យុទ្ធសាស្ត្រទីផ្សារចំនួន ៣ ដែល Canva ប្រើដើម្បីដំណើរការក្នុងទីផ្សារ

Canva គឺជាគេហទំព័រផ្ដល់ជូននូវសេវាកម្មរចនាក្រាហ្វិកមួយ ដែលក្រុមហ៊ុនមានគោលបំណងចង់ផ្ដល់ភាពងាយស្រួលចំពោះបុគ្គលដែលមានបំណងចង់រៀនជំនាញរចនាក្រាហ្វិក។ គោលដៅរបស់ Canva គឺធ្វើឲ្យពិភពលោកទាំងមូលក្លាយជាពិភពរចនា។ ចំណែកឯឧបករណ៍ក្នុងកម្មវិធីនេះ គឺមានភាពសាមញ្ញ និងងាយស្រួលប្រើបំផុតដែលអាចផ្ដល់ជូននូវគំរូពុម្ពអក្សរពណ៍ រូបថតជាច្រើនសម្រាប់ជ្រើសរើសដោយឥតគិតថ្លៃ។ ដូច្នេះយើងអាចធ្វើអ្វីបានគ្រប់យ៉ាងទាំងអស់ ក្នុងគេហទំព័រ Canva នេះ។ ដើម្បីឲ្យទីផ្សារផ្នែករចនាក្រាហ្វិកដ៏អស្ចារ្យមួយនេះ អាចបន្ដរដំណើរការទៅមុខអោយកាន់តែប្រសើនោះ Canva មានយុទ្ធសាស្ត្រមួយចំនួនដូចជា៖

១. ការផ្សព្វផ្សាយផលិតផលពីមាត់មួយទៅមាត់មួយ

អតិថិជនចំនួន ៥០ ០០០ នាក់ដែលបានប្រើប្រាស់ Canva បាននិយាយអំពីភាពអស្ចារ្យនៃឧបករណ៍រចនាមួយនេះទៅកាន់មនុស្សដ៏ទៃទៀត។ អតិថិជនទាំងនេះបានក្លាយជាប្រព័ន្ធផ្សព្វផ្សាយ Canva ដែលធ្វើឲ្យក្រុមហ៊ុនរបស់ពួកគេ រីកចម្រើនយ៉ាងឆាប់រហ័សតាមរយៈពាក្យសំដី និងភស្តុតាងសង្គម។

២. ការអភិវឌ្ឍ ស្តាប់មតិ និងសាកល្បង

Canva បានធ្វើការអភិវឌ្ឍផលិតផលឲ្យកាន់តែប្រសើរ ព្រមទាំងស្ដាប់មតិរបស់អ្នកប្រើប្រាស់ ឬអតិថិជនបន្ថែម និងសាកល្បងម្ដងហើយម្ដងទៀត ដើម្បីឲ្យផលិតផលខ្លួនជួបនឹងតម្រូវការរបស់អតិថិជន។ រាល់ការអភិវឌ្ឍផលិតផលមួយរួច ក្រុមការងារមិនទាន់អាចបញ្ចេញផលិតផលទាំងនោះទៅលើទីផ្សារឲ្យសាធារណៈជនប្រើនៅឡើយទេ គឺពួកគេខិតខំប្រឹងប្រែងអភិវឌ្ឍផលិតផលនោះអោយកាន់តែពិសេសរួច ទើបបញ្ចេញក្នុងគេហទំព័រ។

ពួកគេមានបំណងចង់ពង្រឹងគំនិត និងសមត្ថភាពរបស់អ្នករចនាទាំងអស់ឲ្យរីករាយនឹងការច្នៃប្រតិដ្ឋរបស់គេ ព្រមទាំងមានទំនុកចិត្តក្នុងការរចនាក្នុង Canva ផងដែរ។

៣. សិទ្ធអំណាចរបស់មាតិកា

ក្រៅពីការអភិវឌ្ឍឧបករណ៍ក្រាហ្វិកល្អៗដើម្បីគាំទ្រដល់អ្នកប្រើប្រាស់ទូទាំងសកលលោកហើយនោះ ពួកគេក៏បានលើកទឹកចិត្តយ៉ាងខ្លាំងដល់អតិថិជនឲ្យពង្រីកការរចនារបស់ខ្លួន។

Design School គឺជាគេហទំព័រផ្ដល់ចំណេះដឹងពីការរចនារបស់ Canva ​មួយ ដែលវាជាកន្លែងដែលអ្នកចាប់ផ្ដើមរចនាដំបូង និងអ្នកជំនាញមករកគន្លឹះរចនា និងការបំផុសគំនិតផងដែរ។ ក្នុងគេហទំព័រនេះ គឺសម្បូរទៅដោយការបង្រៀន និងអត្ថបទស្តីពីរបៀបរចនាយីហោ របៀបធ្វើឲ្យកាន់តែមានភាពច្នៃប្រតិដ្ឋជាដើម។

យុទ្ធសាស្ត្រក្នុងការផ្ដល់អត្ថប្រយោជន៍ជូនដល់អតិថិជន និងបង្កើតភាពងាយស្រួលចំពោះអ្នកប្រើប្រាស់ទាំងនេះបានជួយឲ្យ Canva ដែលធ្លាប់តែជាក្រុមហ៊ុនតូចមួយរហូតដល់មានមុខមាត់យ៉ាងខ្លាំងខ្លាក្នុងបណ្ដាញសង្គមសព្វថ្ងៃ។

សម្រួលពី៖ Marketing & Growth Hacking


អត្ថបទទាក់ទង

ទីផ្សារ និងការប្រកួតប្រជែង​ចំនួន ៣ ដែលអ្នកគួរស្វែងយល់

 

Leave a Reply

Your email address will not be published. Required fields are marked *