តើកត្តា​ចំបងៗ​អ្វីខ្លះដែល​ធ្វើ​ឲ្យ​អរិយធម៌​អង្គរ​រុង​រឿង​?

យោងតាម​សៀវភៅវប្បធម៌ទូទៅ ដោយ​ បេង ហេង និង​ ញឹម បាក់នង សាស្រ្តា​ចារ្យ​អក្សរ​សាស្ត្រ ​មនុស្ស​សាស្ត្រ បោះពុម្ព ឆ្នាំ​១៩៩៤ បានលើកឡើងនូវកត្តា​ដែល​ធ្វើ​ឲ្យ​អរិយធម៌​អង្គរ​រុង​រឿងរួមមាន៖

កត្តា​មនុស្ស ឬ​ពលកម្ម​មនុស្ស​

  • ព្រះ​រាជា​ព្រះ​អង្គ​ដឹកនាំ​និង​បញ្ជា​ផ្ទាល់
  • មេ​ដឹកនាំ​និង​អ្នក​ក្រោម​បង្គាប់​មាន​សាមគ្គីភាព ឯកភាព និង​មាន​ឧត្តមគតិ​ជាតិ
  • មាន​ប្រជាធិបតេយ្យ​ក្នុង​ការ​ដឹក​នាំ​និង​គ្រប់​គ្រង
  • មាន​ទំនុក​ចិត្ត​លើ​អ្នក​ដឹកនាំ
  • មាន​គំនិត​ច្នៃ​ប្រឌិត​ មាន​ការសាក​ល្បង​​ដក​ពិសោធន៍
  • គោរព​លទ្ធិ​ទេវរាជ ពុទ្ធ​រាជ

កត្តា​ភូមិសាស្ត្រ

ដី​មាន​ជី​ជាតិ​​ សំបូរ​សម្បត្តិ​ធម្មជាតិ ត្រីសាច់ ព្រៃ​ឈើ​ សត្វ​ សំបូរ​បែប ផ្លូវ​គមនាគមន៍​ជើង​ទឹក​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម។

កត្តា​ប្រវត្តិ​សាស្ត្រ

  • កម្ពុជា ​គឺ​ជា​មហានគរ ជា​មហា​អំណាច​មាន​ទឹក​ដី​លាត​សន្ធឹង​គ្រប​ដណ្តប់​មួយ​ភាគ​ធំ​នៃ​អាស៊ី​អាគ្នេយ៍។
  • អាណាចក្រ​ខ្មែរ​មាន​អំណាច​ និង​ឥទ្ធិពល​ជា​ប្រទេស​ចក្រភព​មួយ មាន​ប្រទេស​មួយ​ចំនួន​នាំ​ស៊ួយ​សាអាករ​មក​ថ្វាយ​ស្តេច​ក្រុង​កម្ពុជា។

សរុប​មក​កត្តា​មនុស្ស​ និង​ពលកម្ម​មនុស្ស​ ជា​កត្តា​ចំបង​ធ្វើ​ឲ្យ​អរិយធម៌​អង្គរ​រុង​រឿង។

Leave a Reply