តើអ្វីទៅជាការវិភាគ SWOT ?

SWOT ​ជា​​ទ្រឹស្ដី​វិភាគ​ទៅ​លើ​ធាតុ​បួន​សំខាន់ៗ​ គឺ​ S => Strength (ចំណុច​ខ្លាំង) ​W => Weakness (ចំណុច​ខ្សោយ) O => Opportunity (ឱកាស) ​និង​មួយ​ទៀត​គឺ T => Threat (​កត្តា​គំរាម​កំហែង)។  ចំណុច​ទាំង​បួន​នេះ​ គឺ​ជា​ចំណុច​ដ៏សំខាន់​​សម្រាប់​អាជីវកម្ម​នីមួយៗ។ ​បើ​យើង​មិន​ស្គាល់​ខ្លួន​ឯង​ឱ្យ​ច្បាស់​ថា​ ខ្លាំង​ ឬ​ខ្សោយ​ប៉ុណ្ណា​ផង​ តើ​​យើង​អាច​ចាប់​យក​ឱកាស​ ឬ​គេច​ឱ្យ​ចេញ​ពី​កត្តា​គំរាម​កំហែង​ដោយ​វិធី​ណា​បាន។ ​ក្នុង​អាជីវកម្ម​ជាក់​ស្ដែង​ មាន​បញ្ហា​ជាច្រើន​ ដែល​ត្រូវ​ដោះស្រាយ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​អាជីវកម្ម​អាច​បោះ​ជំហ៊ាន​ទៅ​មុខ។

SWOT គឺ​ជា​អក្សរ​កាត់ជាភាសា​អង់គ្លេស​មក​ពី​ពាក្យ៖​

  • S​ = Strengths ភាពខ្លាំង ៖ បុគ្គលិក​លក្ខណៈ​នៃ​អាជីវកម្ម​ដែល​ផ្តល់​ផល​ល្អ​ដល់​អ្វី​ៗផ្សេងទៀត។
    • ទន់បញ្ញា
    • ភាព​ស្មោះត្រង់​និង​ការតាំងចិត្ត​របស់បុគ្គលិក
    • ការ​អនុវត្ត​ការងារ​បាន​ល្អ
    • និយោជិក​ដែល​មាន​គំនិត​បង្កើតនិង​មាន​ភាព​បត់បែន
  • W = Weaknesses ភាពខ្សោយ​ ៖ បុគ្គលិក​លក្ខណៈ​នៃ​អាជីវកម្ម​ដែល​ផ្តល់​ផលមិន​​ល្អពាក់​ព័ន្ធ​ទៅកត្តា​ផ្សេងទៀត។​ វា​ជា​ចំណុច​ដែល​អាជីវកម្ម​ត្រូវ​ពង្រឹង។
    • បុគ្គលិក​ខ្វះ​ខាត​ជំនាញ
    • ការអនុវត្តន៍ការ​គ្រប់គ្រង​ដែល​ហួសសម័យ និងភាព​ខ្វះ​ចន្លោះ​នៃ​ភាព​ជាអ្នក​ដឹកនាំ​
  • O​​ = Opportunities ឱកាស ៖ ជា​ធាតុ​នៅ​ក្នុង​បរិ​ស្ថាន​ដែល​អាជីវកម្ម​អាច​ទាញ​យក​ផល​ប្រយោជន៍​ពី​វា
    • ស្ថានភាព​ទីផ្សារ
    • ទីផ្សារ​ដែល​អ្នក​មិ​នទាន់​បាន​តាំងនៅ
    • ការ​បង្កើនប្រព័ន្ធ​បច្ចេកវិទ្យា
    • ការពង្រីកជាសកល
  • T= Threats ការគម្រាមកំហែង ៖ ជា​ធាតុ​នៅ​ក្នុង​បរិ​ស្ថាននាំឲ្យ​​អាជីវកម្មកើត​មាន​បញ្ហា​ឬ​វិបត្តិ
    • អណត្តិនិង​ការរឹត​បន្តឹង​ផ្នែក​ច្បាប់ទៅលើ​អាជីវកម្ម
    • ភាពខ្វះ​ខាតទេពកោសល្យ
    • ភាព​មិន​នឹងនរ​នៃ​សេដ្ឋកិច្ច
    • ដៃគូ​ប្រកួត​ប្រជែង

ចំពោះ​ភាព​ខ្លាំង​និង​ភាព​ខ្សោយ ​គឺ​ជា​កត្តា​ដែល​កើត​មាន​នៅក្នុង​ក្រុមហ៊ុន។ រីឯ​ឱកាស​​និង​ការ​គម្រាម​កំហែង​ជា​កត្តា​ខាង​ក្រៅ។​ ការ​ដែល​អ្នក​អាច​កត់​ចំណាំ​ទៅលើ SWOT ​គឺ​មាន​ប្រយោជន៍​ដល់​ការធ្វើ​ផែនការ​អាជីវកម្ម​របស់អ្នក​​នៅជំហាន​បន្ទាប់។ ក្រោយ​ពី​ដឹង​ថា SWOT ​មាន​អ្វី​ខ្លះ​ហើយ​អ្នក​ត្រូវ​រៀន​ពី​ការ​វិភាគទៅលើ​វា។ ដើម្បី​វិភាគ SWOT អ្នកអាចធ្វើ​បាន​២របៀប ៖

