កត្តាសំខាន់ៗ ចំនួន៧ ដែលនាំឲ្យមានជម្ងឺធ្លាក់ទឹកចិត្តកើតឡើង

តាមពិតទៅវាមានកត្តាជាច្រើនដែលអាចបណ្តាលឲ្យជម្ងឺនេះកើតឡើង ក្នុងនោះមានដូចជា៖ លក្ខខណ្ឌនៃជីវិត (Life events) បុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗ (Personality) អត្តសញ្ញាណ និងភេទពីធម្មជាតិរបស់មនុស (Gender Identity and Sexuality) ការប្រើប្រាស់ថ្នាំក្នុងការព្យាបាលជម្ងឺអ្វីមួយ (Medical Treatments) សារធាតុជម្រុញនានា (Substance-Induced) ជម្ងឺមិនមែនមកពីផ្លូវចិត្ត (Non-Psychiatric Illness) អាការៈជម្ងឺផ្លូវចិត្ត (Psychiatric Syndromes) …។ល។

១. លក្ខខណ្ឌនៃជីវិត (Life events)

វាអាចកើតឡើងតាំងពីកំណើតនូវអាការៈដូចជា៖ ការអស់សង្ឃឹម (Bereavement) ការមិនយកចិត្តទុកដាក់ (Neglect), ការបំពានលើផ្លូវចិត្ត (Mental abuse), ការបំពានលើផ្លូវកាយ ​(Physical abuse) ការបំពានលើផ្លូវភេទ (Sexual abuse) ជាពិសេសគឺភាពមិនស្មើគ្នាដែលឪពុកម្តាយផ្តល់ឲ្យរវាងកូនៗក្នុងគ្រួសារតែមួយ (Unequal parental treatment) …ជាដើម ដែលវាអាចមានឥទ្ធិពលខ្លាំងរហូតដល់មួយជីវិតតែម្តង។

លម្អិតជាងនេះទៀតសម្រាប់លក្ខខណ្ឌនៃជីវិតដែលអាចទាក់ទិនដល់ជម្ងឺប្រភេទនេះមានដូចជា៖ អាចកើតពីកំណើត, ការរាំងរដូវ (សម្រាប់មនុស្សស្រី), បញ្ហា ឬវិបត្តិហិរញ្ញវត្ថុ, អត់ការងារធ្វើ, ស្ត្រេស (ពីការងារ ឬការសិក្សា ឬគ្រួសារ ឬលក្ខខណ្ឌក្នុងការរស់នៅ…។ល។), ការព្យាបាលជម្ងឺ (ដូចជា៖ មហារីក, អេដស៍…។ល។), ការគំរាមកំហែងណាមួយ (Bullying), គ្រោះធម្មជាតិ (Natural disaster), ភាពឯកាក្នុងសង្គមរស់នៅ (Isolation), ការចាប់បង្ខំ, វិបត្តិស្នេហា, ការច្រណែនឈ្នានីស, របួសគ្រោះថ្នាក់ជាយថាហេតុណាមួយ…។ល។ បើចំពោះក្មេងៗជំទង់វិញ ជម្ងឺបាក់ទឹកចិត្តនេះ អាចបណ្តាលមកពី ការមិនរាប់រកពីមិត្តភ័ក្តិ ឬអ្នកជិតខាង ឬការស្អប់ខ្ពើម (តាមកត្តាផ្សេងៗ៖ ពណ៌សំបុរ, ជាតិសាសន៍, អត្តចរឹត,​ របៀបរបបរស់នៅ…។ល។)

២. បុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗ (Personality)

