អ្នកដឹកនាំ​ផ្នែក​​លក់ ចាំបាច់ត្រូវមានជំនាញសំខាន់ៗទាំង ៥ នេះ

អ្នកលក់ គឺជាក្រុមដ៏សំខាន់បំផុតមួយនៅក្នុងសង្គម ហើយក៍ជាអ្នកសាងភាពសម្បូរណ៍រុងរឿងផងដែរ។ ខួរក្បាល ការប្តេជ្ញា ក៍ដូចជាកម្លាំងកាយ និងចិត្តដែលគេមាន អាចធ្វើបុគ្គលម្នាក់ៗទទួលបានភាពជោគជ័យ ដោយមិនមែនរឿងចៃដន្យ ឬសំណាងនោះទេ។ ផ្នែក​លក់​ដែល​នឹង​ទទួល​បាន​ជោគជ័យ ​ត្រូវ​ដឹង​ថា ​ពួកគេ​មាន​ជំនាញ​ជាក់លាក់​អ្វី​មួយ ដើម្បី​ផ្ដល់​ឲ្យ​អតិថិជន​របស់​ពួកគេ។

នេះ​គឺ​ជា​ចំណុច​សំខាន់​បំផុត​ចំនួន ​៥ និង​របៀប​ដែល​អ្នក​អាច​លក់​គ្រប់គ្នា ​តែង​ទទួល​បាន​ជោគជ័យ៖

ការ​ចរចា

មិនថា​អាជីវកម្ម​អ្នក​ជា​អ្វី​នោះ​ទេ ​ក្នុង​នាម​ជា​អ្នក​លក់​ត្រូវ​ដឹង​ពី​របៀប​ចរចា។ ទោះបី​ជា​ការ​ចរចា​ជោគជ័យ ​ក៏​ទាមទារឲ្យយើង​យល់​ពី​តម្រូវការ​របស់​ភាគី​ផ្សេង​ទៀត​ដែរ។

ចូរស្វែងយល់​​ឲ្យបាន​ឆាប់​នៅ​ក្នុង​ដំណើរការ​នៃ​ការ​លក់​ថា ​តើ​អ្នក​ទិញ​របស់​អ្នក​ជា​នរណា ជា​ជាង​ផ្ញើ​ឲ្យ​អតិថិជន​នូវ​ការ​ធ្វើ​តេស្ត​បុគ្គលិក​លក្ខណៈ​របស់​ពួកគេ​ជំនួស​វិញ។

២. ការ​ទទួល​ខុស​ត្រូវ

ក្រុមហ៊ុន​ទាំង​មូល​កើន​ឡើង​ និង​ធ្លាក់​ចុះ​ផ្អែក​លើ​បទពិសោធន៍​អតិថិជន​របស់​ពួកគេ។ អ្នក​លក់​ត្រូវ​តែ​ឆ្លើយតប​ មិន​ត្រឹម​តែ​នៅ​ក្នុង​ពេល​វេលា​ធ្វើការ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែម​ទាំង​បញ្ចូលអារម្មណ៍​ផង​ដែរ។

មាន​កត្តា​ជា​ច្រើន​ដែល​អ្នក​លក់​គួរ​មាន ​ដូចជា​ល្បឿន​ឆ្លើយតប ​ភាព​បត់បែន​នៅ​ក្នុង​បណ្ដាញទំនាក់ទំនង​ ការ​យល់ចិត្ត​ និង​ភាព​វិជ្ជមាន​ សុទ្ធតែ​ជា​ការ​រំពឹង​ទុក​ក្នុង​ទទួល​ខុស​ត្រូវ​ទាំងអស់។

៣. ចេះកំណត់​អាទិភាព

អ្នក​លក់​ទាំងអស់​សុទ្ធ​តែ​រវល់! ដូច្នេះ​ ហេតុអ្វី​បាន​ជា​អ្នក​ខ្លះ​ហាក់​ដូចជា​ស្ត្រេស​ខ្លាំង ​ខណៈ​ពេល​ដែល​អ្នក​ផ្សេង​ទៀត​អាច​រក្សា​ភាព​ត្រជាក់​របស់​ពួកគេ​បាន? ពីព្រោះ​ ពួកគេ​បាន​រៀន​ផ្ដល់​អាទិភាព​ជា​ជម្រើស​ក្នុង​ក្រុម។

