តើអ្នកស្គាល់ “កាសអនុស្សាវរីយ៍ចាស់ជាងគេរបស់កម្ពុជា” ដែរឬទេ?

នៅឆ្នាំ២០១២ ការប្រទះឃើញតឹកតាងប្រវត្តិសាស្រ្តមួយដែលបន្សល់ទុកពីសតវត្សរ៍ទី៧ បានបន្ថែមការយល់ឃើញលើមុខងាររបស់ប្រាក់កាសក្នុងផ្នត់គំនិតជនជាតិខ្មែរបុរាណ។

កាសមាសអនុស្សាវរីយ៍ ឬមេដាយរបស់ ព្រះបាទស្រីឦសានវរ្ម័នទី១ ត្រូវបានសន្និដ្ឋានថាផលិតឡើងដើម្បីអបអរ ការឡើងសោយរាជ្យរបស់ព្រះអង្គ។ នៅលើផ្ទៃកាសបានផ្សារភ្ជាប់ជំនឿលើអាទិទេព ទៅនឹងព្រះនាមព្រះមហាក្សត្រ។ តួនាទីសំខាន់មួយទៀតរបស់ប្រាក់កាសខ្មែរពីបុរាណ ត្រូវគេទទួលស្គាល់ ថាបានក្លាយជាវត្ថុសម្រាប់រំព្ញក ចំពោះអាទិទេព ព្រឹត្តិការណ៍សំខាន់របស់ជាតិ និងចំពោះព្រះមហាក្សត្រ។

ក្នុងនោះដែរ ព្រះរាជពិធីរាជាភិសេក ឡើងគ្រងរាជ្យ នៃព្រះមហាក្សត្រក៏ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ហើយប្រពៃណីក្នុងការផលិតកាសអបអរព្រះរាជពិធីនេះ ក៏បានបន្តជួបប្រទះចាប់ពីរាជ្យ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម រហូតមក។

 

Leave a Reply