តើអ្វីទៅជាការវិភាគ SWOT ?
SWOT ជាទ្រឹស្ដីវិភាគទៅលើធាតុបួនសំខាន់ៗ គឺ S => Strength (ចំណុចខ្លាំង) W => Weakness (ចំណុចខ្សោយ) O => Opportunity (ឱកាស) និងមួយទៀតគឺ T => Threat (កត្តាគំរាមកំហែង)។ ចំណុចទាំងបួននេះ គឺជាចំណុចដ៏សំខាន់សម្រាប់អាជីវកម្មនីមួយៗ។ បើយើងមិនស្គាល់ខ្លួនឯងឱ្យច្បាស់ថា ខ្លាំង ឬខ្សោយប៉ុណ្ណាផង តើយើងអាចចាប់យកឱកាស ឬគេចឱ្យចេញពីកត្តាគំរាមកំហែងដោយវិធីណាបាន។ ក្នុងអាជីវកម្មជាក់ស្ដែង មានបញ្ហាជាច្រើន ដែលត្រូវដោះស្រាយដើម្បីធ្វើយ៉ាងណាឱ្យអាជីវកម្មអាចបោះជំហ៊ានទៅមុខ។
SWOT គឺជាអក្សរកាត់ជាភាសាអង់គ្លេសមកពីពាក្យ៖
- S = Strengths ភាពខ្លាំង ៖ បុគ្គលិកលក្ខណៈនៃអាជីវកម្មដែលផ្តល់ផលល្អដល់អ្វីៗផ្សេងទៀត។
- ទន់បញ្ញា
- ភាពស្មោះត្រង់និងការតាំងចិត្តរបស់បុគ្គលិក
- ការអនុវត្តការងារបានល្អ
- និយោជិកដែលមានគំនិតបង្កើតនិងមានភាពបត់បែន
- W = Weaknesses ភាពខ្សោយ ៖ បុគ្គលិកលក្ខណៈនៃអាជីវកម្មដែលផ្តល់ផលមិនល្អពាក់ព័ន្ធទៅកត្តាផ្សេងទៀត។ វាជាចំណុចដែលអាជីវកម្មត្រូវពង្រឹង។
- បុគ្គលិកខ្វះខាតជំនាញ
- ការអនុវត្តន៍ការគ្រប់គ្រងដែលហួសសម័យ និងភាពខ្វះចន្លោះនៃភាពជាអ្នកដឹកនាំ
- O = Opportunities ឱកាស ៖ ជាធាតុនៅក្នុងបរិស្ថានដែលអាជីវកម្មអាចទាញយកផលប្រយោជន៍ពីវា
- ស្ថានភាពទីផ្សារ
- ទីផ្សារដែលអ្នកមិនទាន់បានតាំងនៅ
- ការបង្កើនប្រព័ន្ធបច្ចេកវិទ្យា
- ការពង្រីកជាសកល
- T= Threats ការគម្រាមកំហែង ៖ ជាធាតុនៅក្នុងបរិស្ថាននាំឲ្យអាជីវកម្មកើតមានបញ្ហាឬវិបត្តិ
- អណត្តិនិងការរឹតបន្តឹងផ្នែកច្បាប់ទៅលើអាជីវកម្ម
- ភាពខ្វះខាតទេពកោសល្យ
- ភាពមិននឹងនរនៃសេដ្ឋកិច្ច
- ដៃគូប្រកួតប្រជែង
ចំពោះភាពខ្លាំងនិងភាពខ្សោយ គឺជាកត្តាដែលកើតមាននៅក្នុងក្រុមហ៊ុន។ រីឯឱកាសនិងការគម្រាមកំហែងជាកត្តាខាងក្រៅ។ ការដែលអ្នកអាចកត់ចំណាំទៅលើ SWOT គឺមានប្រយោជន៍ដល់ការធ្វើផែនការអាជីវកម្មរបស់អ្នកនៅជំហានបន្ទាប់។ ក្រោយពីដឹងថា SWOT មានអ្វីខ្លះហើយអ្នកត្រូវរៀនពីការវិភាគទៅលើវា។ ដើម្បីវិភាគ SWOT អ្នកអាចធ្វើបាន២របៀប ៖
