ខួរក្បាល និងការប្តេជ្ញាចិត្ត នាំឲ្យជោគជ័យក្នុងការលក់
អ្នកលក់ គឺជាក្រុមដ៏សំខាន់បំផុតមួយនៅក្នុងសង្គម ហើយក៍ជាអ្នកសាងភាពសម្បូរណ៍រុងរឿងផងដែរ។
ខួរក្បាល ការប្តេជ្ញា ក៍ដូចជាកម្លាំងកាយនិងចិត្តដែលគេមាន អាចធ្វើបុគ្គលម្នាក់ៗទទួលបានភាពជោគជ័យ ដោយមិនមែនរឿងចៃដន្យ ឬសំណាងនោះទេ។
ការជឿជាក់លើខ្លួនឯង អាចឲ្យអ្នកទទួលជោគជ័យ ជាពិសេសចំពោះការលក់ ព្រោះមិនថាអ្នកមានការយល់ឃើញអំពីការលក់យ៉ាងណានោះទេ អ្នកនៅតែមិនអាចបដិសេធបានថា រាល់ដង្ហើមចេញចូលនៃជីវិតរបស់យើង តាំងពីក្រោកពីដំណេកព្រឹកព្រលឹមរហូតដល់គេងវិញ សុទ្ធតែជាប់ទាក់ទងទៅនឹងការលក់។