តើ គម្ពីរត្រៃវេទ គឺជាអ្វី?

ពាក្យ​ថា វេទៈ (Vedas) ឬ​សំស្ក្រឹត​សរសេរ​ថា वेद​ (អានថា វេដៈ) ប្រែថា ចំណេះ (knowledge) គឺ​ជា​កម្រង​អត្ថបទ​ដ៏​ច្រើន​សន្ធឹក​ដែល​ជនជាតិ​ឥណ្ឌា​បុរាណ​​បាន​ចងក្រង​ទុក។ ដំបូង​ឡើយ ចំណេះ​ដឹង​ទាំងឡាយ ​ត្រូវ​បាន​ចងក្រង​​ជា​កំណាព្យ​សម្រាប់​ងាយ​ទន្ទេញ តែ​ក្រោយ​មក​ជនជាតិ​ឥណ្ឌា​បាន​សរសេរ​គម្ពីរ​ ឬ​សៀវភៅ​ទាំង​នោះ​​ដោយ​ប្រើ​ភាសា​សំស្ក្រឹត​បែបបុរាណ ហើយ​ត្រូវ​បាន​ពួក​ព្រាហ្មណ៍​យក​ទៅ​ធ្វើ​ជា​គម្រូ សម្រាប់​បង្កើត​ជា​សាសនា​ហ៊ិណ្ឌូ​រហូត​ដល់​សព្វថ្ងៃ។ ជនជាតិ​ឥណ្ឌា​បុរាណ​អះអាង​ថា​ គម្ពីរ​វេទ​​ មិន​មែន​ជា​ការ​បង្កើត​ដោយ​មនុស្ស​ទេ ប៉ុន្តែ​ព្រះ​អាទិទេព​បាន​បើកបង្ហាញ​ដល់​ពួកព្រាហ្មណ៍ ហេតុនោះ​ហើយ​ទើប​ពួក​គេ​ហៅ​គម្ពីរ​វេទ​ថា ស្រុតិ (អ្វីៗ​ដែល​ពួក​គេ​បាន​ឮ) ។ ការ​អះអាង​នេះ ​មាន​លំនាំ​ស្រដៀង​គ្នា​នឹង​ការ​អះអាង​របស់​ជនជាតិ​ជ្វីវ (Jews) ដែល​កាន់​ជំនឿ​សាសនា​យូដា (Judaism) ឬ​ពួក​គ្រិស្តបរិស័ទ (Christians) ដែល​កាន់​សាសនា​គ្រិស្ត (Christianity) ឬ​ពួក​ឥស្លាមបរិស័ទ (Muslims) ដែល​កាន់​សាសនា​ឥស្លាម (Islam) ដែល​អួតអាង​ថា​ គម្ពីរ​របស់​ពួក​គេ ​គឺ​ជា​ពាក្យ​របស់​ព្រះ​អាទិទេព​ (God) ឬ​ព្រះ​ម្ចាស់​លោក ឬ​ព្រះ​ជា​ម្ចាស់។ ពាក្យ​ថា​ ស្រុតិ (sruti) ខុស​ពី​ពាក្យ​ថា សម្រឹតិ ឬ សម្មតិ (smrti) ដែល​ប្រែថា​ អ្វីៗ​ដែល​ត្រូវ​ចងចាំ ។ តាម​ជំនឿ​របស់​ព្រាហ្មណ៍បរិស័ទ គម្ពីរ​វេទ​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ព្រះព្រហ្ម (Brahma) ។ គម្ពីរត្រៃវេទ ឬ ត្រ័យវេទ ជា​គម្ពីរ​សម្រាប់​ប្រតិបត្តិ​ក្នុងព្រហ្មញ្ញសាសនា​។ ក្នុង​សម័យ​ដើម គម្ពីរវេទ​ មាន​តែ​បី​ទេ​គឺ​៖

១. ឫគវេទ (Rgveda) គឺវេទសម្រាប់សូត្របួងសួង សរសើអាទិទេព ដូចជាព្រះឥន្រ្ទ ព្រះច័ន្ទ ព្រះវាយុ ព្រះអគ្គិ ព្រះអាទិត្យ ព្រះធរណី ព្រះចន្ទ្រ ព្រះវរុណ។ ដើម្បីធ្វើឱ្យអាទិទេពពេញចិត្ត​ ហើយជួបឱ្យបានសម្រេចបំណងផ្សេងៗ។ ក៏ប៉ុន្តែនៅក្នុងឫគវេទ ពុំមែនមានសុទ្ធតែបទគាត់ថាសម្រាប់សូត្របួងសួង សរសើប៉ុណ្ណោះទេ គឺមានបទគាថាផ្សេងទៀតដូចជា ៖

