កត្តាជោគជ័យចម្បងៗទាំង ៥ នៃអាជីវកម្ម

តើអ្វីខ្លះជាកត្តាជោគជ័យដែលជួយជុំរុញអោយអាជីវកម្មរបស់អ្នកទទួលបានភាពជោគជ័យ ដែលមិនមែនត្រឹមតែជាដំណោះស្រាយប្រចាំខែប៉ុណ្ណោះទេ ប៉ុន្តែអាចរក្សាភាពយូរអង្វែងដែលអាចដាក់ផ្នាល់អាជីវកម្មរបស់អ្នកបាន?

ក្នុងរយៈពេលជាង ២០ឆ្នាំ មកនេះក្នុងការពិនិត្យ និងវិភាគទៅលើសៀវភៅលក់ដាច់បំផុតក្នុងចំណោមសៀវភៅ ១០០ក្បាល ក៏ដូចជាអត្ថបទវិជ្ជាជីវៈ និងបទពិសោទន៍ដោយផ្ទាល់ជាមួយអតិថិជន ពួកយើងអាចកំណត់បានថា មានកត្តាជោកជ័យធំៗចំនួន ៥ ដែលយើងអាចប្រើវាបានក្នុងអាជីវកម្មប្រចាំថ្ងៃបានយ៉ាងមានប្រសិទ្ធិភាព ដែលសហគ្រិនមួយចំនួនបានមើលរំលង។ កត្តាទាំង ៥ នោះមានដូចជា៖

១. ផ្ដោតលើយុទ្ធសាស្ត្រ (Strategic Focus)

  • ចំពោះបុគ្គលដែលដឹកនាំក្រុមហ៊ុន ឬបុគ្គលិក ត្រូវបានប្រកាន់ភ្ជាប់នូវពាក្យសច្ចៈ ដើម្បីបង្ហាញ និងអូសទាញបុគ្គលិកឲ្យជឿជាក់ និងខិតខំប្រឹងប្រែងលើការងាររបស់គេ។
  • ត្រូវផ្ដោតលើអ្វីដែលអ្នកធ្វើបានល្អបំផុតក្នុងក្រុមហ៊ុន ឬអាជីវកម្មរបស់អ្នក ដែលមានអត្ថប្រយោជន៍ក្នុងការប្រកួតប្រជែង ដែលអាចយកឈ្នះពួកគេក្នុងទីផ្សារបាន។
  • ធ្វើគម្រោងទុកមុនសម្រាប់ថ្ងៃអនាគត ត្រូវត្រៀមទុកមុននូវថវិការ ចក្ខុវិស័យ គោលដៅ និងយុទ្ធសាស្ត្រឲ្យបានច្បាស់លាស់ ដើម្បីធ្វើការពង្រីកអាជីវកម្មនោះនៅថ្ងៃខាងមុខ។ នៅពេលដែលអ្នកឈានដល់គោលដៅដំបូងរបស់អ្នកហើយ អ្នកត្រូវកំណត់គោលដៅមួយទៀត ដូច្នេះបើអ្នកបន្តពង្រីកបន្ថែមទៀត នោះច្បាស់ជាសម្រេចបានច្រើនជាមិនខាន។

២. ធនធានមនុស្ស (People)

  • ត្រូវយកចិត្តទុកដាក់ក្នុងការជ្រឿសរើសបុគ្គលិកដោយផ្អែកលើទេពកោសល្យ
  • ផ្តល់ឱកាសដល់បុគ្គលិកដើម្បីអភិវឌ្ឍនូវជំនាញ និងចំណេះដឹងដ៏មានតម្លៃរបស់ពួកគេ
  • ផ្ដល់រង្វាន់ចំពោះអ្នកដែលធ្វើបានល្អ ដោយបុគ្គល និងជាក្រុម
  • ធ្វើការស្ទង់មតិជាប្រចាំទៅនឹងការពេញចិត្ត និងចំណុចអវិជ្ជមាន ដើម្បីធ្វើការកែលម្អ
  • សហការគ្នារវាងបុគ្គលិក និងអ្នកដឹកនាំ ដើម្បីទទួលបានការពេញចិត្តពីអតិថិជន និងទទួលបានប្រាក់ចំណេញសម្រាប់ក្រុមហ៊ុន

