តើអ្វីទៅជាទីផ្សារ និងការកាត់ចំណែកទីផ្សារ?

ទីផ្សារ គឺជាស្ថានភាពមួយ ដែលអ្នកមានតម្រូវការ និងអ្នកផ្គត់ផ្គង់ទំនិញ ឬសេវាណាមួយជួបគ្នា និងមានការស្រុះស្រួលក្នុងការដោះដូរទំនិញ ឬសេវានោះក្នុងកម្រិតថ្លៃ និងបរិមាណដែលព្រមព្រៀងគ្នា។

និយមន័យទីផ្សារ

  • តាមបែបបុរាណ៖ ទីផ្សារ គឺជាកន្លែង​ដែល​ស្ដែង​ចេញនូវ​ដំណើរការ​ ទិញ លក់ (ដោះដូរ) ឬជាកន្លែង​ដែល​អ្នកទិញ និង​អ្នក​លក់​ជួបគ្នាដើម្បី​ទិញលក់​ផលិតផល។
  • តាមបែប​ទំនើប៖ ទីផ្សារ គឺជា​សមរភូមិអាជីវកម្ម ជាកន្លែង​ដែល​អាជីវករ ឬក្រុមហ៊ុន​ប្រមើលមើល​តម្រូវការរបស់​សង្គម និង​វាយតម្លៃ​អាជីវកម្មរបស់​ខ្លួន។
  • ទីផ្សារ​ គឺ​ជាក្រុម​អតិថិជន​ដែល​កំពុង​មាន​កម្លាំង​ទិញ និង​មាន​តម្រូវ​ការ​ដែល​មិនទាន់​ត្រូវ​បាន​បំពេញ។
  • ទីផ្សារ គឺ​ជា​បុគ្គលិក ឬអង្គភាព​ដែល​មាន​តម្រូវ​ការ​ត្រូវ​បំពេញ មាន​ប្រាក់​សម្រាប់​ចំណាយ និង​មាន​បំណង​ក្នុង​ការ​ចំណាយ។

ប្រភេទទីផ្សារ

១. ទីផ្សារ​ប្រើប្រាស់

២. ទីផ្សារ​ឧស្សាហកម្ម

ទីផ្សារ​គោលដៅ

មាន​ជម្រើស​ជា​យុទ្ធសាស្ត្រ​ ២ ក្នុង​ការ​ជ្រើសរើស​ទីផ្សារ​គោលដៅ៖

  • ជម្រើសទី១ គឺ​ចាត់​ទុកទីផ្សារ​ជា​អង្គភាព​តែ​មួយ គឺទីផ្សារ​ទាំង​មូល ឬទីផ្សារ​សរុប។ (យុទ្ធសាស្ត្រ​ កាំភ្លើង​គ្រាប់​ប្រាយៈ កម្មវិធីតែមួយ​បម្រើ​គោលដៅ​ទូលាយ)
  • ជម្រើស​ទី២ គឺជ្រើសរើស​ទីផ្សារ​រង​មួយ ឬច្រើន​ដើម្បីធ្វើ​ជា​ទីផ្សារ​គោលដៅ។ (យុទ្ធសាស្ត្រ កាំភ្លើងវែងៈ កម្មវិធីដោយឡែកៗ​គោលដៅ​ជាក់លាក់)

ការកាត់ចំណែកទីផ្សារ

ការកាត់ចំណែកទីផ្សារ ត្រូវ​បាន​គេអនុវត្ត​តាម​រយៈសកម្មភាពពីរ៖

១. ការកំណត់​អថេរ

២. ការបែងចែក​តម្លៃអថេរតាម​ប្រភេទ

ការកំណត់អថេរ

ការកំណត់អថេរ គឺការ​ជ្រើសរើស​អថេរ​សម្រាប់​ការ​កាត់​ចំណែក ឬ​ហៅថា​អថេរ​បង្អែក ដែល​តាង​ក្រុម​អតិថិជន​ដែល​មាន​តម្រូវ​ការ​ប្រហាក់​ប្រហែល​គ្នា។ អថេរទាំង​នោះ​មាន​ដូចជា៖ ភូមិសាស្ត្រ ប្រជាសាស្ត្រ ស្ថានភាព​ផ្លូវចិត្ត និង​ឥរិយាបថជាដើម។

ការបែងចែក​តម្លៃអថេរតាម​ប្រភេទ

ចំណែក​ទីផ្សារ​ ត្រូវ​បាន​គេ​កំណត់​ទៅតាម​តម្លៃ​នៃ​អថេរ​បង្អែក​ខាងលើ​នីមួយៗ ឬ​ចម្រុះ​គា្ន ដើម្បី​ឲ្យ​អ្នក​ស្រាវជ្រាវទីផ្សារ​ស្វែង​យល់​លក្ខណៈអតិថិជន​ក្នុង​ចំណែក​ទីផ្សារ​នីមួយៗ និង​បន្ទាប់​មក រៀប​ចំគម្រោង​កម្ម​វិធី​សកម្ម​ភាព​ទីផ្សារ​មួយ​សមស្រប​ចំពោះ​ចំណែក​ទីផ្សារ​ដែល​បាន​ដៅទុក។

