តើអ្នកត្រូវដឹងអ្វីខ្លះពីការប្រកួតប្រជែង?

ការប្រកួតប្រជែង ក្នុងន័យសេដ្ឋកិច្ច គឺជាការប្រកួតប្រជែងគ្នាក្នុងការស្វែងរកទីផ្សារ វត្ថុធាតុដើម ឱកាសសម្រាប់ការបណ្តាក់ទុន ឬការរកប្រាក់ចំណេញឱ្យបានច្រើនជាអតិបរមា។ នៅក្នុងទីផ្សារសេរីសព្វថ្ងៃ មានក្រុមហ៊ុនជាច្រើន កំពុងតែមានការប្រកួតប្រជែងលើវិស័យផ្សេងៗ ដូចជា ឧស្សាហកម្មរថយន្ត ឧស្សាហកម្មអេឡិចត្រូនិច និងឧស្សាហកម្មសម្លៀកបំពាក់ជាដើម។ ការធ្វើបែបនេះ គឺដើម្បីប្រមូលអតិថិជន។ ទោះជាមិនចង់ធ្វើការប្រកួតប្រជែង ក៏ក្រុមហ៊ុនត្រូវពង្រឹងជំហរឱ្យជាប់ ដើម្បីទប់ទល់នៅក្នុងវិស័យឧស្សាហកម្មនេះផងដែរ។ 

១. សារៈសំខាន់នៃការស្គាល់ដៃគូប្រកួតប្រជែង

នៅពេលដែលអ្នកបានស្គាល់ច្បាស់ពីដៃគូប្រកួតប្រជែង នោះអ្នកនឹងអាច៖

 • កំណត់តម្លៃប្រកួតប្រជែងរបស់អ្នកនិងជួយអ្នកក្នុងការឆ្លើយតបទៅនឹងយុទ្ធនាការទីផ្សារគូប្រកួតប្រជែងជាមួយនឹងគំនិតផ្តួចផ្តើមផ្ទាល់ខ្លួន
 • បង្កើតយុទ្ធសាស្រ្តទីផ្សារដែលទាញយកអត្ថប្រយោជន៍ពីចំណុចខ្សោយរបស់ដៃគូប្រកួតប្រជែងរបស់អ្នកនិងធ្វើឱ្យអាជីវកម្មរបស់អ្នកកាន់តែប្រសើរឡើង
 • វាយតម្លៃការគំរាមកំហែងណាមួយដែលអាចបង្កឡើង
 • មានភាពប្រាកដនិយមអំពីរបៀបដែលអ្នកអាចជោគជ័យនៅក្នុងអាជីវកម្ម
 • កំណត់គោលដៅក្នុងការខិតខំប្រឹងប្រែងរបស់អ្នកនៅលើទីផ្សារ ដើម្បីធ្វើឱ្យទីផ្សារកាន់តែប្រសើរ និងបង្កើនប្រសិទ្ធផលនៃការលក់

២. អ្វីដែលអ្នកត្រូវដឹងអំពីដៃគូប្រកួតប្រជែង

 • ផលិតផល ឬសេវាកម្មដែលពួកគេផ្ដល់ជូនអតិថិជន
 • របៀបដែលពួកគេធ្វើទីផ្សារទៅកាន់អតិថិជន
 • តម្លៃដែលពួកគេបានកំណត់
 • របៀបដែលពួកគេចែកចាយ និងដឹកជញ្ជូន
 • ម៉ាកយីហោ និងការរចនានូវគុណតម្លៃរបស់ពួកគេ
 • ឧបករណ៍ដែលពួកគេប្រើ ដើម្បីបង្កើនចំនួនអតិថិជនដ៏ស្មោះត្រង់ និងអ្វីដែលពួកគេផ្តល់ជូននូវសេវាកម្មបម្រុងទុកនានា
 • ភាពច្នៃប្រឌិតថ្មីៗរបស់ពួកគេ
 • ប្រភេទបណ្ដាញសង្គមដែលពួកគេមានសកម្មច្រើន
 • ចំនួនបុគ្គលិករបស់ពួកគេ និងបុគ្គលិកទាំងនោះមានចំណុចលេចធ្លោរខ្លាំងលើអ្វី
 • នរណាជាម្ចាស់ក្រុមហ៊ុន និងសង្ខេមពីប្រវត្តិរូបរបស់គេ
 • ស្គាល់ពីទស្សនវិស័យ និងបេសកកម្មរបស់ពួកគេ
 • របៀបដោះស្រាយបញ្ហាដល់អតិថិជន

៣. របៀបស្គាល់ច្បាស់ពីដៃគូប្រកួតប្រជែង

 • រៀបបញ្ជីអាជីវកម្មក្នុងស្រុកនៅក្នុងវិស័យរបស់អ្នក
 • ស្វែងរកតាមអ៊ីនធឺណេតសម្រាប់ផលិតផលឬសេវាកម្មស្រដៀងគ្នា
 • ព័ត៌មានដែលផ្តល់ដោយអតិថិជន (សួរអតិថិជន)
 • ស្វែងរកផលិតផលដែលមានប៉ាតង់ស្រាប់ដែលស្រដៀងនឹងរបស់អ្នក
 • ស្វែងរកតាមរយៈអ្នកផ្គត់ផ្គង់របស់អ្នក
 • ធ្វើការស្ទង់មតិយោបល់នានាតាមប្រព័ន្ធអនឡាញ
 • កត់ចំណាំដៃគូប្រកួតប្រជែង
 • រៀបកម្រងសំណួរ ដើម្បីឈ្វេងយល់ពីដៃគូប្រកួតប្រជែង
 • សិក្សាស្រាវជ្រាវលម្អិតអំពីយុទ្ធសាស្រ្តទីផ្សារ ការកំណត់តម្លៃ ការរៀបចំផលិតផល ការផ្ដល់សេវាកម្ម និងផ្សេងៗទៀត ដោយប្រើយុទ្ធសាស្រ្តវិភាគ SWOT (S=Strengths ស្គាល់ពីចំណុចខ្លាំងរបស់គេ W=Weaknesses ស្គាល់ពីចំណុចខ្សោយរបស់គេ O=Opportunities ស្គាល់ពីឱកាសនានាដែលពួកគេនឹងអាចបង្កើតឱ្យមាន និង T= Threats ស្គាល់ពីអ្វីដែលនឹងមកគំរាមគំហែងដល់អាជីវកម្មរបស់ពួកគេ)។

សរុបមក ការប្រកួតប្រជែង មានសារសំខាន់ខ្លាំងណាស់សម្រាប់អង្គភាព ហើយអ្វីដែលក្រុមហ៊ុនត្រូវមានជាចាំបាច់នោះ គឺយុទ្ធសាស្ត្រប្រកួតប្រជែង ដើម្បីយកប្រៀបលើគូប្រកួតរបស់ខ្លួន។


អត្ថបទទាក់ទង

សារៈសំខាន់នៃការស្រាវជ្រាវទីផ្សារ សម្រាប់ការធ្វើសេចក្តីសម្រេចចិត្តជាយុទ្ធសាស្ត្រ

Leave a Reply

Your email address will not be published. Required fields are marked *