ប្រជុំពាក្យគន្លាស់ខ្មែរ ៥៦ ឃ្លា ដែលយើងគួរចេះចាំ

១. ចែចង់ = ចែស្នង់ = ចង់ស្នេហ៍

២. ឆ្អិនឆ្អៅ = ឆ្អៅពុំមានឆិន = ឆ្អិនពុំមានឆៅ

៣. ជ្រុលជ្រួស = ជ្រួសដើរហ៊ុល = ជ្រុលដើរហួស

៤. ជាតិជៅ = ជៅលើចុងភៀត = ជាតិលើចុងភៅ

៥. ឈ្ងុយឈ្ងប់ = ឈ្ងប់មិនឈុយ = ឈ្ងុយមិនឈប់

៦. ឈ្លក់ឈ្លី = ឈ្លីដោយញីញក់ = ឈ្លក់ដោយញក់ញី

៧. ដុកដាន់ = ដាន់រុកកួនដោយចិត្តប្រកុក = ដុករុកកួនដោយចិត្តប្រកាន់

៨. តឹងតែង = តែងដូចខ្សែខ្លឹង = តឹងដូចខ្សែខ្លែង

៩. ថ្លោះធ្លោយ = ធ្លោយដោយមានការបណ្តែងបណ្តោះ = ថ្លោះដោយមានការបណ្តែតបណ្តោយ

១០. ថ្មីថ្មោង = ថ្មីព្រហ្មចារ៉ោង = ថ្មោងព្រហ្មចារីយ៍

១១. ទាក់ទង = ទងឲ្យត្រូវទំនាក់ = ទាក់ឲ្យត្រូវទំនង

១២. ទាក់ទាម = ទងឲ្យត្រូវទំនាក់ = ទាក់ឲ្យត្រូវទំនង

១៣. ធំធេង = ធេងគួរឲ្យរង្វំ = ធំគួរឲ្យវង្វេង

១៤. ធ្ងន់ធ្ងរ = ធ្ងរដូចនៅក្រោមទំងន់ = ធ្ងន់ដូចនៅក្រោមគំនរ

១៥. ប្រយ័ត្នប្រយែង = ប្រយែងដោយខ្លួនអាត់ = ប្រយ័ត្នដោយខ្លួនឯង

១៦. ប្រកៀកប្រកើយ = ប្រកើយបំរុងអៀក = ប្រកៀកបំរុងអោយ

១៧. ផ្ទុញផ្ទាល់ = ផ្ទាល់ធ្វើឲ្យទុញ = ផ្ទុញធ្វើឲ្យទាល់

១៨. ផ្អៀងផ្អង = ផ្អងជាច្រើនដៀង = ផ្អៀងជាច្រើនដង

១៩. នឹងន = នជំហឹង = នឹងជំហរ

២០. ពាក្យពេចន៍ = ពេចន៍ដែលគេរំលៀក = ពាក្យដែលគេរំលេច

២១. ល្អិតល្អន់ = ល្អន់ដូចគេអង្កិត = ល្អិតដូចគេអង្កន់

២២. ល្វីងល្វើយ = ល្វើយគ្មានកោះត្រឹង = ល្វីងគ្មានកោះត្រើយ

២៣. យឺតយ៉ាវ = យ៉ាវទាល់តែស្រែកហ៊ូ = យូរទាល់តែស្រែហៅ

២៤. វង្វេងវង្វាន់ = វង្វាន់ច្រឡំស្មារតីធេង = វង្វេងច្រឡំស្មារតីកាន់

២៥. វត្តវ៉ា = វ៉ាបញ្ចុះសីមាត់ = វត្តបញ្ចុះសីមា

២៦. ស្ទុះស្ទា = ស្ទារេរុះ = ស្ទុះរេរា

២៧. សមសួន = សួនទាំងខ្លំ = សមទាំងខ្លួន

២៨. ស្បថស្បែ = ស្បែមិនកត់ = ស្បថមិនកែ

២៩. ស្នេហ៍ស្និទ្ធ = ស្និទ្ធជាប់ចែ = ស្នេហ៍ជាប់ចិត្ត

៣០. សេ្នហ៍ស្នង = ស្នងអូនបែរ = ស្នេហ៍អូនបង

