តើសវនកម្ម (​Audit​) គឺជាអ្វី?

​សវនកម្ម​ (​Audit​) ​សំដៅ​ដល់​ការស្រាវជ្រាវ​ ​ស៊ើប​អង្កេត​ ​ពិនិត្យ​ផ្ទៀងផ្ទាត់​ទៅលើ​ពី​ដំណើរការ​ប្រព័ន្ធ​ ​គុណភាព​ ​ដើម្បី​ឆ្លើយតបនឹង​តម្រូវ​ការ​ស្តង់​ដារ​ណាមួយ​ដែលគេ​ចង់បាន​។​ ​វាគឺជាសកម្មភាពផ្ទៀងផ្ទាត់នៅនឹងកន្លែងដូចជា ការត្រួតពិនិត្យ ឬការពិនិត្យដំណើរការ ឬប្រព័ន្ធគុណភាព ដើម្បីធានានូវការអនុលោមទៅតាមតម្រូវការ។ ការធ្វើសវនកម្មមួយអាចអនុវត្តទៅអង្គការទាំងមូល ឬអាចមានលក្ខណៈជាក់លាក់ចំពោះដំណើរការដំណើរការ ឬជំហានផលិត។ ក្រៅពី​នេះ​ ​សវនកម្ម​ ​ក៏​អាច​​​យកទៅ​ប្រើប្រាស់​ក្នុង​ការងារ​ប្រចាំថ្ងៃ​បាន​ដូចគ្នា​​ដូចជា​ ​សវនកម្ម​លើ​សកម្មភាព​ការងារ​ ​សវនកម្ម​លើ​ផលិតផល​ ​សវនកម្ម​ពី​ហា​និ​ភ័យ​របស់​ក្រុមហ៊ុន​ជាដើម​។​

ដូចដែលបានកំណត់ក្នុងប្រព័ន្ធគ្រប់គ្រងសវនកម្ម ISO 19011: 2011 គឺជាសវនកម្មដែលមានលក្ខណៈជាប្រព័ន្ធឯករាជ្យ និងឯកភាពសម្រាប់ទទួលបានភស្តុតាងសវនកម្ម (កំណត់ត្រាការពិត ឬព័ត៌មានផ្សេងទៀតដែលពាក់ព័ន្ធនិងផ្ទៀងផ្ទាត់) និងវាយតម្លៃវាដោយមានគោលបំណង ដើម្បីកំណត់វិសាលភាពដែលលក្ខណៈវិនិច្ឆ័យសវនកម្ម (សំណុំគោលនយោបាយនីតិវិធីឬតម្រូវការ) ត្រូវបានបំពេញ។ វិធីសាស្ត្រសវនកម្មជាច្រើន អាចត្រូវបានប្រើដើម្បីសម្រេចគោលបំណងសវនកម្ម។

​តាមពិត​ទៅ​ ​សវនកម្ម​ ​អាច​ធ្វើឡើង​បាន​គ្រប់​ស្ថាប័ន​ ​និង​ក្រុមហ៊ុន​ទាំងអស់​ ​ប៉ុន្តែ​ជាទូទៅ​ ​នៅ​ក្រុមហ៊ុន​ ​ឬ​ស្ថាប័ន​នៅពេលដែល​ឮ​ពាក្យ​ថា​សវនកម្ម​ (​Audit​) ​គេ​តែងតែ​គិតទៅ​ដល់​ការស្រាវជ្រាវ​ ​ស៊ើប​ អង្កេត​អំពី​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​។​ ​បើសិនជា​និយាយ​ឲ្យ​ងាយ​យល់​ ​វា​ការ​ផ្ទៀង​ ​ផ្ទាត់​ពិនិត្យ​ពី​ភាព​ត្រឹមត្រូវ​នៃ​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ស្ថាប័ន​ឬ​អង្គភាព​មួយ​ធ្វើឡើង​ដោយ​សវ​នក​រ​។​ ​សវនកម្ម​មាន​ច្រើន​ប្រភេទ​ ​ក្រៅពី​សវនកម្ម​របាយការណ៍​ហិរញ្ញវត្ថុ​ (​Financial​ ​Audit​) ​ក្នុង​ក្រុមហ៊ុន​ ​សវនកម្ម​ក៏មាន​ប្រភេទ​ផ្សេងៗ​ដូចជា​សវនកម្ម​ពន្ធ​ដា​ (​Tax​ ​Audit​)​ ជាដើម​។​