ការ​ផ្ដល់​អាទិភាព​ អនុញ្ញាតឲ្យ​អ្នក​លក់​បំបែក​អ្វី​ដែល​សំខាន់ ​ពី​ភារកិច្ច​ដែល​រវល់​ខ្លាំង ​និង​ជា​ជំនួយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ណា​មួយ​កើតឡើង។ អាទិភាព ​មិន​ត្រឹម​តែ​ជា​បញ្ហា​នៃ​ការ​ធ្វើ​បញ្ជី​ការងារ​ដែល​ត្រូវ​ធ្វើ​នោះ​ទេ ​តែ​វា​ក៏​អាច​ជួយ​បន្ធូរ​ការងារ​ដែល​លំបាក​ៗ​របស់​យើង​បាន​ច្រើន។

ការ​សរសេរ

អ្នក​លក់ ​មិន​ចាំបាច់​ក្លាយ​ជា​អ្នក​ជំនាញ​សរសេរ​ទេ។ ប៉ុន្តែ​ពួកគេ​ចាំបាច់​ត្រូវ​ឆ្លង​កាត់​ជំនាញ ​និង​ភាព​កក់ក្ដៅ​ក្នុង​ការ​ទំនាក់ទំនង​ជា​លាយលក្ខណ៍​អក្សរ។ សូម្បី​តែ​អ៊ីម៉ែល ​ក៏​អាច​បង្កើត​កំហុស​បាន​ដែរ ​បើ​សិន​ជា​អ្នក​លក់​មិន​បាន​ប្រុង​ប្រយ័ត្ន ហើយ​ធ្វើ​ឲ្យ​មាន​ការ​ធ្វេសប្រហែស​លើ​អតិជន។

៥. ការ​ទំនាក់ទំនង​មិនមែន​ពាក្យ​សំដី

ភាសា​រាងកាយ​ គឺ​ជា​ផ្នែក​ដ៏​ធំ​មួយ​នៃ​សារ​ដែល​ត្រូវ​បាន​បញ្ចេញ ​ក្នុង​កំឡុងពេល​នៃ​ការ​សន្ទនា​អំពី​ការ​លក់ ​ប្រាប់​ទៅកាន់​​អតិថិជន។​​ ជា​អ្នក​លក់​ ត្រូវ​រៀន​គ្រប់គ្រង​អារម្មណ៍​ បង្កើន​ល្បឿន​នៃ​ការ​សន្ទនា ​និង​សិទ្ធិ​អំណាច​នៃ​ទំនុក​ចិត្តរបស់​ខ្លួន។ ប្រការគួរចងចាំ​​នោះ គឺត្រូវ​រក្សា​ស្នាម​ញញឹម​នៅ​លើ​មុខ​ ទោះបី​មាន​រឿង​តានតឹង​ពី​ផ្ទះ​ក៏​ដោយ។

ជារួមមក ការជឿជាក់លើខ្លួនឯង អាចឲ្យអ្នកទទួលជោគជ័យ ជាពិសេសចំពោះការលក់ ព្រោះមិនថាអ្នកមានការយល់ឃើញអំពីការលក់យ៉ាងណានោះទេ អ្នកនៅតែមិនអាចបដិសេធបានថា រាល់ដង្ហើមចេញចូលនៃជីវិតរបស់យើង តាំងពីក្រោកពីដំណេកព្រឹកព្រលឹមរហូតដល់គេងវិញ សុទ្ធតែជាប់ទាក់ទងទៅនឹងការលក់។


អត្ថបទទាក់ទង

តើអ្នកនឹងធ្វើដូចម្ដេចដើម្បីលក់ក្រាសសិតសក់ឱ្យព្រះសង្ឃ?

One thought on “អ្នកដឹកនាំ​ផ្នែក​​លក់ ចាំបាច់ត្រូវមានជំនាញសំខាន់ៗទាំង ៥ នេះ

Leave a Reply

Your email address will not be published. Required fields are marked *