តើការរកស៊ីចូលហ៊ុនគ្នាមានគុណសម្បិត្ត និងគុណវិត្តអ្វីខ្លះ?

អាជីវកម្ម (ច្បាប់) សកម្មភាពសេដ្ឋកិច្ចរបស់បុគ្គល ដែលមានគោលបំណងទាញយកប្រាក់ចំណូលអំពីផលិតកម្ម និងការផលិត និងលក់ទំនិញការផ្គត់ផ្គង់សេវា ភតិសន្យា ឬលក់ទ្រព្យសម្បត្តិឬសកម្មភាពផ្សេងទៀត។

អាជីវកម្ម គឺជាប្រព័ន្ធដែលមានលក្ខណៈជាស្ថាប័ន ឬជាប្រព័ន្ធសេដ្ឋកិច្ចមួយដែលទំនិញ និងសេវាកម្មត្រូវបានជួញដូរ។ ការជួញដូរនោះ អាចជាទម្រង់នៃការផ្លាស់ប្តូរទំនិញគ្នាទៅវិញទៅមក ឬជាការលក់ដូរជាទម្រង់សាច់ប្រាក់។ គ្រប់អាជីវកម្មទាំងអស់ គឺតម្រូវអោយមានការដាក់វិនិយោគទុន ហើយត្រូវតែមានអតិថិជនគ្រប់គ្រាន់ ដើម្បីឲ្យទំនិញដែលផលិតបានអាចលក់ចេញបាន ដើម្បីរកប្រាកចំណូលបាន។ អាជីវកម្ម អាចមានទម្រង់ជាលក្ខណៈឯកជន ជាលក្ខណៈមិនរកប្រាក់ចំណេញ ឬជាលក្ខណៈដែលគ្រប់គ្រងដោយរដ្ឋ។​

តើអ្នកចង់ធ្វើអាជីវកម្មដែរឬទេ? តើអ្នកចង់បង្កើតអាជីវកម្មមួយដែលមានភាពរឹងមាំដែរឬទេ? តើអ្នកចង់ទទួលបានផលចំណេញច្រើនពីការធ្វើអាជីវកម្មដែរឬទេ? ការធ្វើអាជីវកម្ម ចាំបាច់ត្រូវតែមានដៃគូសហការ ឬ វិនិយោគិន ដើម្បីវិនិយោគចូលហ៊ុនផ្តល់ដើមទុនក្នុងការបង្កើត ពង្រីកក្រុមហ៊ុនឲ្យកាន់តែធំ និងមានភាពរឹងមាំ។ ម្យ៉ាងទៀត វាក៏ជាឱកាសកាត់បន្ថយសម្ពាធពេលបរាជ័យមួយផ្នែកផងដែរ ព្រោះការរកស៊ីមិនមែនសុទ្ធតែចំណេញ និងជោគជ័យរហូតនោះទេ តែត្រូវចាំថា ខាត ឬ ចំណេញ គឺជាដំណើរការវិវត្តន៍នៃជំនួញដែលអ្នកត្រូវឆ្លងកាត់នឹងទទួលយកវាដោយក្តីរីករាយ។

គុណសម្បិត្ត

  • ទទួលបានធនធានច្រើន៖ ទាក់ទងនឹងធនធានថវិការ សម្ភារៈនិងធនធានមនុស្សរួមទាំងគំនិត​ បញ្ញា(បណ្ដាញរបស់សមាជិកភាគហ៊ុន)ថែមទៀតផង។
  • បន្ទាប់ពីបើកក្រុមហ៊ុន ឬអង្គភាពរួចហើយ៖ នៅពេលដែលសមាជិកភាគហ៊ុនមានបណ្ដាញគាត់អាចជួយផ្សព្វផ្សាយលក់បានបន្ថែមទីនេះទៅទៀត(រួមទាំងបណ្ដាញខាងក្នុង និងខាងក្រៅ)របស់សមាជិកភាគហ៊ុន។