៣១. សំលសំលុក = សំលុកបង់ប្រហរ = សំលបង់ប្រហុក

៣២. ហាមប្រាម = ប្រាមដោយមានបំរាប់ = ប្រាប់ដោយមានបំរាម

៣៣. ហូរហៀរ = ហៀរដូចគេកូរ = ហូរដូចគេកៀរ

៣៤. ហូរហែ = ហែរដូចខ្សូ = ហូរដូចខ្សែ

៣៥. អៀនអន់ = អន់ព្រោះគេចំអៀន = អៀនព្រោះគេចំអន់

៣៦. ក្មេងក្មាង = ក្មាងនៅជិតខេង = ក្មេងនៅជិតខាង

៣៧. កាក់កប = កាក់គ្របដំណប = កបគ្រប់ដំណាក់

៣៨. ក្រីក្រ = ក្រីអប្រ = ក្រអប្រិយ

៣៩. កំលោះកំលាំង = កំលោះទាំងអាំង = កំលាំងទាំងអស់

៤០. ក្រមុំក្រមាច់ = ក្រមាច់ឡើងសុំ = ក្រមុំឡើងសាច់

៤១. ក្រៀមក្រំ = ក្រំដូចគេវាយឌៀម = ក្រៀមដូចគេវាយដំ

៤២. កណ្តោចកណ្តែង = កណ្តែងតែម្នាច់អោច = កណ្តោចតែម្នាក់ឯង

៤៣. កំព្រីកំព្រា = កំព្រីដោយឥតមេជា = កំព្រាដោយឥតមេជី។ ឬកំព្រាឥតគ្នី = កំព្រីឥតគ្នា

៤៤. កំប្លុកកំប្លែង = កំប្លុកថ្លែង = កំប្លែងត្លុក

៤៥. ខិតខំ = ខិតធ្វើការឲ្យអស់ពីចំ = ខំធ្វើការឲ្យអស់ពីចិត្ត

៤៦. ខ្ទេចខ្ទី = ខ្ទីដូចធូលេច = ខ្ទេចដូចធូលី

៤៧. ខ្វាយខ្វល់ = ខ្វាយក្នុងរូបកល់ = ខ្វល់ក្នុងរូបកាយ

៤៨. ខ្មីឃ្មាត = ឃ្មាតខំធ្វើការកុំឲ្យបង់មាយ៉ី = ខ្មីខំធ្វើការកុំឲ្យបង់មារយាទ

៤៩. ខ្មោះខ្មួរ = ខ្មួរដល់ខោះ = ខ្មោះដល់ខួរ

៥០. គិតគួរ = គួរដើម្បីឲ្យបានធិត = គិតដើម្បីឲ្យបានធូរ

៥១. គគ្រឹតគគ្រេង = គគ្រេងព្រោះមានមនុស្សច្រើនមកលងបុណ្យស្តប់ភ្លឺក = គគ្រឹកព្រោះមានមនុស្សច្រើនមកលេងបុណ្យស្តាប់ភ្លេង

៥២. គំរោះគំរើយ = គំរើយដោយជំលោះ = គំរោះដោយជំលើយ

៥៣. គ្រាំគ្រា = គ្រាព្រោះចាស់ជរាំ = គ្រាំព្រោះចាស់ជរា

៥៤. ងងឹតងងុល = ងងុលមើលពុំយិត = ងងិតមើលពុំយល់

៥៥. ចំណីចំណុក = ចំណុកច្រើនគ្រប់ម៉ី = ចំណីច្រើនគ្រប់មុខ

៥៦. ចង្អៀតចង្អល់ = ចង្អល់តប់ប្រមៀត = ចង្អៀតតប់ប្រមល់


អត្ថបទទាក់ទង

ច្បាប់ចំនួន ២០ សម្រាប់ការរស់នៅជាមួយមនុស្សក្នុងសង្គម

 

Leave a Reply

Your email address will not be published. Required fields are marked *