
IQ ជាអក្សរកាត់មកពីពាក្យ Intelligence Quotient គឺជាការវាស់ស្ទង់កម្រិតសមត្ថភាពតាមរយៈពិន្ទុដែលកំណត់ដោយតេស្តស្តង់ដា ដែលមានពិន្ទុមេដ្យាន ១០០ និងគម្លាតស្តង់ដា ១៥ ហើយត្រូវបានរចនាឡើង ដើម្បីវាយតម្លៃភាពវៃឆ្លាតរបស់បុគ្គលម្នាក់ៗ។ មនុស្សដែលមាន IQ ខ្ពស់ គឺបានហ្វឹកហាត់ខួរក្បាលផ្នែកខាងឆ្វេង។ ខួរក្បាលខាងឆ្វេង ជាញាណផ្នែកភាសា ដែលផ្តោតលើកត្តាតក្កវិជ្ជាច្រើន ហើយពាក់ព័ន្ធនឹងការរៀនអក្សរ លេខ វិទ្យាសាស្ត្រ។ ការចងចាំរបស់ខួរក្បាលខាងឆ្វេង មានរយៈពេលខ្លីជាង។
ចំណែកឯ EQ មកពីពាក្យ Emotional Quotient ឬ Emotional Intelligence គឺជាការកំណត់សមត្ថភាពរបស់បុគ្គលម្នាក់ៗ ដើម្បីកំណត់អារម្មណ៍ ទាំងអារម្មណ៍ផ្ទាល់ខ្លួន និងរបស់អ្នកដទៃ។ ឃ្លានេះ ត្រូវបានគេបង្កើតឡើង និងប្រើប្រាស់ដំបូងបង្អស់ក្នុងទសវត្សឆ្នាំ១៩៨០។ មនុស្សដែលមាន EQ ខ្ពស់ គឺបានហ្វឹកហាត់ខួរក្បាលផ្នែកខាងស្តាំ។ ខួរក្បាលខាងស្តាំ ជាញាណផ្នែករូបភាព អារម្មណ៍ ពាក់ព័ន្ធនឹងគំនិតច្នៃប្រតិដ្ឋ។ ខួរក្បាលខាងស្តាំ ខុសពីខួរក្បាលខាងឆ្វេង ដោយសារវាយកការស្រមៃ និងការប្រមូលព័ត៌មានតាមរយៈរូបភាព។ ខួរក្បាលខាងស្តាំ ចងចាំបានលឿន មិនងាយភ្លេច និងគណនាបានលឿន។
អត្ថបទទាក់ទង៖ ១៥ ឧបករណ៍បញ្ញាសិប្បនិម្មិត (AI) ដែលនឹងផ្លាស់ប្តូររំហូរការងាររបស់អ្នក