គុណវិត្ត

  • សមាជិកហ៊ុនមានគំនិត និងទស្សនៈច្រើនមិនដូចគ្នាពិបាកក្នុងការពិភាក្សា។
  • នៅពេលដែលចង់ធ្វើអ្វីមួយ កាលណាច្រើនគ្នាត្រូវការសម្រេចចិត្តច្រើនផងដែរ។ ពេលខ្លះពេលវេលា នឹងទីកន្លែងមិនសមស្របចំណែកឯងអ្នកពេលខ្លះគំនិតដែលពួកយើងគិតចេញាថាយកទៅអនុវត្តន៌បែជាគេអនុវត្តន៌មុនបាត់ទៅហើយ ហេតុដូចនេះទើបធ្វើឱ្យមានភាពយឺតយ៉ាវជាងគេ។
  • ផ្ទៃក្នុង (ជម្លោះផ្ទៃក្នុងកើតឡើង)៖ នៅពេលអនុវត្តន៌ដោយការមិនពេលចិត្ត​ មិនយល់អំពីគោលដៅ។ អ្វីដែលសំខាន់គឺស្ថិតទៅលើអ្នកផ្ដួចផ្ដើមគំនិតត្រូវ (បង្វឹក អប់រំបង្រៀន ព្រឹក្សាឱ្យគាត់បានយល់ និងទិសដៅអំពីផែនការក្រុមហ៊ុន) រួមគ្នា។

ហេតុអ្វីបានជាការនិយាយក្នុងក្រុមមិនចុះសម្រុងគ្នា? ហើយធ្វើយ៉ាងណាដើម្បីបង្ការកុំឱ្យសមាជិកក្រុមឈ្លោះគ្នានៅពេលដែលចង់បញ្ចេញមតិផ្ទាល់ខ្លួន?

ការនិយាយក្នុងក្រុមមិនចុះសម្រុងគ្នា គឺទំនាស់ផ្ទៃក្នុង (គិតតែផលប្រយោជន៏សម្រាប់ខ្លួនម្នាក់ៗ)។ បើកាលណាអត់មានការជជែកគ្នាច្បាស់លាស់ ដោយខិតខំតែម្នាក់ៗឯងមិនធ្វើជាក្រុម។​ នោះបានធ្វើឱ្យមិនមានភាពមិនស្មើគ្នាយ៉ាងប្រាកដ ដោយអ្នកខ្លះទៀតចាំតែទទួលផល ហើយជាន់កែង (សួរនាំដេញដោល មិនចូលរួមប្រឹងប្រែង) ខ្វែងគំនិតគ្នា អត់ជួយគ្នា កាន់តែធ្វើឱ្យមានការពិបាក បន្ថែមពីនោះការអនុវត្តន៌ក៏មិនទទួលបានជោគជ័យដែរ។

ដើម្បីបង្ការកុំឱ្យសមាជិកក្រុមទាស់សម្ដីរគ្នានៅពេលជជែកអំពីការបញ្ចេញមតិអ្វីមួយ តើសមាជិកក្រុមត្រូវធ្វើដូចម្ដេចខ្លះ?

ដើម្បីបង្ការកុំឱ្យសមាជិកក្រុមមានការទាស់សម្ដីរគ្នានៅពេលដែលចង់បញ្ចេញមតិនោះ គឺអាស្រ័យអ្នកផ្ដួចផ្ដើមអាជីវកម្មដំបូង នៅពេលដែលសមាជិកភាគហ៊ុនបានយល់អំពីគំនិតនៃអាជីវកម្មច្បាស់លាស់ហើយនោះ។ ការអនុវត្តន៌ទៅតាមផែនការអាជីវកម្ម រឹតតែរលូនប្រកបដោយប្រសិទ្ធភាពខ្ពស់។ តែផ្ទុយទៅវិញ បើសមាជិកក្រុមមិនយល់អំពីតួនាទី និងតម្រូវការ ហើយការបញ្ចេញគំនិតមិនស៊ីសង្វាក់គ្នា វានឹងកាន់តែធ្វើឲ្យទំនាស់ក្នុងក្រុមកាន់តែខ្លាំងឡើង។ ដោយឡែក ដើម្បីទប់ស្កាត់នូវទំនាស់ទាំងនេះ គេត្រូវតែសិក្សាយល់ឱ្យច្បាស់អំពីសមាជិកទាំងអស់ថា តម្រូវការនៃការកសាងក្រុមឱ្យមានភាពរឹងមាំរីកចម្រើន ត្រូវមានអ្វីខ្លះ? ម៉្យាងទៀត នៅពេលដែលសមាជិកបានចូលហ៊ុនគ្នាតែងមានគោលគំនិត និងមានច្បាប់មួយចំនួន រួមទាំងបែបបទ ដើម្បីបែងចែកការងារ។

