បាក់ គឺជាទន្សាយមួយដ៏ឆោតល្ងង់ ហើយចូលចិត្តឡេះឡោះណាស់។ វាកំសាកណាស់សូម្បីតែរឿងអ្វីបន្តិចបន្តួចក៏ខ្លាចដែរ។ ថ្ងៃមួយ បាក់ បានទៅដេកនៅក្រោមដើមដូងមួយ។ ពេលបាក់ដេកលង់លក់វាបានសុបិនឃើញរឿងអាក្រក់មួយ។ វាយល់សប្តិឃើញថា ផែនដីទាំងមូលកំពុងតែប្រេះបែក។ នៅពេលនេះស្វាកំហូចមួយចំនួនកំពុងតែលេងនៅលើចុងដូង ដែលបាក់កំពុងតែដេកពីក្រោម។ ស្វាទាំងនោះ កំពុងលោតជើងមួយជើងពីរនៅលើដើមឈើនេះ។ រំពេចនោះ ស្រាប់តែមានសម្លេងធ្លាក់ឮសូរក្តុក។ នោះគឺសំលេងធ្លាក់ផ្លែដូងដ៏ធំមួយមកលើដីក្បែរកន្លែងបាក់កំពុងតែដេក។...
រឿងខ្លី
នៅក្រុងពារាណសី មានអ្នកជ្រលក់ម្នាក់ឈ្មោះកប៌ូរបដកៈ ។ អ្នកជ្រលក់នោះអង្គុយនិយាយលេងជាមួយប្រពន្ធក្មេងស្រស់ប្រិមប្រិយកំពុងពេញពាល ដោយក្ដីស្នេហ៍ស្នាលអស់កាលយូរ ហើយដេកប្រកៀកប្រឱបគ្នាលន់លក់ស៊ប់មិនដឹងខ្លួន ។ កាលនោះ មានចោរម្នាក់ចូលមកលបលួចទ្រព្យក្នុងផ្ទះអ្នកជ្រលក់នោះ។ នៅក្នុងទីលានផ្ទះនោះ គេមានចងលាមួយទុក មានឆ្កែមួយចូលទៅដេកជាមួយលានោះដែរ លាក៏និយាយទៅកាន់ឆ្កែថា៖ ហៃសម្លាញ់! មុខការនេះជាកិច្ចធុរៈឯងហើយ ហេតុអ្វីក៏ឯងមិនព្រុសឲ្យឮខ្លាំងឡើងឲ្យម្ចាស់យើងភ្ញាក់? ឆ្កែឆ្លើយថា៖...
ជាងម៉ាស៊ីនដែលចូលចិត្តក្លិនប្រេង និងអាណាចក្រហុងដា កាលពីពេលមួយ នៅក្នុងភូមិតូចមួយក្នុងទីក្រុងហាម៉ាម៉ាត់ស៊ូ ប្រទេសជប៉ុន មានក្មេងប្រុសម្នាក់ឈ្មោះ សូអ៊ីឈីរ៉ូ ហុងដា (Soichiro Honda) ។ គ្រួសាររបស់គាត់ក្រីក្រណាស់។ ឪពុករបស់គាត់ ជាជាងដែក ដែលសូម្បីតែជួសជុលកង់ដែរ ហើយម្តាយរបស់គាត់ជាអ្នកត្បាញក្រណាត់។ រាល់ពេលដែលកង់...
កាលពីយូរយារណាស់មកហើយ នៅក្នុងភូមិតូចមួយ មានបងប្អូនភ្លោះពីរនាក់ឈ្មោះ វិចិត្រ និង ធារ័ត្ន។ គ្រួសារតែមួយ កុមារភាពដូចគ្នា ប៉ុន្តែនៅពេលពួកគេធំឡើង បុគ្គលិកលក្ខណៈរបស់ពួកគេក៏ខុសគ្នាទាំងស្រុង។ វិចិត្រ តែងតែត្អូញត្អែរថា៖ “ជីវិតពិតជាអយុត្តិធម៌ណាស់។ មនុស្សដទៃទៀត តែងតែមានសំណាងជាងខ្ញុំ”។ ប៉ុន្តែ ធារ័ត្ន...
