សង្គ្រាមលោកលើកទី២ (ឆ្នាំ១៩៣៩-១៩៤៥) មហាសង្គ្រាមធំបំផុតជាងគេបង្អស់ នៅក្នុងប្រវត្តិសាស្រ្តពិភពលោក ដែលបន្សល់សោកនាដកម្មជាច្រើនក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ

ពាក្យថាសង្គ្រាមមិនថាតូច ឬក៏ធំទេវាតំណាងឱ្យការបាត់បង់ និងទុក្ខវេទនាផ្សេងៗដែលធ្វើឱ្យមនុស្សជាតិមានការខ្លាចរអារគ្រប់ៗគ្នា សង្គ្រាមជាការធ្វើចម្បាំងគ្នា ដើម្បីដណ្តើមអំណាច ហើយក៏មានសង្គ្រាមជាច្រើនបានកើតឡើងដោយសារដណ្តើមទឹកដី រវាងរដ្ឋមួយនឹងរដ្ឋមួយទៀត បន្ថែមពីនេះសង្គ្រាមត្រូវបានបែកចែកជាច្រើន ដូចជាសង្គ្រាមស៊ីវិល ការរើសអើងពូជសាសន៍ សង្គ្រាមសាសនា និងសង្គ្រាមមនោគមវិជ្ជាជាដើម។

នៅក្នុងនោះគេបានរកឃើញថា នៅលើពិភពលោកយើងនេះ សង្គ្រាមលោកលើកទី២ (ឆ្នាំ១៩៣៩-១៩៤៥) គឺជាមហាសង្គ្រាមធំបំផុត នៅក្នុងប្រវត្តិសាស្រ្តពិភពលោក ដែលបន្សល់សោកនាដកម្មជាច្រើនក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។

សង្គ្រាមលោកលើកទី២ គឺជាសង្គ្រាមសាកលដែលមានការចូលរួមពីសំណាក់ប្រទេសមហាអំណាចជាច្រើន ព្រមទាំងបានបង្កើតជាសម្ព័ន្ធភាពយោធាប្រឆាំង២ ដូចជាសង្រ្គាមលោកលើកទី១ រវាងក្រុមសម្ព័ន្ធមិត្ត (Allies) និងមហាអំណាចអ័ក្ស (Axis)។ សង្គ្រាមលោកលើកទី២នេះ វាជាសង្គ្រាមធំបំផុតក្នុងប្រវត្តិសាស្ត្រ ដែលមានការចូលរួមដោយផ្ទាល់ពីជាង ៣០ប្រទេស ថែមទាំងបានប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅក្នុងសង្គ្រាម រហូតដល់បានសម្លាប់ជីវិតមនុស្សជាង ៧០លាននាក់ផងដែរ។ សង្រ្គាមនេះគឺជាសង្គ្រាមប្រល័យលោក ដែលមានអ្នកស្លាប់ច្រើនជាងគេបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ។

ដើមចមនៃដ៏សម្បើមនេះ បានកើតឡើងនៅដើមឆ្នាំ១៩៣៩ ក្រោយពីអាល្លឺម៉ង់ បានចូលឈ្លានពានកាន់កាប់ប្រទេសអូទ្រីស និងឆេកូស្លូវ៉ាគី មហាអំណាចអឺរ៉ុប ដែលឈ្នះសង្រ្គាមលោកលើកទី១ គឺបារាំង និងអង់គ្លេស ក៏ចាប់ផ្តើមភ្ញាក់ដឹងខ្លួនពីមហិច្ឆតា វាតទីនិយមរបស់ហ៊ីត្លែរ។

នៅថ្ងៃទី២២ ខែសីហា សហសូវៀត និងអាល្លឺម៉ង់ ក៏បានចុះកិច្ចព្រមព្រៀងមិនឈ្លានពានគ្នា ដោយនៅក្នុងនោះមាន ខសម្ងាត់មួយចែងថា នៅក្នុងពេលមានសង្រ្គាម រវាងអាល្លឺម៉ង់ និងប៉ូឡូញ សូវៀត អាចកាត់យកទឹកដីប៉ែកខាងកើតប៉ូឡូញ ព្រមទាំងប្រទេស ៣ នៅជុំវិញសមុទ្របាល់ទិក គឺឡេតូនី លីទុយអានី និងអេស្តូនី យកទៅធ្វើជាទឹកដីរបស់ខ្លួន។ ជោគវាសនារបស់ប៉ូឡូញ ត្រូវបានកំណត់មិនមែន ដោយព្រហ្មលិខិតទេ តែដោយកិច្ចព្រមព្រៀង ហ៊ីត្លែរ-ស្តាលីន។

ហ៊ីត្លែរ បានរៀបចំផែនការឱ្យកងទ័ពអាល្លឺម៉ង់ វាយលុកទៅតាមពីរ មុខសញ្ញាព្រមៗគ្នា ក្នុងគោលដៅចូលកាន់កាប់ទីក្រុងវ៉ាសូវី របស់ ប៉ូឡូញ។ ក៏ប៉ុន្តែហ៊ីត្លែរ នៅត្រូវការលេសសមហេតុសមផលមួយ ដើម្បីអាចចូលឈ្លានពានប៉ូឡូញ។

នៅយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៣៩ កងកុម្មង់ដូអាល្លឺម៉ង់ ក្នុងឯកសណ្ឋានជាទាហានប៉ូឡូញ បានបើកការវាយប្រហារទៅលើទីតាំង មួយចំនួននៅក្នុងទឹកដីអាល្លឺម៉ង់ ក្បែរព្រំដែនជាមួយប៉ូឡូញ។ ហ៊ីត្លែរ បានលេសថាប៉ូឡូញ ជាអ្នកវាយប្រហារលើអាល្លឺម៉ង់ មុនក៏បញ្ជូនទ័ពវាយលុកចូលឈ្លានពានប៉ូឡូញ នៅព្រឹកព្រលឹមថ្ងៃទី១ ខែកញ្ញា។

នៅថ្ងៃទី៣ ខែកញ្ញា បារាំង និងអង់គ្លេស បានដាក់ឱសានវាទឱ្យហ៊ីត្លែរ ដកកងទ័ពចេញពីប៉ូឡូញ។ នៅយប់ថ្ងៃដដែលឱសានវាទត្រូវផុតកំណត់ហ៊ីត្លែរ មិនដកទ័ពបារាំង និងអង់គ្លេស ក៏បានប្រកាសសង្រ្គាមលើអាល្លឺម៉ង់ ហើយសង្រ្គាមលោកលើកទី២ ក៏បានចាប់ផ្ទុះឡើង។


សម្រង់ទស្សនៈចំនួន១១ឃ្លា របស់ នីកូឡាស ម៉ាគីយ៉ាវែល

 

 

Leave a Reply