សវនកម្ម​របាយការណ៍​ហិរញ្ញវត្ថុ​ (​Financial​ ​Audit​) ​គឺជា​ការ​សវនកម្ម​ដែល​ផ្តោត​ទៅ​លើ​​ការពិនិត្យ​របាយការណ៍​ដែល​កត់ត្រា​ដោយ​គណនេយ្យករ​នៅ​ក្នុង​ក្រុមហ៊ុន​ ​ថា​តើ​បាន​កត់ត្រា​ ​ព័ត៌មាន​ត្រឹមត្រូវ​ ​និង​គោរព​ទៅតាម​ស្តង់​ដារ​គណនេយ្យ​ ​ឬ​ច្បាប់​ដែល​បាន​កំណត់​ឬទេ​។​ ​ក្រោយ​ធ្វើ​សវនកម្ម​រូ​ច​ ​សវ​នក​រ​នឹង​សរសេរ​ពី​ការយល់​ឃើញ​ (Auditor​’s ​Opinion​) ​អំពី​របាយការណ៍​ទាំងនោះ​ ​បញ្ជូន​ទៅកាន់​ក្រុមហ៊ុន​វិញ​។​

សវនកម្ម​នេះ​ត្រូវ​បាន​បែងចែក​ ​ជា​ ​២​ប្រភេទ​ ​គឺ​៖​

  • សវនកម្ម​ខាងក្នុង​ (​Internal Audit​) ​៖​ ​ធ្វើឡើង​ដោយ​បុគ្គលិក​ផ្នែក​សវនកម្ម​ដែល​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​ឬ​ស្ថាប័ន​ហើយ​មាន​តួនាទី​ត្រូវ​ពិនិត្យ​ភាព​ត្រឹមត្រូវ​ ​នៃ​របាយការណ៍​ ​រួច​បញ្ជូន​ ​ទៅកាន់​អ្នកគ្រប់គ្រង​ ​ឬ​ក្រុមប្រឹក្សា​ភិ​បាល​ (​Board of Directors​) ​ដោយ​ផ្ទាល់​
  • សវនកម្ម​ខាងក្រៅ​ (​External Audit​) ​៖​ ​គឺ​ការ​ធ្វើសកម្មភាព​ត្រួតពិនិត្យ​ដោយ​កា​រជួល​ក្រុម​អ្នកជំនាញ​សវនកម្ម​ឯករាជ្យ​មិន​ស្ថិតនៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​។​ ​សវនកម្ម​ខាងក្រៅ​អាច​មាន​ភាព​សុ​ក្រិត្យ​ជាង​សវនកម្ម​ខាងក្នុង​ ​ដោយសារតែ​ការ​ធ្វើ​សវកម្ម​ខាងក្រៅ​គោរព​ទៅតាម​ស្តង់​ដារ​ដែល​បាន​ចែង​ច្បាស់លាស់​ ​ហើយ​សវ​នក​រ​ជា​ ​អ្នក​ដែល​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​នៃ​បុគ្គល​ណាមួយ​នៅ​ក្នុង​ក្រុមហ៊ុន​។​

​បើ​យើង​ក្រឡេក​មក​ក្នុង​ប្រទេស​កម្ពុជា​យើង​វិញ​ ​យើង​មុខជា​ឧ​ស្សាហ៍​ឮ​សវនកម្ម​ពន្ធដារ​ហើយ​ ​ដែល​សវនកម្ម​ពន្ធដារ​ (​Tax​ ​Audit​) ​នេះ​សំដៅ​ទៅលើ​សវនកម្ម​ដែល​ផ្តោត​ទៅលើ​អ្នកជាប់ពន្ធ​ទាំងឡាយ​ ​ដែល​ធ្វើឡើង​ដោយ​មន្ត្រី​ពន្ធដារ​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ​។​ ​សវនកម្ម​ពន្ធដារ​ ពិនិត្យ​ទៅលើ​​បញ្ជី​គណនេយ្យ​ ​របាយការណ៍​ហិរញ្ញវត្ថុ​ ​និង​ឯកសារ​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​នឹង​អាជីវកម្ម​របស់​អ្នកជាប់ពន្ធ​ ​ដើម្បី​បញ្ជាក់​ថា​អាជីវកម្ម​បាន​បង់ពន្ធ​ទៅតាម​ចំនួន​ត្រឹមត្រូវ​។

​យើង​ឃើញ​ថា​ ​ក្នុង​ស្ថាប័ន​ ​ឬ​ក្រុមហ៊ុន​នីមួយៗ​ចាំបាច់​ណាស់​ដែល​គួរតែ​ធ្វើ​សវនកម្ម​ ​ព្រោះ​សវនកម្ម​នេះ​នឹង​ជួយ​ឱ្យ​ក្រុមហ៊ុន​មាន​ភាព​រីក​ចម្រើន​ ​និង​ប្រសើរ​ឡើង​ ​ទាំង​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ផ្នែក​ផ្សេងៗ​ទៀត​នៅ​ក្នុង​ស្ថាប័ន​។


អត្ថបទទាក់ទង

រឿងអាស្រូវក្លែងបន្លំក្នុងវិស័យសវនកម្មដែល Big 4 តែងក្រើនរំឭកដល់បុគ្គលិកខ្លួន

 

Leave a Reply

Your email address will not be published. Required fields are marked *