១០ ចំណុចល្បីល្បាញរបស់ប្រទេសកម្ពុជាដែលអ្នកគួរដឹង

ប្រទេសកម្ពុជា ជាអាណាចក្រមួយដែលថ្កុំថ្កើងខ្លាំង និងមានទឹកដីដ៏សម្បូរបែប ព្រមទាំងមានវប្បធម៌ និង អរិយធម៌ សាយភាពពាសពេញទ្វីបអាស៊ី។

  • ប្រទេសកម្ពុជា មានប្រវត្តិសោកនាដកម្មយ៉ាងជូរចត់នៃរបបខ្មែរក្រហមពីឆ្នាំ១៩៧៥ ដល់ ១៩៧៩ ប្រជាជនប្រមាណ ១.៧ លាននាក់បានស្លាប់ដោយសារការគាបសង្កត់ផ្នែកនយោបាយ ពលកម្មដោយបង្ខំ និងអំពើប្រល័យពូជសាសន៍របស់របបនេះ។
  • វាលពិឃាតនៅជើងឯកក្បែរទីក្រុងភ្នំពេញ គឺជាទីកន្លែងដែលខ្មែរក្រហមសម្លាប់ និងកប់មនុស្សរាប់សិបពាន់នាក់ក្នុងអំឡុងពេលគ្រប់គ្រង ដែលទីតាំងទាំងនេះត្រូវបានធ្វើជាកន្លែងរម្លឹកដល់ជនរងគ្រោះនៃអំពើប្រល័យពូជសាសន៍របស់ខ្មែរក្រហម។
  • ព្រះបរមរាជវាំងនៅទីក្រុងភ្នំពេញ គឺជាគំរូមួយដ៏គួរឱ្យភ្ញាក់ផ្អើលនៃស្ថាបត្យកម្មប្រពៃណីខ្មែរ ព្រមជាមួយនឹងសារមន្ទីរជាតិ ដែលបានបង្ហាញពីប្រវត្តិសាស្រ្តខ្មែរ និងវត្ថុបុរាណរបស់ប្រទេសថែមទៀតផង។
  • បឹងទន្លេសាបនៅកម្ពុជា គឺជាបឹងទឹកសាបដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ ហើយក៏ជាជម្រករបស់ភូមិបណ្តែតទឹក និងប្រព័ន្ធអេកូឡូស៊ីចម្រុះនៃត្រី សត្វស្លាប និងសត្វព្រៃដទៃទៀតដូចគ្នា។
  • ប្រទេសកម្ពុជា មានប្រពៃណីដ៏សម្បូរបែបនៃរបាំបុរាណ អប្សរា និងតន្ត្រី ជាមួយនឹងការសម្តែងយ៉ាងល្អឯក ប៉ុន្តែជាញឹកញាប់ពណ៌នារឿងរ៉ាវពីទេវកថាហិណ្ឌូ និងទាក់ទងនឹងប្រវត្តិសាស្រ្តខ្មែរ។
  • ខេត្តសៀមរាប ជាទីក្រុងមួយនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា គឺជាច្រកចូលទៅកាន់តំបន់អង្គរ និងជាគោលដៅទេសចរណ៍ដ៏ពេញនិយមដែលល្បីល្បាញដោយសារប្រាសាទ ផ្សារ និងជីវិតពេលរាត្រីដ៏រស់រវើករបស់ប្រជាជន។
  • ប្រទេសកម្ពុជា មានប្រាសាទអង្គរវត្តដ៏ល្បីល្បាញលើពិភពលោក ប្រាង្គប្រាសាទដ៏អស្ចារ្យ គ្មានប្រទេសណាអាចចម្លងដូច ហើយត្រូវបានសាងសង់ឡើងក្នុងសតវត្សទី 12 ដោយអាណាចក្រខ្មែរ និង បុព្វបុរសខ្មែរ ព្រមទាំងបានបញ្ចូលទៅក្នុងបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូផងដែរ។
  • ប្រទេសកម្ពុជា គឺជាអាណាចក្រដ៏មានឥទ្ធិពលបំផុតមួយនៅអាស៊ីអាគ្នេយ៍ ដែលល្បីល្បាញខាងស្ថាបត្យកម្ម សិល្បៈ និងវប្បធម៌ដ៏ទំនើប។
  • ប្រទេសកម្ពុជា ត្រូវបានគេស្គាល់ថាមានមុខម្ហូបប្លែកពីគេ ដែលរួមមានមុខម្ហូបដូចជា អាម៉ុក នំបញ្ចុក ជាពិសេសប្រហុកអាំងតែម្តង។
  • ទង់ជាតិកម្ពុជា មានរូបប្រាសាទអង្គរវត្តនៅចំកណ្តាល ដែលជានិមិត្តរូបនៃបេតិកភណ្ឌវប្បធម៌របស់ប្រទេស និងសារៈសំខាន់ប្រវត្តិសាស្ត្ររបស់ខ្មែរផងដែរ។

ប្រទេសកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទាក់ទងនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងមានការរីកចម្រើនជាមួយតំបន់ទេសចរណ៍ផ្សេងៗ ដែលជួយឲ្យប្រទេសកាន់តែដំណើរការទៅមុខយ៉ាងរលូន។

សម្រួលពី៖ Travel Bible


អត្ថបទទាក់ទង

ព័ត៌មានរាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា

 

Leave a Reply

Your email address will not be published. Required fields are marked *