មិនមែនរាល់ទង្វើសប្បុរសធម៌ ជួយបានគ្រប់រឿងទាំងអស់នោះទេ។ ពេលខ្លះ… វាធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗដោយស្ងៀមស្ងាត់។ បន្ទាប់ពីទឹកជំនន់ធំមួយ ទឹកបានស្រកបន្តិចម្តងៗ ដោយបន្សល់ទុកនូវស្រះតូចៗដែលមានភក់នៅពីក្រោយ។ ស្វាមួយក្បាលអង្គុយលើមែកឈើខ្ពស់មួយ ហើយមើលទៅក្រោម។ នៅក្នុងស្រះទឹកមួយ ត្រីមួយក្បាលកំពុងហែលបម្រះយ៉ាងត្រហេបត្រហប។ សត្វស្វា មានអារម្មណ៍អាណិតអាសូរ។ វាគិតថា “ត្រីនេះកំសត់ណាស់”។ “វាប្រហែលជាកំពុងតស៊ូក្នុងទឹកនោះហើយ។ ខ្ញុំត្រូវតែជួយ។”...
លើសពីព្រេងនិទាន ថែមទាំងជាមេរៀនសម្រាប់យើងយកមកស្វែងយល់ពីអត្ថន័យដ៏សែនជ្រាលជ្រៅ ដែលគេបានប្រៀបប្រដូចទៅនឹងសង្គមមនុស្សបច្ចុប្បន្ន ដើម្បីជាបច្ច័យកែប្រែថ្ងៃថ្មីនាពេលខាងមុខបន្ទាប់ពីអាននូវសាច់រឿងមួយនេះ។ មានបុគ្គលជោគជ័យជាច្រើន ដែលគេតែងលើកយករឿងរ៉ាវទូលថ្មរបស់ សុីសុីហ្វឺស (Sisyphus) មកនិយាយ ក្នុងគោលបំណងដើម្បីបណ្តុះផ្នត់គំនិតរបស់មនុស្សឲ្យប្រសើរជាងមុន ដូចក្នុងរូបអ្នកច្បាស់ជាធ្លាប់ឃើញនៅកន្លែងណាមួយ។ ចង់ដឹងរឿងរ៉ាវយ៉ាងណា តស់មកតាមដានទាំងអស់គ្នា៖ កាលដើមឡើយនាទឹកដីនៃនគរ សុីសាលី (Thessaly) មានស្តេចមួយអង្គព្រនាមថា...
នៅក្នុងបេះដូងនៃព្រៃបុរាណ មានដើមត្នោតខ្ពស់ស្អាតមួយដើម ដែលត្រកូលអណ្តើកបានការពារអស់ជាច្រើនជំនាន់។ ផ្លែឈើរបស់វា មានពណ៌ត្នោតមាស ផ្អែម និងមានជីវជាតិមិនធម្មតា។ ប៉ុន្តែសម្រាប់អណ្តើក វាមិនត្រឹមតែជាអាហារប៉ុណ្ណោះទេ វាពិសិដ្ឋ។ បុព្វបុរសរបស់ពួកគេជឿថា ដើមឈើនេះគឺជាអំណោយពីវិញ្ញាណព្រៃ ជានិមិត្តរូបនៃសាមគ្គីភាព ការអត់ធ្មត់ និងការដឹងគុណ។ ដូច្នេះ គ្មានសមាជិកណាម្នាក់នៃត្រកូលនេះបេះផ្លែឈើរបស់វាដោយមិនប្រុងប្រយ័ត្ននោះទេ។...
