តើអ្នកដឹងទេ! ថាមូលហេតុអ្វីបានជាមន្ត្រីមហាសុងពាក់មួកមានត្រចៀកវែងៗអញ្ចឹង?

មូលហេតុដែលមន្ត្រីមហាសុងពាក់មួកមានត្រចៀកវែងៗ គឺមកពីកាលសម័យរាជវង្សសុង ពេលមន្ត្រីចូលគាល់មហាក្សត្រចិន មន្ត្រីមួយចំនួនមិនព្រមស្តាប់កិច្ចការប្រទេសជាតិ បែរជានាំគ្នានិយាយខ្សឹបខ្សៀវពេញក្នុងរាជរោង។

ដើម្បីដោះស្រាយបញ្ហានេះ ស្តេចរាជវង្សសុងមួយអង្គ បានរកឃើញដំណោះស្រាយមួយ គឺបំពាក់កំណាត់ដែក ឬឬស្សីនៅសងខាងមួករបស់ពួកមន្ត្រី ដោយម្ខាងៗមានប្រវែង ៣តឹក ដែលជាហេតុធ្វើឲ្យមន្ត្រីពិបាកនិយាយខ្សឹបខ្សៀវរកគ្នា គឺអាចនិយាយបានតែទល់មុខគ្នាតែប៉ុណ្ណោះ ព្រោះត្រចៀកដែករបស់មួកទាំងនោះវាទើសគ្នាទៅវិញទៅមក។

នៅសម័យក្រោយៗទៀត ត្រចៀកមួកនោះ គឺកាន់តែវែងជាងមុន និងមានក្បាច់បន្ថែមទៀតផង។

ប្រភព៖ Vision Times: The Clever Solution of Wing Flaps on Song Dynasty Hats

Leave a Reply