៣. ប្រតិបត្តិការ (Operations)

  • ធ្វើការតម្រឹម និងកែលម្អ ដើម្បីផ្តល់គុណភាពខ្ពស់ដល់អតិថិជន
  • បង្កើតបរិយាកាសមួយក្នុងក្រុមហ៊ុនដែលពោពេញទៅដោយការពន្យល់ និងបញ្ចេញមតិ ដើម្បីអោយបុគ្គលិកយល់ពីទំនួលខុសត្រូវក្នុងការបង្កើតគុណសម្បត្តិរបស់ពួកគេ
  • ត្រូវធ្វើការផ្លាស់ប្ដូរ ឬកែតម្រូវនៅពេលដែលមានបញ្ហាអ្វីមួយចៀសវាងនូវការកើតឡើងបញ្ហានោះម្ដងទៀត

៤. ការធ្វើទីផ្សារ (Marketing)

  • ត្រូវកំណត់នូវគោលដៅទីផ្សារណាដែលអាចរក្សាបាននូវអត្ថប្រយោជន៍ដល់យើង
  • ព្យាយាមតាមដានតម្រូវការរបស់អតិថិជន និងភាពពេញចិត្តរបស់ពួកគេ
  • ទាក់ទាញអតិថិជនថ្មីជាមួយគោលដៅទំនាក់ទំនងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗគ្នា
  • តាមដានគូប្រជែង និងភាពពេញនិយមនៅក្នុងទីផ្សាដើម្បីត្រៀមនឹងចេញប្រយុទ្ធ។

៥. ហិរញ្ញវត្ថុ (Finances) 

  • ការរក្សាតម្លៃទីផ្សារឲ្យនៅចំណុចជិតគ្នាជាមួយនឹងគូរប្រកួតប្រជែង ដើម្បីប្រកួតជាមួយនឹងដៃគូរផ្សេងទៀតក្នុងទីផ្សារ
  • គួរតែជ្រើសរើសបុគ្គលិកជំនាញផ្នែកគណនី ដើម្បីតាមដានរាល់ប្រាក់ចំណូល ចំណាយ និងចំណេញរបស់អាជីវកម្មរបស់អ្នក រួចរាយការណ៍យ៉ាងហោចណាស់ម្តងក្នុងមួយខែ
  • ស្វែងយល់ពីទំនិញរបស់ក្រុមហ៊ុនអ្នក ថាតើប្រភេទណាដែលទទួលប្រាក់ចំនេញច្រើន និងគួរតែបន្ត ហើយប្រភេទណាដែលទទួលបានប្រាក់ចំណេញទាប និងគួរតែកាត់បន្ថយ
  • គួរតែពន្យល់បន្ថែមទៅកាន់បុគ្គលិកឲ្យយល់ច្បាស់ពីការចាយវាយរបស់ពួកគេក្នុងក្រុមហ៊ុន បានជះឥទ្ធិពលដល់ប្រាក់ចំណេញដូចម្ដេចខ្លះ។

សរុបមក ទាំងនេះសុទ្ធសឹងតែជាចំណុចសំខាន់ៗ ចំពោះអ្នកមានអាជីវកម្ម ឬក្រុមហ៊ុនផ្ទាល់ខ្លួនដើម្បីយកទៅធ្វើជាគ្រឹះ ដើម្បីឲ្យអាជីវកម្មរបស់អ្នកមានដំណើរការបានល្អ និងមានស្ថេរភាពជាងមុន។ 

សម្រួលពី៖ LInkedin, The 5 Key Success Factors Of Business


អត្ថបទទាក់ទង 

សិក្សាចំណុចសំខាន់ៗទាំង ៥ នេះសិន មុននឹងចាប់ផ្តើមដំណើរការអាជីវកម្មរបស់អ្នក

Leave a Reply