នេះជាម្សៅអាម៉ូញ៉ូមនីត្រាតដែលបានផ្ទុះរញ្ជួយបំផ្លាញរដ្ឋធានីប្រទេសលីបង់កាលពីថ្ងៃទី៥ ខែសីហា សម្លាប់មនុស្សប្រមាណ ១០០នាក់ និង ៤០០០នាក់រងរបួស

តើសារធាតុ អាម៉ូញ៉ូមនីត្រាត (Ammonium Nitrate) គឺជាអ្វី?

អាម៉ូញ៉ូមនីត្រាត (Ammonium Nitrate) មានរូបមន្តគីមី NH₄NO ₃ ឬ H4N2Oគឺជាសារធាតុគីមម្យ៉ាងរួមផ្សំឡើងដោយ នីត្រូហ្សែនអុកស៊ីត (Nitrogen Oxides) និងឧស្ម័នអាម៉ូញាក់ (Ammonia Gas)។ វាត្រូវបានគេប្រើប្រាស់ក្នុងវិស័យជាច្រើន ប៉ុន្តែគេនិយមប្រើសារធាតុគីមីនេះជាងគេ នៅក្នុងការផលិតជីកសិកម្ម និងគ្រឿងផ្ទុះ ឬគ្រាប់បែក។ អាម៉ូញ៉ូម នីត្រាត មានកម្រិតផ្ទុះខាំ្លងបំផុត នៅពេលវាមានប្រតិកម្មជាមួយភ្លើង ហើយពេលផ្ទុះវាក៏បញ្ចេញផងដែរនូវឧស្ម័នពុល ក្នុងនោះរួមមានឧស្ម័ន នីត្រូហ្សែនអុកស៊ីត (Nitrogen Oxides) និងឧស្ម័នអាម៉ូញាក់ (Ammonia Gas)។ ដោយសារតែ វាជាសារធាតុគីមីងាយនឹងឆេះ និងមានគ្រោះថ្នាក់ អាម៉ូញ៉ូមនីត្រាតត្រូវបានគេរក្សាទុក នៅកន្លែងដែលមានបទដ្ឋានសុវត្ថិភាពខ្ពស់ជាទីបំផុត។

សូមទស្សនាវីដេអូដូចខាងក្រោម៖

Leave a Reply