ធ្វើការ ឬរកស៊ី?

សម្រាប់ជីវិតអ្នកធ្វើការ ជាទូទៅចំណាយពេលវេលានៃជីវិតរហូតដល់ 76.2 % ឬស្មើនឹង 128 ម៉ោងក្នុងមួយសប្តាហ៍ ទៅលើការសម្រាកលំហែកាយ និងដំណេកពេលយប់ រីឯចំណាយពេលវេលានៃជីវិតទៅលើការសិក្សា ឬបំពេញកិច្ចការងារវិញ ត្រឹមតែ 23.8 % ឬស្មើនឹង 40 ម៉ោងក្នុងមួយសប្តាហ៍ប៉ុណ្ណោះ។

សម្រាប់ជីវិតអ្នករកស៊ីវិញ ជាទូទៅចំណាយពេល 58.33% ឬស្មើនឹង 98 ម៉ោងក្នុងមួយសប្តាហ៍ ទៅលើការសម្រាកនិងដំណេកពេលយប់ រីឯការចំណាយពេលវេលាទៅរកស៊ីវិញគឺមានត្រឹមតែ 41.66% ឬស្មើនឹង 70 ម៉ោងក្នុងមួយសប្តាហ៍ប៉ុណ្ណោះ។

នៅក្នុងទិន្នន័យនេះ យើងសរបញ្ជាក់ឲ្យឃើញថា សម្រាប់អ្នកធ្វើការបើមានពេល 100 ឆ្នាំ គឺចំណាយពេល76 ឆ្នាំ 2 ខែ12 ថ្ងៃទៅលើ enjoy life រីឯ ចំណាយពេលវេលាធ្វើការឲ្យគេ គឺត្រឹមតែ 23 ឆ្នាំ 9 ខែ 18 ថ្ងៃ ប៉ុណ្ណោះ។

សម្រាប់អ្នករកស៊ីវិញ បើធ្វើការមួយថ្ងៃ 10 ម៉ោង ដោយគ្មានថ្ងៃសៅរ៍ និងអាទិត្យនោះ កាលបើគេមានពេលបាន100ឆ្នាំ នោះគេនឹងចំណាយពេលវេលាក្នុងជីវិតអស់ 58 ឆ្នាំ 3 ខែ 28ថ្ងៃ 19 ម៉ោង 12 នាទី ទៅលើការសម្រាកលំហែកាយនិងដំណេកពេលយប់ រីឯការចំណាយពេលវេលាសរុបចេញទៅរកស៊ីវិញ គឺត្រឹមតែ 41 ឆ្នាំ 7ខែ27ថ្ងៃ14ម៉ោង24នាទី ប៉ុណ្ណោះ។

ទាំងនេះគ្រាន់តែជាការសន្មត ដោយឧទាហរណ៍ថា យើងចេញធ្វើការអស់រយៈពេល 100 ឆ្នាំប៉ុណ្ណោះ តែតាមសេចក្តីពិត គឺមិនអាចនោះទេ ។ អ្នកខ្លះចូលធ្វើការឲ្យគេបានតែ 10ឆ្នាំ 20 ឆ្នាំ 30ឆ្នាំ 40ឆ្នាំ ក៏ចូលនិវត្តន៍បាត់ទៅ ។

បើសិនជាអ្នកធ្វើការឲ្យគេបាន 30ឆ្នាំ នោះអ្នកនឹងត្រូវចំណាយពេល 22 ឆ្នាំ 10ខែ 9ថ្ងៃ 14ម៉ោង 24នាទី ដើម្បីឈប់សម្រាកលំហែកាយ រួមនិងដំណេកពេលយប់បាត់ទៅហើយ សល់ប៉ុន្មាន គឺសុទ្ធតែជាម៉ោងការងាររបស់អ្នក ពោលគឺនៅសល់តែ 7ឆ្នាំ 1ខែ 20ថ្ងៃ 9ម៉ោង 36 នាទី ជាម៉ោងសម្រាប់បំពេញការងារ។

បញ្ជាក់៖

  • អ្នកធ្វើការ 1ថ្ងៃ = 8 ម៉ោង (ច័ន្ទ ដល់សុក្រ)
  • អ្នករកស៊ី 1ថ្ងៃ = 10 ម៉ោង (ច័ន្ទ ដល់អាទិត្យ)
  • 1ឆ្នាំ = 12ខែ
  • 1ខែ = 30ថ្ងៃ
  • 1ថ្ងៃ= 24 ម៉ោង
  • 1ម៉ោង = 60នាទី

ធ្វើការ ឬរកស៊ី ជាជម្រើសរបស់អ្នក។

 

Leave a Reply