សូមអានរឿងរបស់ “សត្វប្រវឹក” លំនាំនៃភាពសាមគ្គីជាក្រុម ជាកូនសោរនៃភាពជោគជ័យ

ជាធម្មតានៅរៀងរាល់ការឈានចូលរដូវស្លឹកឈើជ្រុះ សត្វប្រវឹកតែងហើរទៅទិសខាងត្បូង ហើយជារឿយៗ គេសង្កេតឃើញសត្វដែលកំពុងហើរនាំមុខ ហើរមកនៅជួរក្រោយវិញ។ 

នៅក្នុងវិទ្យាសាស្ត្រ គេហៅដំណើរហើរបែបនេះថា “ឌីណាមិកអាកាស”។ ក្នុងដំណើរនេះ សត្វប្រវឹក ៤ក្បាល ដែលនៅខាងក្រោយ មិនចាំបាច់ត្រូវប្រើកម្លាំងហើរច្រើននោះទេ ដោយសារមានទំនាញពីប្រវឹកដែលកំពុងហើរនៅជួរមុខទាំង ២ជួរ ជួយទ្រទ្រង់។ 

ករណីប្រវឹកដែលនាំមុខគេ ថយកម្លាំង វានឹងហើរទៅជួរក្រោយគេបង្អស់។ ហើយប្រវឹកដែលនៅជួរបន្ទាប់វាមុននោះ នឹងហើរមកខាងមុខ ដើម្បីនាំផ្លូវក្រុមរបស់វាម្ដង។

អំឡុងពេលហើរ ប្រវឹកដែលហើរតាមមេក្រុមវាស្រែកកញ្ជ្រៀវ ដើម្បីផ្ដល់កម្លាំង និងទំនុកចិត្តដល់អ្នកដែលនាំមុខវា ឱ្យហើរដល់គោលដៅ។  

ភាពសាមគ្គីជាក្រុមរបស់សត្វប្រវឹកនេះ បានផ្ដល់មេរៀនដល់យើង ឱ្យចេះរៀបចំផែនការត្រឹមត្រូវ មានគម្រោងសម្រាប់ទប់ទល់នឹងបញ្ហា បែងចែកតួនាទីឱ្យបានច្បាស់លាស់ និងផ្ដល់ការគាំទ្រឱ្យគ្នាទៅវិញទៅមក។ 

អ្នកជាបុគ្គលដែលកំណត់ខ្លួនឯងថាតើ អ្នកចង់ “ហើរតែឯង” ឬ “ហើរជាក្រុម” ដើម្បីសម្រេចបានគោលដៅធំ។ 


អត្ថបទទាក់ទង

៦ចំណុច បែបលក្ខណៈ​វិទ្យាសាស្ដ្រ ដែលអាចជួយបង្កើនភាពក្លាហានឲ្យអ្នកបាន

 

Leave a Reply