របៀបទី១ ៖វិភាគពីកត្តានីមួយៗ
Strengths :
- ចំណុចដែលអ្នកអាចធ្វើបានប្រសើរជាងអ្នកផ្សេងឬអ្វីដែលអ្នកមានហើយដៃគូប្រកួតប្រជែងអ្នកគ្មាន
- គុណសម្បត្តិដែលក្រុមហ៊ុនអ្នកមាន
- ចំនួនអតិថិជនគោលដៅ
- ថ្លៃដើមទាបជាងគេដែលអ្នកអាចដាក់ទៅបាន
Weaknesses :
- ចំណុចដែលអ្នកអាចអភិវឌ្ឍ
- ចំណុចគួរចៀសវាង
- កត្តាដែលនាំឲ្យការលក់របស់អ្នកថយចុះ
Opportunities :
- ព្រឹត្តិការណ៍ក្នុងតំបន់
- ឱកាសល្អៗដែលអ្នកបានដៅទុក
- ទំនោរមួយចំនួនរបស់អតិថិជនដែលអ្នកធ្លាប់ដឹង
- ការផ្លាស់ប្តូរដូចជាបច្ចេកវិទ្យា គោលនយោបាយរបស់រាជរដ្ឋាភិបាលទាក់ទងនឹងអាជីវកម្មរបស់អ្នក បែបបទនៃការរស់នៅជាដើម
Threats :
- ឧបសគ្គដែលអ្នកជួបប្រទះ
- សកម្មភាពរបស់ដៃគូប្រកួតប្រជែងរបស់អ្នក
- គុណភាពផលិតផលឬសេវាកម្មរបស់អ្នក
- បំណុលរបស់អាជីវកម្មអ្នក
របៀបទី២ ៖ វិភាគចំណុចដែលមានឥទ្ធិពលលើ SWOT
១. កត្តាដែលមានឥទ្ធិពលទៅលើ Strengths and Weaknesses
- ដើមទុន ៖ ហិរញ្ញវត្ថុ បុគ្គលិក និងឧបករណ៍ប្រើប្រាស់
- រចនាសម្ព័ន្ធច្បាស់លាស់
- វប្បធម៌នៅក្នុងក្រុមហ៊ុនដូចជាចេះសហការ យកចិត្តទុកដាក់ចំពោះអតិថិជន មានបទដ្ឋានត្រឹមត្រូវ ស្លៀកពាក់តាមឯកសណ្ឋានជាដើម
២. កត្តាដែលមានឥទ្ធិពលលើ Opportunities and Threats
- សេដ្ឋកិច្ច ៖ ឡើង ឬចុះ អតិផរណា ភាពគ្មានការងារធ្វើ ចំនួន និងតម្លៃកម្លាំងពលកម្ម
- សង្គម ៖ ត្រូវនឹងផលិតផលដែរទេ
- នយោបាយមានស្ថិរភាពឬយ៉ាងណា
- បច្ចេកវិទ្យាមានការផ្លាស់ប្តូរ
- បរិស្ថានដូចជាការប្រើប្រាស់ថង់ប្លាស្ទិកជាដើម។
ខាងលើនេះជាឧទាហរណ៍មួយចំនួនអំពីចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងកត្តាគំរាមកំហែងខ្លឹមសារលម្អិតនៃចំណុចនីមួយៗ៖ ចំណុចខ្លាំង និងចំណុចខ្សោយ គឺស្ថិតនៅក្នុងចង្កោមនៃកត្តាផ្ទៃក្នុងរបស់ក្រុមហ៊ុន។ មានន័យថា ក្រុមហ៊ុនមានចំណុចខ្លាំង ឬខ្សោយដែល ចំណុចទាំងពីរនេះ គឺកើតឡើងពីក្រុមហ៊ុនខ្លួនឯង។
-ចំណុចទាំងអស់នេះល្អសម្រាប់អ្នកដែលចង់មានគំនិតចង់ប្រកបអាជីវកម្ម