល្អឥតខ្ចោះហើយមើលទៅ។” គិតដូច្នោះហើយ តោ ក៏ជួល កន្លាត មួយឲ្យមកធ្វើជាប្រធាន។

កន្លាត មកដល់ក៏ចាប់ផ្តើមចាត់ចែងបែបតារាងធ្វើការងារ ហើយនឹងបំពាក់គ្រឿងកំណត់ពេលវេលា ដោយកន្លាតប្រាប់ថា​ “ការងារច្រើនណាស់ ត្រូវការលេខានុការមកជួយសរសេរ និងវាយរបាយការណ៍។” បន្ទាប់មក កន្លាត​ក៏ជួល ​ពីងពាង មកជាលេខាផ្ទាល់ខ្លួន។

តោ មានសេចក្តីរីករាយ នឹងការធ្វើការរបស់កន្លាតណាស់ ដែលអាចនាំស្នើរបាយការណ៍ និងផែនការណ៍ផ្សេងៗ។ ពីរបាយការណ៍ដែលបានបញ្ជូនមក ធ្វើឲ្យតោមានគំនិតមួយកើតឡើង “យើង គួរតែមានគ្រឿងកុំព្យូទ័រ និងគ្រឿងព្រីន ដើម្បីមានភាពងាយស្រួលក្នុងការធ្វើការងារ” ។ តោ ក៏តាំងផ្នែក IT ឡើងមក ដោយបានជួល រុយ មកជាអ្នកគ្រប់គ្រងផ្នែក IT ។

ប៉ុន្តែស្រមោច ដែលធ្លាប់តែមានស្នាដៃក្នុងការងារ ក៏ចាប់ផ្តើមមានការធុញទ្រាន់ ទៅនឹងការចាត់ចែងការងារថ្មី ព្រោះមួយថ្ងៃៗគិតតែធ្វើរបាយការណ៍ ការងារឯកសារច្រើនសន្ធឹកសន្ធាប់ មាន ទាំង ស៥ មានទាំងក្រឹត្យក្រម ដែលបានតាំងឡើងជាខាងក្រោយ រួមទាំងការប្រជុំដែលស៊ីពេលវេលា ទៅក្នុងមួយថ្ងៃៗអស់ជាច្រើនម៉ោង។

ថ្ងៃមួយជាថ្ងៃបោះឆ្នោតជ្រើសរើសប្រធានផ្នែករបស់ស្រមោច តែតំណែងនេះបានធ្លាក់ទៅលើ រៃ ។ រៃ ធ្វើការថ្ងៃដំបូង បានធ្វើការបញ្ជារទិញកម្រាល អំពូលភ្លើង ព្រមទាំងឧបករណ៍ប្រើប្រាស់ក្នុងការិយាល័យផ្សេងៗដូចជា កៅអី តុសម្រាប់ធ្វើការថ្មីៗ មើលទៅល្អល្អះឆើតឆាយ ឲ្យសមឋានៈសម្រាប់បុគ្គលិកម្នាក់ៗ ធ្វើឲ្យរៃមានការមមាញឹកក្នុងការទិញឧបករណ៍ប្រើប្រាស់ក្នុងការិយាល័យ ហើយត្រូវស្វែងរកហិរញ្ញិកមកជួយចាត់ចែងរឿងថវិកា។ ភាពច្របូកច្របល់ដែលតាមបន្តបន្ទាប់មក ធ្វើឲ្យបុគ្គលិកម្នាក់ៗមានការងារទ្វេឡើង។

តមកផ្នែកដែលស្រមោចធ្វើការ ជាផ្នែកដែលគ្មានសុពលភាព ក្លាយជាបុគ្គលិកអសកម្មភាពក្នុងការងារ។ តោ យល់ឃើញថាផ្នែកស្រមោច មានថ្វីដៃធ្លាក់ចុះក្នុងកិច្ចការងារ ទើបជួល ទីទុយ មកជាទីប្រឹក្សា ដើម្បីសិក្សាពីវិធីសាស្ត្របង្កើននូវផលិតភាពការងារ។

ទីទុយបានសរុបថា “ការដែលផ្នែករបស់ស្រមោច មានការជួលមនុស្សមកច្រើនពេក ទើបធ្វើឲ្យប្រសិទ្ធិភាពមានការធ្លាក់ចុះ។”

មិនយូរប៉ុន្មានអង្គភាពនេះ បានសម្រេចចិត្តបណ្តេញស្រមោចចេញពីការងារ ព្រោះស្រមោចជាបុគ្គលិកដែលគេមើលឃើញថា គ្មានកម្លាំងចិត្ត និងមានទស្សនៈមិនល្អចំពោះការងារ។

និទានរឿងនេះ គឺនិទានត្រាប់តាមរឿងដែលបានកើតឡើងពិតប្រាកដ នៅក្នុងអង្គភាព ឬស្ថាប័ននានា ព្រោះមានក្រុមហ៊ុនជាច្រើនដែលការចាត់ចែងការងារ មើលទៅហាក់ដូចជា ជំនាញការ មានក្រឹត្យក្រមតាមឋានានុក្រមច្រើនសន្ធឹកសន្ធាប់ ទីបំផុតក៏មិនអាចសម្រេចតាមគោលដៅរបស់អង្គភាព សូម្បីតែបន្តិចឡើយ។

បញ្ហាមួយទៀត គឺកើតចេញអំពីអ្នកមានអំណាចក្នុងការដំណើរការ មិនមានគំនិតផ្តោតទៅលើគោលដៅរបស់អង្គ្កភាព រហូតដល់ធ្វើឲ្យអ្នកតាំងចិត្តធ្វើការពិតៗ ក្លាយជាចុងចោទនៅទីបំផុត។ ប្រសិនបើចង់ឲ្យស្រមោច ត្រឡប់មកធ្វើការល្អដូចដើម គឺត្រូវឲ្យ តោ ពិចារណាមើលខ្លួនឯង ថាតើបញ្ហាទាំងអស់ដែលគេបានធ្វើនោះ ជាការបន្ថែមសមត្ថភាពដ៏ពិតប្រាកដរបស់បុគ្គលិកឬទេ។

គតិដែលតោ ឬអ្នកគ្រប់គ្រងគួរគិតគឺ៖

សេចក្តីចង់បានហួសពីការពិត អាចធ្វើឲ្យបាត់បង់ភក្តីភាព ហើយនឹងធនធានដែលមានតម្លៃទៅ។


គន្លឹះសំខាន់ៗចំនួន៧ ដើម្បីដោះស្រាយជម្លោះនៅកន្លែងធ្វើការ

 

Leave a Reply