តើអ្វីទៅគឺជាភាពវៃឆ្លាតផ្នែកអារម្មណ៍ (Emotional Intelligent ឬ EQ)?

ភាពឆ្លាតវៃផ្នែកអារម្មណ៏ គឺជាភាពឆ្លាតវៃក្នុងការយល់អំពីអារម្មណ៏របស់ខ្លួន និងមនុស្សជុំវិញ ព្រមទាំងមានសមត្ថភាពអាចគ្រប់គ្រងអារម្មណ៏របស់ខ្លួន។ បើយោងតាមលោក ដានីអែល ហ្គោលម៉ែន (Daniel Goleman) ដែលជាអ្នកនិពន្ធសៀវភៅ ភាពឆ្លាតវៃផ្នែកអារម្មណ៏ បានបញ្ចាក់ថា ភាពឆ្លាតផ្នែកអារម្មណ៏គឺសំខាន់ជាងការវាស់វែងនៃគំនិតប្រាជ្ញាទៅទៀត។ លោកបានបកស្រាយថា ភាពឆ្លាតវៃផ្នែកអារម្មណ៏មានធាតុផ្សុំចំនួនប្រាំ៖

  • ការយល់ដឹងពីខ្លួនឯង
  • ការដាក់កំណត់ខ្លួនឯង
  • ការជម្រុញចិត្តខ្លួនឯង
  • ជំនាញខាងសង្គម
  • ការយល់ចិត្ត ឬបង្ហាញនូវអារម្មណ៏អាណិតអាសូរ

១. ការយល់ដឹងពីខ្លួនឯង (Self-Awareness)

បើអ្នកមានភាពឆ្លាតវៃផ្នែកអារម្មណ៏ នោះអ្នកនឹងអាចយល់ពីអារម្មណ៏របស់ខ្លួន និងរបៀបដើម្បីឆ្លើយតបនឹងអារម្មណ៏បែបនោះ។ តើអ្នកដឹងទេថា ពេលណាអ្នកមានអារម្មណ៏បែបនេះ ពេលណាបែបនោះ?

២. ការដាក់កំណត់ខ្លួនឯង (Self-Regulation)

ការដាក់កំណត់ខ្លួនឯង គឺកើតឡើងនៅពេលយើងស្គាល់តម្លៃខ្លួនឯង ហើយចេះទទួលខុសត្រូវរាល់អ្វីដែលខ្លួនបានធ្វើ។ នៅពេលដែលអ្នកខឹងនឹងនរណាម្នាក់ តើអ្នកនឹងឆ្លើយតបនឹងកំហឹងនោះ តាមរបៀបណា? តើអ្នកគ្រប់គ្រងរបស់ខ្លួនយ៉ាងដូចម្ដេចនៅពេលនរណាម្នាក់មើលងាយមកកាន់អ្នក? ទាំងនេះជាការដាក់កំណត់ខ្លួនឯងផ្នែកអារម្មណ៏។

៣. ការជម្រុញចិត្តខ្លួនឯង (Self-Motivation)

អារម្មណ៏ គឺទាក់ទងទៅនឹងចិត្ត។ បើអ្នកឆ្លាតវៃផ្នែកអារម្មណ៏ គឺអ្នកដឹងថាតើអ្វីដែលជម្រុញចិត្តអ្នកអោយធ្វើការ អោយប្រឹងប្រែងក្នុងការសិក្សា អោយប្ដេជ្ញាដើម្បីសម្រេចផែនការអ្វីមួយ។ ការយល់អំពីអ្វីដែលជម្រុញចិត្តខ្លួនយើង ធ្វើឲ្យយើងប្រឹងប្រែងដើម្បីសម្រេចគោលដៅអ្វីមួយ។

៤. ជំនាញសង្គម (Social Skill)

មនុស្សដែលមានជំនាញសង្គម ជាមនុស្សដែលពូកែទំនាក់ទំនង ហើយស្គាល់មនុស្សច្រើនប្រភេទ។ មនុស្សដែលជំនាញសង្គមពូកែក្នុងការអង្កេតមើលសកម្មភាពរបស់មនុស្ស ហើយយល់តាមរយៈអារម្មណ៏។ ជំនាញសង្គមកើតឡើងនៅពេលយើងតាមដានព្រឹត្តិការណ៏សង្គម និងរៀនអង្កេតសកម្មភាពរបស់មនុស្សជាប្រចាំ។

៥. ការយល់ចិត្ត ឬបង្ហាញនូវអារម្មណ៏អាណិតអាសូរ (Empathy)

អារម្មណ៏អាណិតអាសូរ ជាការអារម្មណ៏ដែលកើតឡើងនៅពេលដែលយើងយកចិត្តគេ ដាក់ចិត្តខ្លួនឯង។ នៅពេលដែលអ្នកបញ្ចេញត្រឹមត្រូវទៅតាមកាលៈទេសៈ គឺបានន័យថាអ្នកជាមនុស្សឆ្លាតវៃផ្នែកអារម្មណ៏។ ឧទាហរណ៏ស្រួលយល់ ៖ បើមិត្តភ័ក្រ្តរបស់អ្នកប្រាប់អ្នកថា គាត់ជួបវិបត្តិធ្ងន់ធ្ងរក្នុងជីវិត អ្នកចាប់ផ្ដើមបញ្ចេញអារម្មណ៏អាណិតអាសូរ ប៉ុន្តែបើអ្នកឆ្លាតគេដឹងពីរបៀបបញ្ចេញអារម្មណ៏អាណិតអាសូរនោះអោយមិត្តភ័ក្រ្តកាន់តែមានអារម្មណ៏នៃសេចក្ដីស្រលាញ់របស់ខ្លួន។ 


អត្ថបទទាក់ទង

មនុស្សដែលមាន IQ​, EQ​ និង LQ ឬ ភាពវៃឆ្លាតផ្នែកបញ្ញា ភាពវៃឆ្លាតផ្នែកអារម្មណ៏ និង ភាពវៃឆ្លាតផ្នែកបេះដូងខ្ពស់ គឺជាមនុស្សជោគជ័យ

 

Leave a Reply