តើអ្នកដឹងទេ! ថាពាក្យសម្បថរបស់ព្រះមហាក្សត្រខ្មែរ នៅសិលាចារឹកប្រាសាទភិមានអាកាស មានន័យដូចម្តេច?

ក្នុង​រជ្ជកាល​ព្រះបាទ​សុរិយា​វរ្ម័នទី១ ដែលជា​សម័យកាល​មួយដែល​ប្រទេស​កម្ពុ​ជាមាន​ភាព​រំជើប​រំជួលដោយមាន​ ការបះបោរ​ពី​សំណាក់​ប្រជាជន​នៅ​ខេត្តបាត់ដំបង និង​មន​ខ្មែរនៅក្នុង​ខេត្ត​លពបុរីតម្រូវ​ឲ្យ​មានការ​ស្បថស្បែរ​ពី​សមាជិក​គ្រប់​ជាន់ថ្នាក់​ក្នុង​រាជរដ្ឋាភិបាល​របស់​ទ្រង់។ ដោយសារតែ​ខ្លឹមសារ​ដែល​ព្រះអង្គ​បាន​បន្សល់ទុក​លើ​ផ្ទាំង​សិលាចារឹក (k.292-ka 501) ទើប​ធ្វើ​ឲ្យ​ដឹង​អំពី​សារៈសំខាន់​នៃ​ពាក្យសម្បថនា​ស.តទី១១ ដែលមាន​ខ្លឹមសារ​ដូចតទៅ៖

“នៅ​មហាសករាជ៩៣៣. ៩កើតខែភទ្របទថ្ងៃអាទិត្យនេះ​គឺជា ពាក្យសម្បថ​យើងទាំងអស់គ្នា ដែល​នៅ​ជា​ភាគ​តម្រួច (ឯក, ទោ, ត្រី​ណិនិងចត្វា​វិ) វេលា​សម្បថ​នេះយើង​សូម​កាត់​ដៃថ្វាយ​ជីវិតដោយ​ភក្តីភាព​ដ៏​បរិសុទ្ធ​របស់​យើង ចំពោះ​ព្រះបាទ​សម្តេចព្រះ​ស្រី​សូរ្យ​វរ្ម័ន យើង​សូម​ធ្វើ​សម្បថ​នៅ​ចំពោះមុខ​ព្រះ​អគ្គី (ព្រះ​ភ្លើង) ព្រះ​រតនវត្ថុនិង​ព្រា​ហ្ម​ណា​ចា​រ្យ​ទាំងអស់។ យើង​មិន​គោរព​ថ្វាយ​ដល់​ព្រះមហាក្សត្រ​ត្រិ​យ​ណា​ដទៃទៀតក្រៅពី ​ព្រះអង្គ​ឡើយ។ យើង​មិន​ក្លាយទៅជា​ខ្មាំងសត្រូវ​ចំពោះ​ព្រះអង្គ​ឡើយ។

“អំពើ​ទាំងឡាយណាដែល​កើតចេញពី​សេចក្តី​កតញ្ញូ​ភក្តី ចំពោះ​ព្រះបាទ​ស្រី​សូរ្យ​វ​ម៌​ទេព​នោះយើង​គប្បី​ខិតខំ​ធ្វើ។ បើសិនជា​ពេល​មាន​ចម្បាំង​យើង​ខិតខំ​ច្បាំង​យ៉ាង​មោះមុតឲ្យ​អស់ពី​សន្តាន​ចិត្ត​យើងមិន​គិត​ស្ងួន(សំចៃ) នូវ​ជីវិត​យើងដោយ​ភក្តីភាព​របស់​យើង​ ចំពោះ​ព្រះអង្គឥត​រត់​គេចវេស​ពី​សង្គ្រាម​ចម្បាំង​ឡើយទោះបី​ពេល​ឥតមាន​ចម្បាំង។ បើសិនជា​យើង​ស្លាប់​ដោយសារ ​ជំងឺ​ប្រចាំ​ខ្លួនយើង​នឹង​សូម​ឲ្យ​ការទទួល​ផល​ល្អនៃ​ភាពស្មោះត្រង់ចំពោះ​ព្រះមហា​ក្សត្រិយ៍​កើតមាន​ដល់​យើង។ បើសិនជា​យើង​អាច​បម្រើរាជការ​រហូត​ដល់​អស់​ជីវិត​នុះយើង​ស្លាប់​ដោយ​ប្រការណាៗមួយគួរ​យើង​ស្លាប់​យ៉ាងនេះ​ដោយ​ភក្តីភាព។