ប្រសិនបើភាគរយកើនឡើងនៃបុគ្គលិកលក្ខណៈប្លែកៗដែលពាក់ព័ន្ធប្រព៏ន្ធសរសៃប្រសាទ នោះវាអាចភាគច្រើនបង្កើតជាអាការៈនៃជម្ងឺបាក់ទឹកចិត្ត ឬធ្លាក់អារម្មណ៍នេះ ដ៏ដូចជាប្រភេទផ្សេងៗដែលទាក់ទិននឹងការពង្រីកអារម្មណ៍មានការថយចុះ។ បុគ្គលិកលក្ខណៈរបស់មនុស្សមួយចំនួនផ្សេងទៀត អាចបង្ហាញតាមរយៈ អារម្មណ៍ឡើងចុះលឿន, ឆាប់ខឹង, ឧស្សាហ៍មានអារម្មណ៍បាក់ទឹកចិត្តរយៈខ្លីញឹកញាប់, ការថមថយនូវការយកចិត្តទុកដាក់ធ្វើអ្វីៗដូចដែលធ្លាប់មានចំណូលចិត្ត, គេងមិនសូវលក់ស្រួល, ព្យាយាមដកខ្លួនចេញពីសង្គមបន្តិចម្តងៗ, ការផ្លាស់ប្តូរនូវរបបអាហារ ការហូបចុក, មានការពិបាកក្នុងយកចិត្តទុកដាក់លើអ្វីមួយ…។ល។

៣. អត្តសញ្ញាណ និងភេទពីធម្មជាតិរបស់មនុស្សម្នាក់ៗ (Gender Identity and Sexuality)

ប្រសិនបើអ្នកណាដែលឧស្សាហ៍យកចិត្តទុកដាក់ក្នុងធ្វើបំរៀបធៀបលើអត្តសញ្ញាណ និងភេទ (ការរើសអើងរវាងស្រ្តី និងបុរស) ច្រើនដងពេក នោះវាក៏ជាសញ្ញានៃការឈានចូលមកដល់នូវជម្ងឺបាក់ទឹកចិត្តផងដែរ។

៤. ការប្រើប្រាស់ថ្នាំក្នុងការព្យាបាលជម្ងឺអ្វីមួយ (Medical Treatments)

ជម្ងឺបាក់ទឹកចិត្ត ឬធ្លាក់អារម្មណ៍នេះ ក៏បណ្តាលមកពីលទ្ធផលនៃការព្យាបាលជម្ងឺអ្វីមួយដែលទាក់ទងនឹងជាតិថ្នាំដែលបានប្រើប្រាស់សម្រាប់ការព្យាបាល និងប្រភេទជម្ងឺនោះ ដូចជាវិធីព្យាបាលកាសិកា (Interferon therapy), វិធីព្យាបាលលើប្រភេទជម្ងឺលើសឈាម… (Beta-blockers therapy), វិធីពន្យាកំណើត (Contraceptives therapy), វិធីព្យាបាលជម្ងឺបេះដូង (Cardiac agents), វិធីព្យាបាលជម្ងឺប្រកាច់ (Anticonvulsants therapy), វិធីព្យាបាលជម្ងឺឈឺក្បាលប្រកាំង​(Antimigraine drugs therapy), វិធីព្យាបាលជម្ងឺចិត្តសាស្រ្ត (Psychotics therapy), វិធីព្យាបាលទាក់ទឹងអ័រម៉ូន (Hormonial agents therapy) ដូ​ចជា ស្បូន (Gonadotropin)…ជាដើម។

៥. សារធាតុជម្រុញនានា​ (Substance-Induced)