  • បទគាថាសម្រាប់សូត្រធ្វើរឹតិ (សូត្រក្នុងពិធីបុណ្យនៃសាសានព្រាហ្មណ៍)
  • បទគាថាសម្រប់សូត្រក្នុងពិធីបូជាយញ្ញ
  • បទគាថាអធិប្បាយពីទស្សនវិជ្ជាឫគវេទជាអត្តបទបរមបុរាណបំផុត ហើយជាវេទសំខាន់ជាងគេក្នុងចំណោមគម្ពីរទាំង៤។

២. យជុរវេទ (Yajuravda) គឺជាកម្រងអត្ថបទគាថា ឬមន្រ្តៈចែកជា ២ ផ្នែក ៖

  • យជុរវេទស ជាអត្ថបទដើមមានបែបផែនល្អរៀបចំត្រឹមត្រូវជាកាប្រាក់បង្ហាញរបស់អាទិទេព។ បទគាថានៅក្នុងវេទនេះប្រើសំរាប់សូត្រក្នុងពិធីបូជាយញ្ញ។
  • យុជរវេទខ្មៅ ជាអត្ថបទរៀបចំពុំបានត្រឹមត្រូវ ជាអត្ថបទពាក្យយ​ បន្ថែមក្រោយសំរាប់ពន្យល់ឱ្យចេះ ធ្វើរិ៍តិ៍។ អត្ថបទយជុរវេទបន្ថែមកាយខ្លះទៀត​មាននិយាយពីការបូជាសំខាន់ៗដូចជា ៖
  • ការបូជាដែលក្សត្រ ឬ ព្រាហ្មណ៍ធ្វើដើម្បីបូជាទេវតាសោម (ទេវសោយទឹកសោម គឺទឹកស្រាសោម ផ្សំដោយដើមឈើឈ្មោះសោម)។
  • ការបូជាដែលក្សត្រធ្វើក្នុងពិធីរាជាភិសេក
  • ការបូជាដែលក្សត្រធ្វើពង្រីកទឹកដី ពង្រីកកិត្យានុភាពឱ្យទៅជាស្តេចចក្រពត្តិ។

៣. សាមវេទ (Samaveda) គឺជាកម្រងបទគាថាថែលពួកព្រាហ្មណ៍សូត្រសរសើរ អាទិទេពទាំងឡាយដូចជា ព្រះឥន្ទ្រ ព្រះយម ព្រះសោម ព្រះព្រហស្បតិ៍ ព្រះអគ្គិ ជាដើម។ នៅក្នុងសាមវេទ មានអត្ថបទចម្រៀងផ្សេងៗដូចជា ៖

  • ចម្រៀងដែលគេទុកច្រៀងនៅក្នុងស្រុកភូមិ ពីព្រោះនាំឱ្យកើតជ័យមង្គលសិរីសួស្តី។
  • ចម្រៀងដែលគេទុកច្រៀងតែក្នុងព្រៃ ពីព្រោះនាំឱ្យចង្រៃអន្តរាយដល់អ្នកនៅស្រុកភូមិ។
  • ក្រៅពីនេះ អត្ថបទសាមវេទ ជាសេចក្តីពន្យល់ឱ្យចេះធ្វើបទ ឱ្យចេះផ្លាស់ប្តូរបទ ក្នុងពេលសូត្រ ឱ្យថាវែង ថាខ្លី ឬថាដដែលៗ។ អត្ថបទសាមវេទខ្លះទៀត និយាយពីហេតុអស្ចារ្យផ្សេងៗនិយាយពីរឿងព្រេងរបស់ជនដែលមានឥទ្ធិពលមកលើពួកអារីយាង។

លុះ​ចំណេរ​ត​មក កើត​មាន អថវ៌​វេទ ឬ អថព្វវេទ (Atharvaveda)។

៤. អថវិវេទ ឬអថព្វវេទ អថព្វ​ (Atharvaveda) គឺជាឈ្មោះព្រាហ្មណ៍ម្នាក់ដែលបានបង្កើតអថរវេទនេះឡើង។ អថរវេទ ពុំមែនជាវេទអធិប្បាយពីការបូជា ការបួងសួង ឬសូត្រសរសើរដូចវេទទាំង៣ខាងដើមទេ។ ផ្ទុយទៅវិញ វេទនេះនិយាយពី៖

  • មន្ត្រ ឬមន្ត
  • អាគម
  • អាគមគាថា
  • មន្រ្តគាថា ។ល។

ទោះជាយ៉ាងណាក៏ដោយ ​​មនុស្ស​បន្ត​​​ហៅថា​​គម្ពីរ​ទាំង​នោះ​ថា ​ត្រៃវេទ​ ដដែល​។


អត្ថបទទាក់ទង

ស្វែងយល់ អំពី អាថ៌កំបាំងនៃប្រាសាទនាគព័ន្ធ ដែលត្រូវបានសាងសង់ឡើងនៅរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧

 

Leave a Reply

Your email address will not be published.