“ប្រឹ​សិន​បើ​ក្នុង​រាជការ​នៃ​ព្រះ​ស្រី​សូរ្យ​វ​ម៌​ទេពព្រះអង្គ​មាន​ព្រះរាជបន្ទូល​មក​ប្រើ​យើង​ឲ្យ​ទៅ​ទី​ដ៏​ឆ្ងាយព្រោះ​ទ្រង់​ត្រូវការ​ព័ត៌មានផ្សេងៗនោះ​យើង​នឹង​ខិតខំ​ស្វែងរក​ថ្វាយឲ្យ​ដឹង​អស់​ហេតុការណ៍ពិតៗឲ្យ​បាន​ក្បោះក្បាយតាម​គន្លង​ពាក្យសម្បថ​នៃ​យើងគ្រប់ៗប្រាណ។

“បើសិនជា​យើង​មិនបាន​គោរព​តាម​ព្រះ​រាជបញ្ជាពាក្យសម្បថ​នេះ​ទេយើង​សូម​ឲ្យ​ព្រះមហា​ក្សត្រិយដែល​សោយរាជ្យ​ក្នុង​ថ្ងៃ​អនាគតដាក់ទណ្ឌកម្ម​ដល់​យើងខ្ញុំកុំ​ឲ្យ​ខ្វះ​ប្រការ​ណាមួយ​ឡើយ។

“បើសិនជា​យើង​បាន​ប្រព្រឹត្ត​អំពើ​ក្បត់ខុស​អំពី​ពាក្យសម្បថ​នេះសូម​ឲ្យ​យើង​ទៅ​កើត​នៅ​ឋាននរក៣២ជាន់រហូតដល់​អស់​ព្រះអាទិត្យនិង​ព្រះ​ចន្ទ។

“បើសិនជា​យើងទាំងអស់គ្នាគោរព​តាម​ព្រះរាជ​បញ្ជាដោយ​បរិសុទ្ធតាម​ពាក្យសម្បថ​នេះសូម​ឲ្យ​ព្រះមហា​ក្សត្រិយ​ចេញ​ព្រះរាជ​បញ្ជាដើម្បី​ឲ្យ​ទូលបង្គំបាន​នៅ​ថែរក្សា​ការកសាង​បុណ្យ​បារមី​ព្រះអង្គនៅក្នុង​ព្រះ​នគរ​យើងនិង​សូម​សម្បត្តិ​ទាំងពួង​ចូរ​មាន​ដល់​គ្រួសារ​យើងដោយ​សេចក្តីសុខ។ស្វាមី​ភក្តី​របស់​យើង​ចំពោះ​ព្រះ​ស្រី​សូរ្យ​វ​ម៌​ទេពដែល​ព្រះអង្គ​ទ្រង់​បាន​គ្រង​រាជ​ពេញលក្ខណៈតាំងពី​មហាសករាជ៩២៤(ត្រូវ​នឹង​ឆ្នាំ១០០២នៃ​គ្រិ​ស្គ​សករាជ) ។លទ្ធផល​នៃ​ស្វាមី​ភក្តី​របស់​យើងតាំងពី​លោក​យើង​នេះរហូតដល់​បរលោក។”

ប្រភព៖ មរតកកម្ពុជា


អត្ថបទទាក់ទង

តើអ្វីទៅជា ពុទ្ធិ ?

 

Leave a Reply