លោក​ លីហាវ ៖ មនុស្សត្រូវការសម្ពាធ

សម្ពាធល្អ ធ្វើឲ្យបុគ្គលិកប្រឹងធ្វើការ សម្ពាថមិនល្អ ធ្វើឲ្យបុគ្គលិកដាក់ពាក្យឈប់

លោក លី ហាវ ជាអ្នកជំនាញបណ្តុះបណ្តាលធនធានមនុស្សក្នុងស្រុក​ម្នាក់ បានលើកពីការកាត់បុគ្គលិក ដែលអាចយកមកប្រើដើម្បីបង្កើនប្រសិទ្ធភាពការងារ។ គាត់បានលើកឡើងថា “យើងរក្សាតែបុគ្គលិកដែលប្រឹងទេ ឬយើងរក្សាតែបុគ្គលិកទ្រព្យទេ“។

តើអ្នកគួរធ្វើយ៉ាងណាឲ្យបុគ្គលិកប្រឹងដោយខ្លួនឯង?

បុគ្គលិកមិនប្រឹង ព្រោះពួកគាត់គិតថា មិនចាំបាច់ប្រឹង។ នៅពេលមានពត៌មានកាត់បុគ្គលិកចេញពីខាងធនធានមនុស្ស ពួកគាត់នឹងប្រឹងដោយខ្លួនឯង ដើម្បីរក្សាការងារ។

លោកគ្រូ លី ហាវដកស្រង់បទពិសោធន៍នេះមកពីក្រុមហ៊ុននៅជប៉ុន ក្នុងពេលជួបវិបត្តិពិភពលោក។ ដោយសារតែជួបវិបត្តិ ប្រធានគ្រប់គ្រងផ្នែកធនធានមនុស្ស ក៏ប្រកាសកាត់បន្ថយបុគ្គលិក។ ប្រធានផ្នែកនីមួយៗ ក៏ចេញមកការពារកូនចៅរបស់គេ។ ពួកគេអះអាងដូចគ្នាថា ផ្នែករបស់ពួកគេជាផ្នែកសំខាន់ មិនអាចកាត់បុគ្គលិកបាន។

បើសំខាន់គ្រប់ផ្នែកបែបនេះ ប្រធានគ្រប់គ្រងធនធានមនុស្ស បានសួរបញ្ជាក់ថា “តើអ្នកច្បាស់ឬអត់ ថាអ្នកណាក៏សំខាន់?” ដើម្បីបង្ហាញឲ្យប្រធានគ្រប់គ្រងធនធានមនុស្សឃើញ ប្រធានផ្នែកគ្រប់គ្នាក៏ចាប់ផ្តើមរឹតបុគ្គលិកជំនួសថ្នាក់លើ។

ដល់ពេលប្រឹងគ្រប់គ្នា ចំណូលក៏មកវិញ ក្រុមហ៊ុនក៏អាចឈរក្នុងពេលមានវិបត្តិបាន។

ការដាក់សម្ពាធរបៀបនេះ ជាសម្ពាធល្អ ព្រោះវាមិនមានការរំលោភសិទ្ធិបុគ្គលិកអ្វីទេ។ គ្រាន់តែឲ្យបុគ្គលិកប្រឹងធ្វើការ ឲ្យសមនឹងតម្លៃរបស់ខ្លួនក្នុងក្រុមហ៊ុនប៉ុណ្ណោះ។

លោកគ្រូ​ លី ហាវ ក៏បានលើកឧទាហរណ៍ពីការទិញផ្ទះដែរ។ ពេលអ្នកចាប់ផ្តើមបង់រំលោះផ្ទះ អ្នកក៏កាត់បន្ថយចំណាយខ្ជីខ្ជារបស់អ្នកដទៃ។ នោះហើយ ជាសម្ពាធល្អ ដែលនាំទៅរកគោលដៅណាមួយ។

មនុស្សត្រូវការសម្ពាធ ហេតុនេះអ្នកត្រូវចេះប្រើវានៅក្នុងកន្លែងការងារឲ្យបានត្រឹមត្រូវ។

Leave a Reply