ហេតុអ្វីបុគ្គលិកដែលធ្វើការនៅក្រុមហ៊ុន អាលីបាបា របស់ ជេក ម៉ា មិនមាននរណាម្នាក់ចង់ផ្លាស់ប្ដូរកន្លែងការងារ ឬរកការងារថ្មី?

ជេក ម៉ា (Jack Ma) រកបានឈ្មោះ អាលីបាបា (Alibaba) ពីក្នុងរឿងមួយដែលមានចំណងជើងថា “អាលីបាបា និងចោរទាំង៤០នាក់” ។ គាត់បានដើរសួរគេអស់ជាច្រើននាក់ ហើយបានរកឃើញថា នរណាៗក៏ស្គាល់រឿងនេះដែរ ដូច្នេះហើយទើបគាត់សម្រេចយកឈ្មោះដ៏ពេញនិយមមួយនេះមកធ្វើជាឈ្មោះក្រុមហ៊ុនរបស់គាត់តែម្ដង។ ប៉ុន្តែ ដោយចៃដន្យ Domain Website ឈ្មោះ alibaba.com ត្រូវបានបុរសម្នាក់នៅប្រទេសកាណាដាទិញយករួចទៅហើយ តែបុរសម្នាក់នោះក៏ព្រមលក់ឲ្យគាត់ក្នុងតម្លៃ ៤,០០០ដុល្លារ

ជេក ម៉ា គ្រប់គ្រង និងដឹកនាំ អាលីបាបា ដោយការយកចិត្តទុកដាក់ខ្ពស់ចំពោះបុគ្គលិករបស់គាត់ ហើយរបៀបដឹកនាំរបស់គាត់ គឺផ្តោតទៅលើការជម្រុញលើកទឹកចិត្ត និងរក្សាភក្តីភាពរបស់បុគ្គលិក។ ជាលទ្ធផលបុគ្គលិករបស់ អាលីបាបា រាប់សិបនាក់ដែលធ្វើការក្នុងក្រុមហ៊ុនជាច្រើនឆ្នាំហើយ គ្មានគម្រោងចង់ទៅកន្លែងផ្សេងនោះទេ។

បុគ្គលិករបស់ អាលីបាបា ពេញចិត្តនឹងបរិយាកាសការងាររបស់ពួកគេ ដោយម្នាក់ៗមានការិយាល័យរៀងៗខ្លួន ដែល ជេក ម៉ា មើលឃើញថាវាជាការដូរដែលស័ក្ដសមបំផុតដែលគាត់ផ្តល់ឲ្យក្រុមការងារ។ អាគារប្រមាណជា ២.៦ហ្វីតការ៉េ ជាមួយនឹងបន្ទប់ហាត់ប្រាណ ហាងកាហ្វេ អាហារដ្ឋានលក់ម្ហូបគ្មានជាតិគីមី បឹងសប្បនិម្មិតដ៏ធំមហិមាព្រមទាំងកង់ ដែលអាចយកជិះជុំវិញបានដោយសេរី ធ្វើឲ្យបុគ្គលិកម្នាក់ៗសប្បាយចិត្តនឹងធ្វើការ និងយកចិត្តទុកដាក់សម្រេចគោលដៅ។

ទីធ្លាសម្រាប់កម្សាន្តនេះ មិនធ្វើឡើងដើម្បីទាញផលប្រយោជន៍ពីបុគ្គលិកនោះទេ ថែមទាំងពេលដែលមានបុគ្គលិកណាម្នាក់ត្រូវការលុយ ដើម្បីទិញឡាន ឬផ្ទះ ពួកគេអាចខ្ចីលុយពីក្រុមហ៊ុនក្នុងអត្រាការប្រាក់ទាបរហូតដល់ ៥០,០០០ ដុល្លារ ថែមទៀតផង។

អ្វីដែល ជេក ម៉ា ចង់បានមកវិញ គឺបុគ្គលិកដែលមានការប្តេជ្ញាចិត្ត និងស្មោះត្រង់ ដែលមានឆន្ទៈក្នុងការធ្វើការច្រើនម៉ោង ដើម្បីឲ្យ អាលីបាបា ជោគជ័យឥតឈប់ឈរ។

ដកស្រង់ពីសៀវភៅ៖ អាលីបាបា (Alibaba: The House That Jack Ma Build)


អត្ថបទទាក់ទង

បង្កើនគុណតម្លៃធនធានមនុស្សនៅក្នុងអង្គភាពរបស់អ្នក ជាមួយគោលការណ៍ណែនាំសំខាន់ៗ ចំនួន ៥ នេះ

Leave a Reply

Your email address will not be published. Required fields are marked *