របៀបទី១ ៖វិភាគ​ពី​កត្តា​នីមួយៗ

Strengths :

  • ចំណុច​ដែល​អ្នក​អាច​ធ្វើបាន​ប្រសើរ​ជាងអ្នក​ផ្សេងឬអ្វី​ដែល​អ្នក​មាន​ហើយ​ដៃ​គូ​ប្រកួត​ប្រជែង​អ្នក​គ្មាន
  • គុណសម្បត្តិ​ដែល​ក្រុមហ៊ុន​អ្នក​មាន
  • ចំនួន​អតិថិជនគោលដៅ
  • ថ្លៃ​ដើម​ទាប​ជាងគេដែលអ្នក​អាចដាក់ទៅបាន

Weaknesses :

  • ​ចំណុច​ដែល​អ្នក​អាច​អភិវឌ្ឍ​
  • ​ចំណុចគួរ​ចៀសវាង
  • កត្តា​ដែល​នាំឲ្យ​ការលក់​របស់អ្នក​ថយចុះ

Opportunities :

  • ព្រឹត្តិការណ៍ក្នុង​តំបន់
  • ឱកាស​ល្អៗ​ដែល​អ្នក​បាន​ដៅទុក
  • ទំនោរ​មួយ​ចំនួន​របស់អតិថិជន​ដែល​អ្នកធ្លាប់​ដឹង
  • ការ​ផ្លាស់​ប្តូរដូច​ជា​បច្ចេកវិទ្យា គោលនយោបាយ​របស់​រាជរដ្ឋាភិបាលទាក់ទង​នឹង​អាជីវកម្ម​របស់អ្នក បែបបទ​នៃ​ការ​រស់នៅជាដើម

Threats :

  • ឧបសគ្គ​ដែល​អ្នក​ជួបប្រទះ
  • សកម្មភាព​របស់ដៃគូ​ប្រកួតប្រជែង​របស់អ្នក
  • គុណភាព​ផលិតផល​ឬ​សេវាកម្ម​របស់អ្នក
  • បំណុលរបស់អាជីវកម្ម​អ្នក

របៀបទី២ ៖ វិភាគចំណុច​ដែល​មានឥទ្ធិពល​លើ​​ SWOT

១. កត្តា​ដែល​មានឥទ្ធិពល​ទៅលើ​ Strengths and Weaknesses

  • ដើមទុន ៖ ហិរញ្ញវត្ថុ បុគ្គលិក និង​ឧបករណ៍​ប្រើប្រាស់
  • រចនា​សម្ព័ន្ធ​ច្បាស់លាស់
  • វប្បធម៌នៅក្នុង​ក្រុមហ៊ុនដូចជា​ចេះ​សហការ យកចិត្តទុក​ដាក់ចំពោះ​អតិថិជន មាន​បទដ្ឋាន​ត្រឹមត្រូវ​ ស្លៀកពាក់តាម​ឯកសណ្ឋានជាដើម

២. កត្តា​ដែល​មានឥទ្ធិពលលើ Opportunities and Threats

  • សេដ្ឋកិច្ច​ ៖ ឡើង ឬចុះ អតិផរណា​ ភាពគ្មាន​ការងារធ្វើ​ ចំនួន​ និងតម្លៃ​កម្លាំង​ពលកម្ម​
  • សង្គម ៖ ត្រូវនឹង​ផលិតផលដែរទេ
  • នយោបាយមាន​ស្ថិរភាពឬយ៉ាងណា
  • បច្ចេកវិទ្យាមានការផ្លាស់ប្តូរ
  • បរិស្ថានដូចជា​ការប្រើប្រាស់ថង់​​ប្លាស្ទិកជាដើម។

ខាងលើនេះ​ជា​​ឧទាហរណ៍​មួយ​ចំនួន​អំពី​ចំណុច​ខ្លាំង ចំណុច​ខ្សោយ​ ឱកាស​ និង​កត្តា​គំរាម​កំហែងខ្លឹមសារ​លម្អិត​នៃ​ចំណុច​នីមួយៗ៖ ចំណុច​ខ្លាំង​ និង​ចំណុច​ខ្សោយ​ គឺ​ស្ថិត​នៅ​ក្នុង​ចង្កោម​​នៃ​​កត្តា​ផ្ទៃ​ក្នុង​របស់​ក្រុមហ៊ុន។ ​មាន​ន័យ​ថា​ ​ក្រុមហ៊ុន​មាន​ចំណុច​ខ្លាំង​ ឬ​ខ្សោយ​​ដែល​ ​​​ចំណុច​ទាំង​ពីរ​នេះ​ គឺ​កើត​ឡើង​​ពី​ក្រុមហ៊ុន​ខ្លួន​ឯង។ 

Leave a Reply