ទាក់ទងនឹងការបង្វឹក រួមទាំងបណ្ដុះបណ្តាលម្ចាស់ភាគហ៊ុនចូលគ្នា ដើម្បីឱ្យយល់អំពីភារៈកិច្ចរៀងៗខ្លួននៅក្នុងក្រុមហ៊ុន។ ពេលខ្លះ ម្ចាស់ភាគហ៊ុនមានតែធនធាន តែខ្វះគំនិតដើម្បីផ្ដោះប្ដូរយោបល់ ខ្វះទាំងជំនាញច្បាស់ជាពិបាក។ ដោយឡែកបើសមាជិកមានទាំងធនធាន មានទាំងគំនិត ហើយភាពជាអភិបាលកិច្ចរបស់ក្រុមហ៊ុនដោយដឹងអំពីតួនាទីរបស់ខ្លួនគឺកាន់តែល្អ។ ហើយសមាជិកភាគហ៊ុន ត្រូវតែបញ្ជូលនូវធនធាន បញ្ញា និងហិរញ្ញាណវត្ថុផ្សេងៗ ដើម្បីជាគោលគំនិតគិតដោយជា ផលប្រយោជន៌រួមសម្រាប់ទិសដៅធំក្រុមហ៊ុនទាំងអស់គ្នាប្រាកដណាស់មិនមានការខ្វែងគំនិតគ្នាទេ។

  • គោលនយោបាលផ្ទៃក្នុង ដូចជាកិច្ចព្រមព្រៀងហ៊ុន ឬក៏លក្ខខណ្ឌក្នុងក្រុមហ៊ុន ដើម្បីចាត់ចែងឱ្យបានច្បាស់លាស់មុន ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការចាប់ផ្ដើម។
  • បន្តបង្កើតគោលនយោលបាយផ្សេងៗទៀត ដើម្បីធ្វើការគ្រប់គ្រងទាំងម្ចាស់ហ៊ុន រួមទាំងបុគ្គលិកទាំងអស់ដែលពាក់ព័ន្ធក្នុងតួនាទីជៀសវាងការមានបញ្ហា។
  • ត្រូវបង្វឹកគ្នាឱ្យមានគំនិត ការគិត និងទស្សនៈឱ្យស្របគ្នា។

តើយើងត្រូវសិក្សាអំពីដៃគូសហការយ៉ាងណា ដើម្បីឱ្យការចូលហ៊ុនគ្នាមានភាពរលូន?

រវាងលក្ខណៈសម្បត្តិដៃគូសហការ មុនចូលហ៊ុនគ្នាត្រូវស្គាល់គ្នាឱ្យច្បាស់ជាសិន ពោលគឺមើលលើមុខរបប អត្តចរិត ភាពម៉ត់ចត់នឹងការងារ មុខរបបរកស៊ីមិនឱ្យប៉ះពាល់អ្នកដទៃ គោរពស្រឡាញ់ការងារជាក្រុម (សិក្សាអពីជីវប្រវត្តិរៀងៗខ្លួន) ជាដើម។  ចំពោះទស្សនៈទាំងអស់នេះ យើងអាចចង់ក្រងគ្នាបាន ដើរលើផ្លូវរួមបាន ម៉្យាងទៀតត្រូវក្រឡេកមើលលើទស្សនៈវិស័យនៃការធ្វើទីផ្សារ និងការចង់បានក្នុងរយៈពេលខ្លី ឬយូរជានិរន្តភាពប៉ុណ្ណា ឬគ្រាន់តែមួយប៉្រាវតាមការនឹកឃើញចង់ទេ!។ សមាជិកក្រុមទាំងអស់ ត្រូវតែយល់ឱ្យកាន់តែច្បាស់អំពីរឿងទាំងនេះ។

តើយើងត្រូវធ្វើយ៉ាងណា ដើម្បីឱ្យការចូលហ៊ុនគ្នារីកចម្រើនជាងមុន?

