តើអ្នកដឹងទេ! តើគេបែងចែកបាតុភូតចិត្តជាប៉ុន្មានប្រភេទ?
ចិត្ត សំ. បា. ( ន. ) ( mind , citta ) ធម្មជាតសម្រាប់សន្សំ អារម្មណ៍, សម្រាប់គិត គឺ វិញ្ញាណ : ចិត្តត្រង់, ចិត្តវៀច; ចិត្តល្អ, ចិត្តអាក្រក់ ។ល។
ចិត្ត ចិត-តៈ ឬ ចិត-ត្រៈ បា.; សំ. ( គុ. ឬ ន. ) (ចិត្ត; ចិត្រ) ដែលគេវិចិត្តហើយ, ដែលគេធ្វើដោយផ្ចិតផ្ចង់រួចស្រេចហើយ (ម. ព. ពិចិត្ត ឬ វិចិត្រ ទៀតផង) ។ ច្រើនប្រើជា គុ. ជាង; ផ្សំជាមួយនឹងនាមសព្ទដទៃឲ្យជាបទសមាសបាន តាមគួរដល់ការប្រកប, ដូចជា ចិត្តកម្ម រូបភាព, រូបដែលគេគូរ, ដែលគេឆ្លាក់, គំនូរ, ចម្លាក់…។ ចិត្តការ ឬ ចិត្រការ្យ (–កា) ឬក៏ ចិត្រករ ជាងគំនូរ, ជាងលាបថ្នាំរំលេចព័ណ៌ … (ស្ត្រីជា ចិត្តការិកា) ។ ចិត្តវិជ្ជា ឬ ចិត្រវិទ្យា វិជ្ជា ឬវិទ្យាខាងការវិចិត្រ ។ល។ល។ ចិត្រ
គេចែកបាតុភូតចិត្តជាបីប្រភេទគឺ៖
១. លំនាំចិត្ត (Mental Processes): គឺជាបាតុភូតទាំងឡាយណា ដែលប្រព្រឹត្តទៅក្នុងរយៈពេលមួយខ្លី វាមានការចាប់ផ្តើម ការប្រព្រឹត្តទៅ និងការបញ្ចប់។ លំនាំជាមូលដ្ឋានគឺ៖
- លំនាំពុទ្ធិ៖ ដូចជា ឥន្រ្ទីយារម្មណ៍ ប្រត្យក្សារម្មណ៍ លំនឹក ការគិត ភាសា រូបារម្មណ៍… ដែលបង្កើតបានជាជីវិតពុទ្ធិរបស់មនុស្ស។
- លំនាំសញ្ចេតនា៖ ដូចជាចិត្តរំភើប និងសញ្ចេតនា ដែលបង្កើតបានជាជីវិតសញ្ចេតនារបស់មនុស្ស។
- លំនាំឆន្ទៈ និងអំពើ ដែលបង្កើតបាជា ជីវិតឆន្ទៈរបស់មនុស្ស។
គឺនៅក្នុងទិដ្ឋភាពទាំងបីនេះហើយ ដែលស្តែងចេញនូវសកម្មភាពចិត្តរបស់មនុស្ស។
២. សភាពចិត្ត (Mental States)៖ គឺជាបាតុភូតចិត្ត ដែលប្រព្រឹត្តទៅអស់រយៈពេលយូរបន្តិច។ ជាធម្មតា សភាពចិត្តដើរតាមលំនាំចិត្តដទៃទៀត ដោយយកលំនាំចិត្តទាំងនោះធ្វើជាបង្អែក។
៣. លក្ខណៈចិត្ត (Mental traits)៖ គឺជាបាតុភូតចិត្តទាំងឡាយ ដែលប្រព្រឹត្តទៅអស់រយៈពេលយ៉ាងវែង ជួនកាលរហូតអស់មួយជីវិត ហើយមានសភាពនឹងនរ ចំពោះបុគ្គលមួយជាក់លាក់។
អត្ថបទទាក់ទង
តើអ្នកដឹងទេ! ថាដំណើរការនៃការចងចាំរបស់មនុស្សប្រព្រឹត្តទៅយ៉ាងដូចម្តេច?