គុណសម្បត្តិ ៣យ៉ាង សម្រាប់អ្នកជំនាញផ្នែកលក់

ប្រសិនបើអ្នកគិតដូចអ្នកលក់ដែលទទួលបានជោគជ័យគិត នោះអ្នកប្រាកដជាទទួលបានលទ្ធផលដូចកំពូលអ្នកលក់ទាំងនោះដែរ។ នេះគឺជាអាថ៌កំបាំងដ៏ល្អ និងសាមញ្ញរបស់លោក Brian Tracy សម្រាប់ការរៀនពីរបៀបក្លាយជាអ្នកលក់ដ៏ល្អ។

អ្នកលក់ជាង ៣៥០ ០០០ នាក់ ត្រូវបានគេសម្ភាសដើម្បីរកឱ្យឃើញថាតើពួកគាត់បានប្រើប្រាស់ពេលវេលាភាគច្រើនគិតអ្វី។ បន្ទាប់មកគេបានធ្វើការប្រៀបធៀបប្រាក់ចំណូលរបស់ពួកគាត់ជាមួយនឹងគំនិតរបស់ពួកគាត់។ ហើយតើអ្នកដឹងទេថា អ្នកដែលទទួលជោគជ័យបំផុតភាគច្រើនគិតអំពីអ្វី? វាសាមញ្ញទេថា ពួកគេគិតអ្វីដែលពួកគាត់ត្រូវការ និងពីវីធិសាស្ត្រក្នុងការធ្វើដើម្បីទទួលបានអ្វីដែលត្រូវការហ្នឹង។ ពួកគាត់គិត និងនិយាយពេញមួយថ្ងៃពីគោលដៅរបស់ពួកគាត់ និងរបៀបបង្កើនការលក់។ បើអ្នកកាន់តែគិតពីគោលដៅរបស់អ្នកកាន់តែច្រើនប៉ុណ្ណា នោះអ្នកនឹងកាន់តែមានភាពវិជ្ជមាន និងមានចំណង់ប៉ុណ្ណោះដែរ។

១. អ្នកលក់ដែលជោគជ័យបំផុត តែងតែមានការប្តេជ្ញាចិត្តបំផុត

អ្នកលក់ដែលល្អប្រសើរបំផុតគឺល្អបំផុតជឿជាក់នៅក្នុងក្រុមហ៊ុន ផលិតផល សេវាកម្ម និងអតិថិជនរបស់ពួកគាត់ ជាពិសេសគឺជឿជាក់លើខ្លួនរបស់ពួកគាត់ និងសមត្ថភាពក្នុងការឆ្ពោះទៅកាន់ភាពជោគជ័យរបស់ពួកគាត់។

ការលក់ជារឿយៗត្រូវបានគេហៅថា “ការផ្លាស់ប្តូរភាពរីករាយ” ។ កាន់តែមានរីករាយ និងជឿជាក់លើអ្វីដែលអ្នកកំពុងលក់ នោះអតិថិជននឹងកាន់តែរីករាយនិងកាន់តែសម្រេចចិត្តទិញវា។

អ្នកកាន់តែស្រឡាញ់ការងាររបស់អ្នក និងកាន់តែប្តេជ្ញាក្នុងក្រុមហ៊ុន ផលិផល និងសេវាកម្មរបស់អ្នក ហើយកាន់តែមានចិត្តស្មោះត្រង់ កាន់តែយកចិត្តទុកដាក់ កាន់តែជួយដល់អតិថិជនរបស់អ្នក នោះពួកគាត់ក៏កាន់តែមានអារម្មណ៍ល្អក្នុងការសម្រេចចិត្តទិញពីអ្នក។

“អ្នកអាចក្លាយជាអ្នកដ៏ល្អឬអ្នកល្អបំផុតបានគឺអ្នកគ្រាន់តែផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នក”

កំពូលអ្នកលក់ទាំងអស់ គឺពួកគាត់ពេញចិត្តខ្លួនពួកគាត់ ការងាររបស់ពួកគាត់ ហើយអតិថិជននឹងលើពីអារម្មណ៍ហ្នឹង។ ជាលទ្ធផលគឺពួកគាត់កាន់តែចង់ទិញពីកំពូលអ្នកលក់ហ្នឹងម្តងហើយម្តងទៀត ព្រមទាំងណែនាំមិត្តៗរបស់ពួកគាត់ទៀតផង។

២. ក្លាយជាអ្នកលក់ដ៏ល្អ គឺត្រូវប្រឈមមុខចំពោះការភ័យខ្លាច

អ្នកលក់ដែលទទួលបានជោគជ័យបំផុតបានបន្តដើម្បីប្រឈមមុខចំពោះការភ័យខ្លាច ដែលការភ័យខ្លាចនេះហើយដែលបានទាញអ្នកលក់ភាគច្រើនឲ្យបកក្រោយវិញនោះ។

ការភ័យខ្លាចធំៗ ២ គឺជាការប្រឈមមុខនឹងឧបសគ្គដ៏ធំបំផុតនៅក្នុងវិថីឆ្ពោះទៅកាន់់ការជោគជ័យនោះ គឺជាការភ័យខ្លាចការបរាជ័យ និងការភ័យខ្លាចនៃការរិះគន់ ឬក៏ការបដិសេធ។

ការភ័យខ្លាចនៃការបរាជ័យ ឬការបដិសេធអាចទាញអ្នកឲ្យបកក្រោយវិញបាន។

អ្នកត្រូវតែចាំថា អ្នករាល់គ្នាគឺមានការភ័យខ្លាច។ ភាពខុសគ្នារវាងវីរបុរសនិងអ្នកកំសាកគឺថាវីរបុរសមានការក្លាហានលើសអ្នកត្រឹមតែមួយនាទីប៉ុណ្ណោះ។ មនុស្សគ្រប់គ្នាដែលអ្នកជួបគឺខ្លាចការបរាជ័យនិងការបដិសេធ។ អ្នកក្លាហានគឺប្រឈមមុខចំពោះការភ័យខ្លាច ឯអ្នកមនុស្សធម្មតាចេញឆ្ងាយពីការភ័យខ្លាច និងគេចវៀសពីស្ថានភាពនៃការភ័យខ្លាច។

