ត្បាល់ខ្មែរ កន្លែងពិសេសសម្រាប់អាហារពេលថ្ងៃរបស់អ្នកធ្វើការ

បើអ្នកធ្វើការតាំងពីព្រឹកមក ម៉ោងបាយថ្ងៃត្រង់ ជាពេលវេលាល្អសម្រាប់បំពេញថាមពលដែលបាត់បង់ និង​ទទួលយកភាពរីករាយពីការសាកល្បងម្ហូបថ្មីៗ។ នៅភ្នំពេញ ភោជនីយដ្ឋានដែលមានតម្លៃសមរម្យ មានច្រើនណាស់ ប៉ុន្តែភោជនីយដ្ឋានដែលមានម្ហូបឆ្ងាញ់ និង​តម្លៃសមរម្យ មានមិនច្រើនទេ។

ក្នុងអត្ថបទនេះ អ្នកនឹងបានស្គាល់ភោជនីយដ្ឋានបែបខ្មែរមួយទៀត ដើម្បីធ្វើជាកន្លែងត្រៀមសម្រាប់បាយថ្ងៃត្រង់របស់អ្នក។ មិនថាមកម្នាក់ ឬមកជាក្រុមទេ ត្បាល់ខ្មែរ នឹងទទួលគ្រប់គ្នា។

ត្បាល់ខ្មែរ មានមុខម្ហូបប្រមាណជា៣០មុខ។ មិនថាអ្នករើសម្ហូបយ៉ាងណាទេ អ្នកនៅតែអាចរកបានម្ហូបជាប់ចិត្តនៅទីនេះដែរ។​ ម្ហូបដែលលក់ដាច់ជាងគេពេលបាយថ្ងៃនៅទីនេះ គឺ បុកទឹកគ្រឿង ហេតុនេះអ្នកគួរតែសាកមុនគេ ដើម្បីដឹងពីមូលហេតុដែលវាលក់ដាច់។

បុកល្ហុង ក៏ជាម្ហូបដែលអ្នកមិនគួរមើលរំលងដែរ។ ដើម្បីងាយស្រួលយល់ និងកម្រើកការឃ្លានរបស់អ្នក សូមមើលរូបខាងលើម្តងទៀតមួយភ្លែតសិនទៅ។

បើមើលមួយហើយ មិនទាន់ឃ្លាន សូមមើលខាងក្រោមនេះមួយទៀត

សម្រាប់តម្លៃវិញ គឺមិនថ្លៃដល់ថ្នាក់អ្នកចូលញ៉ាំប្តូរទឹកមុខ ពេលឃើញម៉ឺនុយនោះទេ។ តម្លៃ​ចាប់ពី​ ៧ពាន់រៀលឡើងទៅ អ្នកអាចហូបឆ្អែត ហើយត្រលប់ទៅធ្វើការវិញបានហើយ។ បើមិនឆ្អែតទេ ថែមមួយចានទៀតបាន ព្រោះនេះជាបញ្ហាក្រពះ។ បើមិនឆ្អែត មានកម្លាំងឯណាទៅធ្វើការ។

ខាងក្រោមនេះ ជាទីតាំងរបស់ត្បាល់ខ្មែរទាំង ៤សាខា។ អ្នកអាចរកសាខាដែលក្បែរកន្លែងធ្វើការរបស់អ្នក ឬរើសយកសាខាដែលឆ្ងាយជាងគេដើម្បីជិះដើរលេងពេលថ្ងៃត្រង់ក៏បាន។

បើអ្នកមិនចង់ចេញក្រៅ អ្នកអាចកម្មង់តាមសាខានីមួយៗបាន។

ត្បាល់ខ្មែរមិនបានហាមថា មិនឲ្យមកញ៉ាំពេលល្ងាចនោះទេ។ បើពេលថ្ងៃមិនបានមកដោយផ្ទាល់ ពេលល្ងាចអាចនាំក្រុមគ្រួសារ ឬមនុស្សពិសេសមកញ៉ាំជាមួយគ្នាក៏បាន។ សុភមង្គលគ្រួសារ ពេលខ្លះអាចកើតឡើងបានដោយសារតែអ្នករើសភោជនីយដ្ឋានត្រូវទៀតផង។

អោយតែមកភ្នំពេញមិនដែលភ្លេចទេម្ហូបនៅត្បាល់ខ្មែរ ឆ្ងាញ់ណាស់!

នេះជាមតិយោបល់របស់អតិថិជនរបស់ត្បាល់ខ្មែរ។ យោបល់នេះ ហាក់ដូចជាធ្វើឲ្យត្បាល់ខ្មែរក្លាយជាផ្នែកមួយនៃបទពិសោធន៍ក្នុងរាជធានីភ្នំពេញដែរ ហើយក៏ជាអ្វីដែលត្បាល់ខ្មែរ ព្យាយាមធ្វើឲ្យបានដូចគ្នា។ មុននឹងទៅដល់ចំណុចនោះ ត្បាល់ខ្មែរ សូមធ្វើខ្លួនជាចម្អែតក្រពះអ្នកទាំងអស់គ្នាសិន។

 

 

Leave a Reply