  • កម្លាំង៖ ទាំងធនធានមនុស្ស ថវិការ ធនធានបច្ចេកវិទ្យា និងតម្រូវការទីផ្សារជាគំនិតសម្រាប់អាជីវកម្ម។
  • ស្វែងរកឱ្យឃើញនូវបណ្ដាញចែកចាយ៖​ ធ្វើទីផ្សារឱ្យសមសម្រាប់ផលិតផល ឬសេវាកម្មរបស់ក្រុមហ៊ុន។
  • ទស្សនៈវិស័យរួម៖ ទាក់ទងនឹងប្រាក់ចំណេញថានៅពេលទទួលបានប្រាក់ចំណេញត្រូវយកមកបែងចែកគ្នា ឬទទួលបានមកទុកដើម្បីពង្រីកអាជីវកម្មបន្ថែម។
  • គោលនយោលបាយផ្ទៃក្នុង៖ ក្រុមហ៊ុនត្រូវតែរៀបចំក្នុងនាមជាម្ចាស់ភាគហ៊ុន (កិច្ចព្រមព្រៀងសម្រាប់ខ្លួនឯងផ្ទាល់)។
  • គោរពច្បាប់៖ ​មិនថាការធ្វើអាជីវកម្មប្រភេទអ្វីនោះទេ ត្រូវតែគោរពតាមច្បាប់ដែលបានបែងចែងមកត្រូវអនុវត្តន៌តាម។
  • ត្រូវមាននិតិវិធី កិច្ចសន្យា កិច្ចព្រមព្រៀងសម្រាប់ក្រុមហ៊ុនសហការទាំងអស់ មិនថាចំណូល និងចំណាយទេ ត្រូវតែមាននៅក្នុងកិច្ចព្រមព្រៀងក្រុមហ៊ុនដែលត្រូវតែអនុវត្តន៌។
  • ជាធម្មតា នៅក្នុងសង្គមសព្វថ្ងៃ មានភាពរីកចម្រើនពីច្បាស់លាស់ ដោយមានគោលបំណង និងទស្សនៈវិស័យនោះគឺ៖
    • ទីមួយ៖ ប្រាក់ចំណេញសម្រាប់និរន្តភាពក្រុមហ៊ុន។
    • ទីពីរ៖ គោលបំណងសម្រាប់សង្គម។

ចំពោះផ្នែកអភិបាលកិច្ចអាជីវកម្ម តើវាសំដៅទៅលើអ្វីខ្លះ?

ចំពោះផ្នែកអភិបាលកិច្ចអាជីវកម្ម សំដៅទៅលើអ្ននកាន់ភាគសហ៊ុនទាំងអស់ គឺបង្កើតមកឱ្យមានក្រុមប្រឹក្សាភិបាលមួយសម្រាប់ជាដំណាងក្នុងការសម្រេចចិត្ត។

ឧទារហណ៌ថា បើសិនជាយើងធ្វើអាជីវកម្មរួមគ្នា ដូច្នេះមានសមាជិកច្រើនអ្នក ក៏ប៉ុន្តែត្រូវបែងចែកឱ្យមានអ្នកដឹកនាំមួយ ដើម្បីក្រុមហ៊ុន ឬអង្គភាពទាំងមូលមានដំណើរការទៅបាន ហើយជាតួអង្គមួយសម្រាប់បង្កើតនូវផែកការយុទ្ធសាស្រ្ត ដើម្បីឱ្យផ្នែកប្រតិបត្តអនុវត្ត​ន៌ ធ្វើផែនការវាយតម្លៃ និងតាមដានបន្ត ដោយធ្វើការងារនេះរហូតជាប្រចាំ។


អត្ថបទទាក់ទង

តើការពិគ្រោះយោបល់ផ្នែកគ្រប់គ្រង (Management Consulting) គឺជាអ្វី?

 

Leave a Reply

Your email address will not be published. Required fields are marked *