នេះគឺជាឃ្លាដែលមានឥទ្ធិពលបំផុតដែលអ្នកអាចប្រើដើម្បីយកឈ្នះការភ័យខ្លាចការបរាជ័យនិងការបដិសេធរបស់អ្នកបាន គឺអ្នកគ្រាន់តែនិយាយចំពោះខ្លួនឯងថា “ខ្ញុំអាចធ្វើបាន ខ្ញុំអាចធ្វើបាន ​ខ្ញុំអាចធ្វើបាន” បើអ្នកនិយាយពាក្យឃ្លានេះចំពោះខ្លួនឯងនោះអ្នកនឹងកាន់តែមានភាពជឿជាក់លើខ្លួនឯង គោរពខ្លួនឯង វាដូចហ្នឹងឃ្លាថា “ខ្ញុំស្រឡាញ់ខ្លួនខ្ញុំ” ដែរ ដែលនេះជាវិធីសាស្ត្រក្នុងការបង្កើនការលក់។

ដើម្បីបង្កើនការជម្រុញទឹកចិត្តបន្ថែមទៀត អ្នកគួរតែសិក្សាពីសម្រង់ពាក្យនៃកំពូលអ្នកលក់។

៣. អ្នកលក់ដ៏ល្អប្រសើរបំផុត គឺមានមហិច្ឆតា

 មនុស្សដែលទទួលបានជោគជ័យបំផុត និងមនុស្សដែលមានមហិច្ឆតាបានមើលមកខ្លួនឯងថា មានសមត្ថភាពក្នុងការធ្វើបានល្អបំផុតនៅក្នុងចំណុចល្អបំផុតបាន។ ពួកគាត់ស្គាល់កំពូលអ្នកលក់ ២០% ដែលបង្កើតការលក់បាន ៨០% និងច្បាប់ ២០/៨០ ហើយពួកគាត់បានតាំងចិត្តក្នុងឆ្ពោះទៅក្រុមកំពូលនោះ ព្រមទាំងរៀនពីរបៀបលក់ដូចកំពូលអ្នកលក់បានលក់។

ប្រហែលជាជំហានដំបូងដ៏សំខាន់បំផុតដែលអ្នកឈានជើងចូលទៅក្នុងវិស័យនេះ គឺជាការបង្កើតការប្តេជ្ញាចិត្តឆ្ពោះទៅកាន់ចំណុចល្អប្រសើរបំផុតនៅក្នុងវិស័យរបស់អ្នក។ នៅថ្ងៃនេះ អ្នកកំពុងចូលទៅក្នុងកម្រិតកំពូល ១០% និងក្លាយជាអ្នកជោគជ័យបំផុតនៅក្នុងការរកចំណូលក្នុងឧស្សាហកម្មរបស់អ្នក។

ការបន្តបោះជំហានទៅមុខអ្នកដទៃជានិច្ច ព្រមទាំងបន្តអភិវឌ្ឍជំនាញថ្មីមួយ និងសមត្ថភាពថ្មីមួយជារៀងរាល់ថ្ងៃ ខែ សប្តាហ៍ដែលអាចជម្រុញអ្នកឲ្យឆ្ពោះទៅមុខបាន។ គ្មានអ្វីមួយអាចមកបញ្ឈប់អ្នកក្នុងការក្លាយជាមនុស្សម្នាក់ដែលមានចំណូលខ្ពស់ក្នងវិស័យលក់នោះបានទេ បើអ្នកនៅតែបន្តឆ្ពោះទៅមុខនោះ។

នេះគឺជាចំណុចរបត់មួយនៅក្នុងជីវិតរបស់អ្នក។ ចូរធ្វើការសម្រេចចិត្តដើម្បីក្លាយជាអ្នកលក់ដ៏ជោគជ័យបំផុត។ ដូច្នេះអ្នកគួរតែនិយាយម្តងហើយម្តងទៀតនូវឃ្លាដ៏អស្ចារ្យនេះថា “ខ្ញុំជាមនុស្សល្អបំផុត ខ្ញុំជាមនុស្សល្អបំផុត ខ្ញុំជាមនុស្សល្អបំផុត” រហូតដល់ពាក្យទាំងនោះបានក្លាយជាការពិតនៅក្នុងជីវិតរបស់អ្នក។ ហើយវានឹងក្លាយជាការពិត បើអ្នកមិនបោះបត់វានោះ។

ខ្ញុំគិតថាបងប្អូនក៏មានវិធីសាស្រ្តល្អៗ​ និងមានប្រសិទ្ធិភាពជាច្រើនលើជំនាញលក់ ដែលពិតជាអាចជួយធ្វើការជួយមនុស្សជំនាន់ក្រោយរបស់យើង។ ខ្ញុំក៏សង្ឃឹមថាបងប្អូននឹងធ្វើការចែករំលែកនៅទីនេះផងដែរ! ខ្ញុំសូមអរព្រះគុណ និងអរគុណចំពោះគំនិតដ៏មានគុណតម្លៃទាំងនេះ។

សម្រួលពី៖ Brian Tracy


អត្ថបទទាក់ទង

វិធីសាស្រ្តទាំង៥នេះ ជាទុនគំនិតអ្នកលក់ឆ្លាតវៃ

Leave a Reply

Your email address will not be published. Required fields are marked *