ថ្ងៃមួយ ក្អែកខ្មៅមួយបានដើរចូលទៅក្នុងភោជនីយដ្ឋានមួយ ហើយភ្លាមៗនោះវាបានឃើញក្អែកសមួយកំពុងអង្គុយស្ងៀមនៅជ្រុងមួយ។ វាក៏បានដើរតម្រង់ទៅកន្លែងគិតលុយ ទាញកាបូបលុយរបស់វាចេញមក ហើយស្រែកខ្លាំងៗឲ្យមនុស្សគ្រប់គ្នាបានឮថា៖ “ថ្ងៃនេះខ្ញុំចេញថ្លៃម្ហូបអាហារសម្រាប់មនុស្សគ្រប់គ្នានៅក្នុងភោជនីយដ្ឋាននេះ លើកលែងតែក្អែកសមួយនោះ!” អ្នកគិតលុយបានទទួលយកលុយរបស់ក្អែកខ្មៅមកទុក ហើយអ្នករត់តុក៏បម្រើមនុស្សគ្រប់គ្នាលើកលែងតែក្អែកសមួយ។ ជំនួសឱ្យការឈឺចាប់ ឬខ្មាស់អៀន ក្អែកសបានញញឹមយ៉ាងស្រស់ សម្លឹងមើលទៅក្អែកខ្មៅ ហើយស្រែកដោយរីករាយថា ៖ “អរគុណ!”។...
ស្តេចស្ងៀមស្ងាត់នៃពេលរាត្រី សត្វទាំងឡាយ កំពុងលង់លក់ក្រោមវាំងននខ្យល់ត្រជាក់នៅពេលរាត្រី ប៉ុន្តែនៅក្បែរទន្លេមានភ្នែកមាសពីរគូនៅតែបើកចំហរប្រុងប្រយ័ត្ន។នេះគឺសត្វទីទុយត្រី Blakiston ជាសត្វទីទុយធំបំផុតនៅលើផែនដី វាជាយក្សដ៍ស្ងៀមស្ងាត់នៃរាត្រី ដែលឈរនៅកន្លែងព្រៃព្រឹក្សាក្បែមាត់ទឹក។ ខណៈទីទុយដទៃបរបាញ់កណ្តុរនៅវាលស្មៅ ទីទុយនេះបរបាញ់ស្រមោលនៅក្នុងផ្ទៃទឹកហូរ ។ វាស្តាប់សូរសំឡេងទឹកដែលខ្ទាតពីក្រោមទឹកកក រួចទើបវាយប្រហារ ដោយក្រចករបស់វាឆ្លងកាត់ពន្លឺចន្ទ និងទឹកត្រជាក់យ៉ាងជាក់លាក់ឥតខ្ចោះ។ អត្ថបទទាក់ទង៖ រឿងកង្កែបថ្លង់...
មានបុរសម្នាក់ កំពុងជិះទូកឆ្លងទន្លេ នៅខាងមុខមានទូកមួយគ្រឿងកំពុងបើកសំដៅមករកគាត់។ បុរសនោះ ខំស្រែកហៅមនុស្សនៅលើទូកនោះឱ្យកាច់ចង្កូតចេញ ព្រោះខ្លាចបុកគ្នា។ គ្មានអ្នកណាឆ្លើយតបទេ គាត់ខឹងពេកក៏ស្រែកជេរអ្នកនៅលើទូកនោះ ដល់ពេលទូកនោះរសាត់មកដល់កៀកគ្នា ទើបដឹងថានៅលើទូកនោះគ្មានមនុស្សទេ។ គ្រាន់តែឃើញទូកទទេភ្លាម បុរសនោះក៏បាត់ខឹងភ្លាមមួយរំពេច។ អត្ថបទទាក់ទង៖ រឿងកង្កែបថ្លង់ អារម្មណ៍ខឹងក្រោធរបស់គាត់ គឺយោងទៅតាមថាតើនៅលើទូកនោះមានមនុស្សឬអត់។ នៅក្នុងសង្គម...