ការប្រើប្រាស់នូវប្រភេទថ្នាំព្យាបាលមួយចំនួនធំ ដោយមិនមានការត្រួតពិនិត្យត្រឹមត្រូវតាមប្រភេទ និងកម្រិត (Dose) នឹងនាំដល់ការបង្កើតឡើងនូវប្រភេទជម្ងឺបាក់ទឹកចិត្ត (Depression) នេះ ឬអាការៈពុល (Intoxication) អាចរាប់បញ្ចូលដូចជា៖ គ្រឿងអាល់កុល (ជាតិស្រវឹង), ប្រភេទថ្នាំព្យបាលសន្សឹមៗ (Benzodiazepins), ប្រភេទថ្នាំបំបាត់ការឈឺចាប់ (Pain killers) ដូចជា ហេរ៉ូអ៉ីន (Heroin),​ ថ្នាំជំនួយផ្សេងៗ ដូចជា កូកាអ៉ីន (Cocaine) និងអំប៉េតាមីន (Emphetamines), ថ្នាំព្យាបាលការស្រវាំងភ្នែក ឬរមាស់ (Hallucinogens), និងថ្នាំប្រភេទព្យាបាលជម្ងឺហឺត (Inhalants drugs) …។ល។

៦. ជម្ងឺមិនមែនមកពីផ្លូវចិត្ត (Non-Psychiatric Illnesses)

ជម្ងឺបាក់ទឹកចិត្ត អាចបណ្តាលមកពីលទ្ធផលមួយចំនួននៃជម្ងឺដទៃទៀត ដូចជា កង្វះអាហារូបត្ថម្ភ (Nutritional deficiencies) និងលក្ខខណ្ឌចាំបាច់នៃប្រព៏ន្ធសរសៃប្រសាទ និងបញ្ហាផ្លូវកាយ ដូចជា៖ កង្វះកោសិកាសម្រាប់ទ្រទ្រង់ឆ្អឹងខ្នង, សម្ពាធឈាមខ្សោយខ្លាំង ឬឡើងខ្លាំង, ការរលាក (គ្រឿងក្នុងមនុស្ស), ជម្ងឺក្នុងខួរក្បាល (Sclerosis), ការធ្វើឲ្យញ័រដៃ ក្បាល (ញាក់ៗ) (Parkinson’s disease), ការឈឺរាំរ៉ៃ (Chronic pains), គាំងបេះដូង (Stroke), ទឹកនោមផ្អែម (Diabetes), និងមហារីក (Cancer)…ជាដើម។

៧. អាការៈជម្ងឺផ្លូវចិត្ត (Psychiatric Syndromes)

ជាអាការៈរំខានដល់ផ្លូវចិត្តរបស់មនុស្ស ដែលមនុស្សយើងមានវាក្នុងរវាងពីរសប្តាហ៍លើអាការៈផ្លូវចិត្តនេះ ឬបាត់បង់នូវការចាប់អារម្មណ៍នានាស្ទើរតែគ្រប់សកម្មភាព និងអាចជាជម្ងឺផ្លូវចិត្តស្រាលដែលចាប់ផ្តើមឡើងបន្តិចម្តងៗមិនដឹងខ្លួន ឈានដល់កម្រិតខ្ពស់បំផុតមួយ ដែលមានឥទ្ធិពលដល់ការគិត ការចងចាំ ការយកចិត្តទុកដាក់។ ចំណែកគ្រោះថ្នាក់ពីការបើកបរ, ត្រូវគ្រាប់កាំភ្លើង, របួសផ្សេងៗ …។ល។ ក៏ចូលរួមក្នុងការបង្កើតជាអារម្មណ៍ផ្លូវចិត្តផងដែរ។ លើសពីនេះ ការប៉ះពាល់ខ្លាំងណាមួយដល់អារម្មណ៍ទាំងផ្លូវចិត្ត និងអារម្មណ៍ ក្នុងពេលតែមួយ ដូចជា ការបាត់បង់នូវរបស់ ឬមនុស្សសំខាន់ ឬជាទីស្រឡាញ់របស់ខ្លួន ឬការបន្ទោសដ៏ខ្លាំងក្លាណាមួយដោយមានការគំរាមកំហែង…។ល។


អត្ថបទទាក់ទង

ពាក្យសំដី ៣ឃ្លា ដែលអ្នកគួរនិយាយទៅកាន់មនុស្សធ្លាក់ទឹកចិត្ត

 

Leave a Reply