ប្រសិទ្ធភាព​នៃ​ការ​កាត់​ចំណែក​ទីផ្សារ

ការ​កាត់​ចំណែកទីផ្សារ​ដោយ​ប្រុង​ប្រយ័ត្ន​ អាច​ជួយ​ក្រុមហ៊ុន​បង្កើន​ឳកាស​ក្នុង​ការ​ធ្វើ​សកម្ម​ភាព​ទីផ្សារ​កាន់​តែ​ច្រើន​ដូច​ជា៖

  • ការ​ជ្រៀត​ចូល​ទីផ្សារ
  • ការ​អភិវឌ្ឍផលិតផល
  • ការអភិវឌ្ឍទីផ្សារ
  • ការពង្រីកទូលាយ

ការ​កំណត់​ជំហរទីផ្សារ​គោលដៅ

ការកំណត់ទីផ្សារគោលដៅ​ សំដៅ​លើការ​បង្កើតរូបារម្មណ៌​នៃ​ផលិតផល​តែមួយ​គត់​ដែល​មាន​ប្រៀប​ជាង​ផលិតផល​របស់​គូ​ប្រកួតប្រជែង​ក្នុង​សតិអារម្មណ៌​របស់​អតិថិជន។​

ជំហាន​ក្នុង​ផែនការ​កំណត់​ជំហរ

១. កំណត់​ចំណែកជាក់​លាក់​ក្នុងទីផ្សារ

២. សម្រេចចិត្ត​ថា​ចំណែកណាដែល​ជា​ទីផ្សារ​គោលដៅ​របស់​អង្គភាព​ខ្លួន

៣. យល់​ពីផលិតផល​អ្វី​ដែល​អ្នក​ប្រើ​ប្រាស់​គោលដៅ​មាន​សង្ឃឹម​និង​ជឿជាក់

៤. បង្កើត​និង​ផ្គត់​ផ្គង់​ផលិត​ផល​ដែល​ឆ្លើយតប​បាន​ទៅ​នឹង​តម្រូវ​ការ នឹង​ការ​សង្ឃឹម​ទាំងនោះ

៥. វាយ​តម្លៃ​ជំហរ និង​រូបារម្មណ៌​របស់​អតិថិជន​គោលដៅ​ចំពោះ​ផលិតផល​របស់​ខ្លួន​ធៀប​នឹង​ផលិត​​​ផល​គូ​ប្រជែង។

វិធីសាស្ត្រ​កំណត់​ជំហរ​ទីផ្សារ​គោលដៅ

១. បង្ហាញ​លក្ខណៈនៃផលិតផល

២. បង្ហាញថ្លៃ​និង​គុណភាព

៣. បង្ហាញ​វិធី​ប្រើប្រាស់ឬ​អនុវត្ត

៤. ប្រាប់​ប្រភេទ​អ្នក​ប្រើប្រាស់​ផលិតផល

៥. បង្ហាញភាព​មាន​ប្រៀប

បរិយាកាស​សកម្មភាព​ទីផ្សារ

បរិយាកាសសកម្មភាពទីផ្សារ គឺ​ជា​កម្លាំង​ខាង​ក្រៅ ដែល​មាន​ឥទ្ធិពល​ផ្ទាល់ ឬប្រយោល​ទៅ​លើ​ការ​ទទួល​បាន​ចំណូល​ទុន ឬ​មុខចូល និង​ការ​បង្កើត​លទ្ធផល​ ឬ​ប្រតិបត្តិ​ការ ​មុខចេញ។

បរិយាកាស​មីក្រូសកម្មភាព​ទីផ្សារ

គេ​ត្រួតពិនិត្យ​ពិចារណាលើ៖

១. ការ​ប្រកួត​ប្រជែង

២. អតិថិជន

៣. អន្ដរការី

បរិយាកាស​ម៉ាក្រូសកម្មភាពទីផ្សារ

១. បរិយាកាស​ប្រជាសាស្ត្រ

២. បរិយាកាស​សេដ្ឋកិច្ច​ទូទៅៈ ការផ្លាស់​ប្ដូរចំណូល​របស់​អ្នក​ប្រើប្រាស់ អតិផរណា ភាពទ្រឹង​នៃ​សេដ្ឋកិច្ចឬការ​ធ្លាក់​ចុះនៃ​សេដ្ឋកិច្ច កំណើន​សេដ្ឋកិច្ច។

៣. គោលនយោបាយ​និង​ច្បាប់​របស់​រដ្ឋាភិបាល

៤. បរិយាកាស​នយោបាយ

៥. បរិយាកាសសង្គម​និង​វប្បធម៌

៦. បរិយាកាស​បច្ចេកវិទ្យា។


អត្ថបទទាក់ទង

ទម្រង់ទីផ្សារឌីជីថល ដែលពេញនិយម ចំនួន ៨ ដែលគេតែងតែប្រើប្រាស់

Leave a Reply