ទីផ្សារ និងការប្រកួតប្រជែង​ចំនួន ៣ ដែលអ្នកគួរស្វែងយល់

ទីផ្សារ គឺជាស្ថានភាពមួយ ដែលអ្នកមានតម្រូវការ និងអ្នកផ្គត់ផ្គង់ទំនិញឬសេវាណាមួយជួបគ្នា និងមានការស្រុះស្រួលក្នុងការដោះដូរទំនិញ ឬសេវានោះក្នុងកម្រិតថ្លៃ និងបរិមាណដែលព្រមព្រៀងគ្នា។ ខាងក្រោមនេះជាទីផ្សារ និងការប្រកួតប្រជែងចំនួន ៣ ដែលអ្នកគួរស្វែងយល់៖

១. ទីផ្សារប្រកួតប្រជែងពេញលេញ

ទីផ្សារប្រកួតប្រជែងពេញលេញ គឺជាប្រភេទនៃទីផ្សារដែលក្នុងនោះទាំងអ្នកលក់ និងអ្នកទិញមានជំនឿថាគេមិនគ្រប់គ្រងលើតម្លៃទីផ្សារឡើយ។

ទីផ្សារប្រកួតប្រជែងពេញលេញ មានលក្ខណៈ៖

  • ជាទីផ្សារដែលប្រមូលផ្ដុំអ្នកទិញ និងអ្នកលក់ច្រើន
  • ជាទីផ្សារដែលផលិតផលជាប្រភេទតែមួយ ឬដូចគ្នាទាំងស្រុង
  • ជាទីផ្សារដែលផលិតករមានសេរីភាពពេញលេញក្នុងការឈានជើងចូល និងចេញ
  • ជាទីផ្សារដែលមានព័ត៌មានគ្រប់គ្រាន់ និងឥតខ្ចោះ
  • ជាទីផ្សារដែលផលិតកម្មអាចចល័តបានយ៉ាងពេញលេញ

២. ទីផ្សារប្រកួតប្រជែងមិនពេញលេញ

ទីផ្សារប្រកួប្រជែងមិនពេញលេញ គឺជាស្ថានភាពអតិថិជន និងផលិតករធ្វើការដោះដូរស្របច្បាប់ចរចារតម្លៃតាមការព្រមព្រៀគ្នា និងប្រកួតប្រជែងដោយយុត្តិធម៌មិនអាចស្ថិតនៅជានិរន្តន៍ ហើយមិនអាចពេញលេញទាំងស្រុងដែរ។

ការទប់ស្កាត់ទីផ្សារនេះ មានផលប្រយោជន៍៖

  • លើកទឹកចិត្តដល់ការហូរចូលមកនៃអ្នកវិនិយោគបរទេស និងភាពស្របច្បាប់នៃវិនិយោគិន
  • ការពារផលិតករខ្នាតតូចដែលជាសរសៃឈាមដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ
  • ការពារអតិថិជនឱ្យគេចផុតពីការកេងប្រវ័ញ្ច
  • ធានាដល់លំនឹងនៃការនាំចេញ និងចូល
  • បង្ការជាមុននូវនយោបាយគ្របដណ្ដប់សេដ្ឋកិច្ច និងភាពផ្ដាច់ការនៃអ្នកនយោបាយ សេដ្ឋីមួយចំនួន។

៣. ទីផ្សារផ្ដាច់មុខ

ភាពផ្ដាច់មុខសំដៅលើផលិតករ ឬវិនិយោគិនផលិត និងលក់ទំនិញ ព្រមទាំងសេវាកម្មធំជាងគេ និងមានតែមួយគត់នៅលើទីផ្សារ។ គេអាចផ្តាច់មុខបានលុះត្រា៖

  • ជាក្រុមហ៊ុនដែលធំជាងគេតែមួយគត់នៅលើទីផ្សារ
  • ទប់ស្កាត់មិនឱ្យទីផ្សារមានក្រុមហ៊ុនដទៃទៀត
  • ផលិតផលមានច្រើនប្រភេទ និងច្រើនបែប
  • ក្រុមហ៊ុនព្យាយាមយកចំណេញអតិបរិមាក្នុងរយៈពេលវែង
  • ការឆ្លៀតឱកាសចូលកាន់ទីផ្សារដំបូងនៅពេល ដែលរដ្ឋាភិបាលត្រូវការអ្នកវិនិយោគ
  • ការចូលកាន់ទីផ្សារដោយលក់បញ្ចុះថ្លៃ
  • ការគ្របដណ្ដប់ទៅលើទីផ្សាយពាណិជ្ជកម្ម និងការផ្ដាច់មុខលើប្រព័ន្ធព័ត៌មាន

អត្ថបទទាក់ទង

តើអ្វីទៅជាទីផ្សារ និងការកាត់ចំណែកទីផ្សារ?

Leave a Reply