តើអ្នកដឹងទេ! តើគេបែងចែកបាតុភូតចិត្តជាប៉ុន្មានប្រភេទ?

ចិត្ត សំ. បា. ( ន. ) ( mind ,  citta ) ធម្មជាត​សម្រាប់​សន្សំ ​អារម្មណ៍, សម្រាប់​គិត គឺ ​វិញ្ញាណ : ចិត្ត​ត្រង់, ចិត្ត​វៀច; ចិត្ត​ល្អ, ចិត្ត​អាក្រក់ ។ល។

ចិត្ត ចិត-តៈ ឬ ចិត-ត្រៈ បា.; សំ. ( គុ. ឬ ន. ) (ចិត្ត; ចិត្រ) ដែល​គេ​វិចិត្ត​ហើយ, ដែល​គេ​ធ្វើ​ដោយ​ផ្ចិតផ្ចង់​រួច​ស្រេច​ហើយ (ម. ព. ពិចិត្ត ឬ វិចិត្រ ទៀត​ផង) ។ ច្រើន​ប្រើ​ជា គុ. ជាង; ផ្សំ​ជា​មួយ​នឹង​នាម​សព្ទ​ដទៃ​ឲ្យ​ជា​បទ​សមាស​បាន តាម​គួរ​ដល់​ការ​ប្រកប, ដូច​ជា ចិត្តកម្ម រូប​ភាព, រូប​ដែល​គេ​គូរ, ដែល​គេ​ឆ្លាក់, គំនូរ, ចម្លាក់…។ ចិត្តការ ឬ ចិត្រការ្យ (–កា) ឬ​ក៏ ចិត្រករ ជាង​គំនូរ, ជាង​លាប​ថ្នាំ​រំលេច​ព័ណ៌ … (ស្ត្រី​ជា ចិត្តការិកា) ។ ចិត្ត​វិជ្ជា ឬ ចិត្រ​វិទ្យា វិជ្ជា ឬ​វិទ្យា​ខាង​ការ​វិចិត្រ ។ល។ល។ ចិត្រ

គេចែកបាតុភូតចិត្តជាបីប្រភេទគឺ៖

១. លំនាំចិត្ត (Mental Processes): គឺជាបាតុភូតទាំងឡាយណា ដែលប្រព្រឹត្តទៅក្នុងរយៈពេលមួយខ្លី វាមានការចាប់ផ្តើម ការប្រព្រឹត្តទៅ និងការបញ្ចប់។ លំនាំជាមូលដ្ឋានគឺ៖

  • លំនាំពុទ្ធិ៖ ដូចជា ឥន្រ្ទីយារម្មណ៍ ប្រត្យក្សារម្មណ៍ លំនឹក ការគិត ភាសា រូបារម្មណ៍… ដែលបង្កើតបានជាជីវិតពុទ្ធិរបស់មនុស្ស។
  • លំនាំសញ្ចេតនា៖ ដូចជាចិត្តរំភើប និងសញ្ចេតនា ដែលបង្កើតបានជាជីវិតសញ្ចេតនារបស់មនុស្ស។
  • លំនាំឆន្ទៈ និងអំពើ ដែលបង្កើតបាជា ជីវិតឆន្ទៈរបស់មនុស្ស។

គឺនៅក្នុងទិដ្ឋភាពទាំងបីនេះហើយ ដែលស្តែងចេញនូវសកម្មភាពចិត្តរបស់មនុស្ស។

២. សភាពចិត្ត (Mental States)៖ គឺជាបាតុភូតចិត្ត ដែលប្រព្រឹត្តទៅអស់រយៈពេលយូរបន្តិច។ ជាធម្មតា សភាពចិត្តដើរតាមលំនាំចិត្តដទៃទៀត ដោយយកលំនាំចិត្តទាំងនោះធ្វើជាបង្អែក។

៣.​ លក្ខណៈចិត្ត (Mental traits)៖ គឺជាបាតុភូតចិត្តទាំងឡាយ​ ដែលប្រព្រឹត្តទៅអស់រយៈពេលយ៉ាងវែង ជួនកាលរហូតអស់មួយជីវិត ហើយមានសភាពនឹងនរ ចំពោះបុគ្គលមួយជាក់លាក់។


អត្ថបទទាក់ទង

តើអ្នកដឹងទេ! ថាដំណើរការនៃការចងចាំរបស់មនុស្សប្រព្រឹត្តទៅយ៉ាងដូចម្តេច?

 

Leave a Reply

Your email address will not be published. Required fields are marked *